• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

សញ្ញាសម្គាល់លេចធ្លោចំនួនបី ក្នុងព្រះរាជដំណើរទស្សនកិច្ចរបស់ព្រះមហាក្សត្រ និងព្រះអគ្គមហេសីថៃ

ព្រះរាជដំណើរទស្សនកិច្ចផ្លូវរដ្ឋមកកាន់ប្រទេសវៀតណាមរបស់ព្រះមហាក្សត្រថៃ Maha Vajiralongkorn Phra Vajiraklaochaoyuhua និងព្រះអគ្គមហេសី ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ តាមការអញ្ជើញរបស់អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក តូ ឡឹម និងភរិយា មានអត្ថន័យប្រវត្តិសាស្ត្រ ដោយបើកជំពូកថ្មីមួយនៅក្នុងទំនាក់ទំនងទ្វេភាគី។
គ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក តូ ឡឹម និងភរិយា អញ្ជើញជាអធិបតីក្នុងពិធីទទួលបដិសណ្ឋារកិច្ចជាផ្លូវការចំពោះព្រះមហាក្សត្រ និងព្រះអគ្គមហេសីថៃ។ (រូបថត៖ TTXVN)

នេះគឺជាការអះអាងរបស់អនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាមលោក ង្វៀន ម៉ាញគឿង ក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាននាពេលថ្មីៗនេះ អំពីលទ្ធផលនៃព្រះរាជដំណើរទស្សនកិច្ចនេះ។

យោងតាមលោកអនុរដ្ឋមន្ត្រី ង្វៀន ម៉ាញគឿង ព្រះរាជដំណើរទស្សនកិច្ច មានសញ្ញាសម្គាល់ដ៏សំខាន់ចំនួនបី៖ នេះជាលើកដំបូងដែលព្រះមហាក្សត្រថៃបានយាងធ្វើទស្សនកិច្ចមកវៀតណាមចាប់តាំងពីប្រទេសទាំងពីរបានបង្កើតទំនាក់ទំនងការទូតនៅឆ្នាំ ១៩៧៦; វាប្រព្រឹត្តទៅចំឱកាសរំលឹកខួប ៥០ឆ្នាំនៃទំនាក់ទំនងការទូត; ហើយក្នុងបរិបទដែលទំនាក់ទំនងរវាងប្រទេសទាំងពីរត្រូវបានលើកកំពស់ទៅជាភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយនៅខែឧសភា ឆ្នាំ២០២៥។

ក្នុងព្រះរាជដំណើរទស្សនកិច្ច ព្រះមហាក្សត្រ និងព្រះអគ្គមហេសី បានយាងជួបពិភាក្សាជាមួយអគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក តូ ឡឹម; ជួបសវនាការជាមួយនាយករដ្ឋមន្ត្រី លោក ឡេ មិញហ៊ឹង និងប្រធានរដ្ឋសភាលោក ជិន ថាញ់មិន ព្រមទាំងបានចូលរួមក្នុងសកម្មភាព វប្បធម៌ សាសនា និងជួបប្រាស្រ័យជាមួយយប្រជាជន។

ព្រះមហាក្សត្រ និងព្រះអគ្គមហេសីថៃយាងចូលរួមជំនួបប្រាស្រ័យជាមួយថ្នាក់ដឹកនាំ គ្រូបង្រៀន និងនិស្សិតនៃមជ្ឈមណ្ឌលភាសានិងវប្បធម៌ថៃ សាកលវិទ្យាល័យហាណូយ។ (រូបថត៖ TTXVN)

បន្ទាប់ពីព្រះរាជដំណើរទស្សនកិច្ចនេះ ប្រទេសទាំងពីរនឹងបន្តអនុវត្តន៍ជាក់ស្ដែងនូវការយោគយល់រួមជាន់ខ្ពស់ ខិតខំនាំទំហំពាណិជ្ជកម្មទ្វេភាគីឱ្យដល់ ២៥ ពាន់លានដុល្លារអាមេរិកក្នុងទិសដៅដែលមានតុល្យភាពជាងមុន; អនុវត្តន៍គំនិតផ្តួចផ្តើម "ការតភ្ជាប់បីយ៉ាង" ទាក់ទងនឹងខ្សែសង្វាក់ផ្គត់ផ្គង់ វិស័យសេដ្ឋកិច្ច មូលដ្ឋាន អាជីវកម្ម និងកំណើនបៃតង ប្រកបដោយចីរភាព។

ភាគីទាំងពីរក៏នឹងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យវប្បធម៌ ការអប់រំ ទេសចរណ៍ ការជួបប្រាស្រ័យរវាងប្រជាជន និងពង្រឹងការសម្របសម្រួលក្នុងអាស៊ាន យន្តការអនុតំបន់មេគង្គ ដើម្បីនាំឲ្យភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយវៀតណាម-ថៃកាន់តែជាក់ស្ដែង និងមានប្រសិទ្ធភាព៕

តាម​ vovworld.vn/km-KH/

អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក តូ ឡឹម៖ បញ្ញាដែលប្រមូលបានក្នុងប្រវត្តិសាស្ត្របន្តក្លាយជាកម្លាំងចលករសម្រាប់ការអភិវឌ្ឍប្រទេសជាតិ

អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក តូ ឡឹម៖ បញ្ញាដែលប្រមូលបានក្នុងប្រវត្តិសាស្ត្របន្តក្លាយជាកម្លាំងចលករសម្រាប់ការអភិវឌ្ឍប្រទេសជាតិ

ថ្លែងនៅក្នុងសម័យប្រជុំ លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម បានបញ្ជាក់យ៉ាងច្បាស់ថា ប្រទេសជាតិកំពុងចូលដល់ដំណាក់កាលអភិវឌ្ឍន៍ ដែលមានតម្រូវការកាន់តែខ្ពស់អំពីផលិតភាព គុណភាព សមត្ថភាពម្ចាស់ការ និងជីវភាពរស់នៅរបស់ប្រជាជន។

Top