• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

សកម្មភាពដ៏​វិសេសវិសាល​ជាច្រើនក្នុងមហោស្រពកាហ្វេ Buon Ma Thuot លើកទី៩ ឆ្នាំ២០២៥

ចាប់ពីថ្ងៃទី ៩ ដល់ថ្ងៃទី ១៣ ខែមីនា នៅទីក្រុង Buon Ma Thuot និងតំបន់មួយចំនួនក្នុងខេត្ត Dak Lak មហោស្រពកាហ្វេ Buon Ma Thuot លើកទី ៩ ឆ្នាំ ២០២៥ នឹងប្រព្រឹត្តទៅដោយប្រធានបទ "Buon Ma Thuot - ទីមកដល់នៃកាហ្វេពិភពលោក"។

មហោស្រពនេះបានប្រព្រឹត្តទៅក្នុងឱកាសរំលឹកខួបលើកទី ៥០ឆ្នាំ ទិវាជ័យជំនះ Buon Ma Thuot រំដោះខេត្ត Dak Lak (១០ មីនា ១៩៧៥- ១០ មីនា ២០២៥); ជាព្រឹត្តិការណ៍ដ៏សំខាន់មួយ ដោយរួមចំណែកជួយផ្សព្វផ្សាយម៉ាកយីហោកាហ្វេ Buon Ma Thuot កសាងមុខមាត់ទីក្រុង Buon Ma Thuot ជា “ទីក្រុងកាហ្វេពិភពលោក”។

រូបថតឧទាហរណ៍

មហោស្រពនេះ មានសកម្មភាពសំខាន់ៗដូចជា៖ ការប្រឡងបង្កើតមាតិកាឌីជីថលដើម្បីផ្សព្វផ្សាយមហោស្រពតាមអ៊ីនធឺណិត; ពិធីបើកនិងបិទមហោស្រព; ពិព័រណ៌ឯកទេសសម្រាប់កាហ្វេ និងផលិតផល OCOP; ការប្រឡងឆុងកាហ្វេ និងសកម្មភាពពិសោធន៍កាហ្វេ; សិក្ខាសាលាវិទ្យាសាស្ត្រស្តីពីការអភិវឌ្ឍន៍ឧស្សាហកម្មកាហ្វេ; សន្និសីទពាណិជ្ជកម្មអន្តរជាតិ-តភ្ជាប់និងលើកកំពស់កាហ្វេ​វៀតណាម; ពិធីបុណ្យតាមដងវិថី។ល។

ក្រៅពីនោះក៏មានសកម្មភាពដ៏គួរឲ្យទាក់ទាញដូចជា៖ មហោស្រពពន្លឺ; មហោស្រពនៃ Rock Band; ការប្រណាំងរថយន្ត Off Road អន្តរជាតិ "ការប្រណាំងឆ្លងកាត់ព្រៃឈើដ៏ធំសម្បើម- Buon Don ២០២៥"; ដំណើរកំសាន្ត៖ ពិធីបុណ្យដំរី Buon Don, ពិធីបុណ្យប្រណាំទូកនៅឃុំ Lak; ការផឹកកាហ្វេដោយឥតគិតថ្លៃ; ពិធីបើកការដ្ឋានសាងសង់រោងចក្រកាហ្វេថាមពល Trung Nguyen Legend; ជំរុំកាហ្វេ «អមដំណើរ និងចែករំលែក» នៅរមណីយដ្ឋានប្រវត្តិសាស្ត្រ-វប្បធម៌ ក្នុងចម្ការ CADA នៅស្រុក Krong Pak៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាមo

វៀតណាម-ឥណ្ឌូនេស៊ីលើកកំពស់ទំនាក់ទំនងទៅជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ

វៀតណាម-ឥណ្ឌូនេស៊ីលើកកំពស់ទំនាក់ទំនងទៅជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ

លោកអគ្គលេខាបក្ស To Lam និងលោកប្រធានាធិបតី Prabowo Subianto បាន ឯកភាពបន្តធ្វើឱ្យស៊ីជម្រៅថែមទៀតនូវទំនុកចិត្តនយោបាយរវាងប្រទេសទាំងពីរតាមរយៈការជំរុញការផ្លាស់ប្តូរ ការជួបប្រាស្រ័យ ជាពិសេសនៅថ្នាក់ជាន់ខ្ពស់តាមរយៈ បណ្តាញទាំងអស់; អនុវត្តន៍យន្តការសហប្រតិបត្តិការទ្វេភាគីប្រកបដោយប្រសិទ្ធភាព ហើយបង្កើតកម្មវិធីធ្វើសកម្មភាពក្នុងពេលឆាប់ៗនេះ ដើម្បីធ្វើអាជីវកម្ម និងលើកកម្ពស់ កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ។

Top