• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាម - អង្គការសហប្រជាជាតិ៖ ជំរុញភាពជាដៃគូ “ទ្វេភាគី”

លោកស្រី Pauline Tamesis អ្នកសម្របសម្រួលប្រចាំការនៃអង្គការសហប្រជាជាតិប្រចាំនៅវៀតណាម បានបញ្ជាក់យ៉ាងដូច្នេះ នៅក្នុងបទសម្ភាសន៍ជាមួយអ្នកយកព័ត៌មាននៃវិទ្យុជាតិវៀតណាម។

អ្នកសម្របសម្រួល​ប្រចាំ​អង្គការសហប្រជាជាតិ​ប្រចាំ​ប្រទេស​វៀតណាម លោកស្រី Pauline Tamesis (រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម)

ដំណើរទស្សនកិច្ចការងាររបស់អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម និងគណៈប្រតិភូជាន់ខ្ពស់វៀតណាមចូលរួមកិច្ចពិភាក្សាទូទៅជាន់ខ្ពស់នៃសម័យប្រជុំលើកទី ៨១ នៃមហា សន្និបាតអង្គការសហប្រជាជាតិ មិនត្រឹមតែមានសារៈសំខាន់សម្រាប់ភាពជាដៃគូវៀត ណាម-អង្គការសហប្រជាជាតិប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាឱកាសមួយសម្រាប់វៀត ណាមក្នុងការនាំយកទស្សនៈ បទពិសោធន៍ និងសេចក្តីប្រាថ្នារបស់ខ្លួនចូលទៅក្នុងកិច្ចពិភាក្សាទូទៅរបស់សហគមន៍អន្តរជាតិផង ដែរ ។

លោកស្រី Pauline Tamesis អ្នកសម្របសម្រួលប្រចាំការនៃអង្គការសហប្រជាជាតិប្រចាំនៅវៀតណាម បានបញ្ជាក់យ៉ាងដូច្នេះ នៅក្នុងបទសម្ភាសន៍ជាមួយអ្នកយកព័ត៌មាននៃវិទ្យុជាតិវៀតណាម។ លោកស្រីបានសង្កត់ធ្ងន់ថា ទំនាក់ទំនងវៀតណាម-អង្គការសហប្រជាជាតិបានក្លាយជា “ភាពជាដៃគូទ្វេភាគី”។ ម៉្យាងវិញទៀត អង្គការសហប្រជាជាតិនៅតែបន្តគាំទ្រវៀតណាមក្នុងការសម្រេចគោលដៅអភិវឌ្ឍន៍ និងសេចក្តីប្រាថ្នារបស់ខ្លួន។ ម៉្យាងវិញទៀត វៀតណាមកំពុងរួមចំណែកកាន់តែខ្លាំងឡើងនូវបទពិសោធន៍ តួនាទីភាពជាអ្នកដឹកនាំ និងដំណោះស្រាយចំពោះរបៀបវារៈសកល។

វៀតណាមនាំមកនូវបទពិសោធន៍ផ្លាស់ប្តូររបស់ខ្លួន ដល់កិច្ចសហប្រតិបត្តិការពហុភាគី ចាប់ពីការកសាងជាតិឡើងវិញក្រោយសង្គ្រាម និងការកាត់បន្ថយភាពក្រីក្រ រហូតដល់ការធ្វើសមាហរណកម្មសេដ្ឋកិច្ច និងការអភិវឌ្ឍប្រកបដោយចីរភាព។ ហើយមេរៀនពីដំណើរការអភិវឌ្ឍន៍ដើម្បីក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់។ បទពិសោធន៍កាន់តែច្រើនឡើងៗដែលវៀតណាមខែករំលែកគឺកំពុងដើរហួសពីព្រំដែនជាតិរបស់ខ្លួន តាមរយៈការរួមចំណែកដល់ប្រតិបត្តិការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ ការចូលរួមក្នុងក្រុមប្រឹក្សាសិទ្ធិមនុស្ស និងក្រុមប្រឹក្សាសន្តិសុខ និងការចូលរួមយ៉ាងសកម្មនៅទូទាំងប្រព័ន្ធអភិវឌ្ឍន៍របស់អង្គការសហប្រជាជាតិ។

នៅពេលដែលវៀតណាមចូលដល់យុគសម័យថ្មីនៃការអភិវឌ្ឍ អង្គការសហប្រជាជាតិសង្ឃឹម ថា ភាពជាដៃគូនេះនឹងបន្តអភិវឌ្ឍន៍ជាមួយវៀតណាម។ នោះជាភាពជាដៃគូដែលគាំទ្រទាំងសេចក្តីប្រាថ្នារបស់វៀតណាមក្នុងការក្លាយជាប្រទេសអភិវឌ្ឍន៍ និងមានប្រាក់ចំណូលខ្ពស់នៅឆ្នាំ ២០៤៥ និងអនុញ្ញាតឱ្យវៀតណាមចូលរួមចំណែកកាន់តែច្រើនដល់សន្តិភាព ការអភិវឌ្ឍប្រកបដោយចីរភាព និងកិច្ចសហប្រតិបត្តិការអន្តរជាតិ៕

 

តាម vovworld.vn/km-KH

ទំនិញវៀតណាមស្វែងរកឱកាសបន្ថែមទៀតនៅក្នុងទីផ្សារចិននិងអាស៊ាន

ទំនិញវៀតណាមស្វែងរកឱកាសបន្ថែមទៀតនៅក្នុងទីផ្សារចិននិងអាស៊ាន

ដោយមានអាជីវកម្មចូលរួមជាង ១២០ ស្តង់វៀតណាមនៅតែជាតំបន់តាំងពិព័រណ៍ដ៏ធំបំផុតមួយរបស់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) នៅក្នុងពិព័រណ៍ចិន-អាស៊ានលើកទី ២៣ (CAEXPO) ដែលបានប្រារព្ធឡើងចាប់ពីថ្ងៃទី ១៧-២១ ខែកញ្ញា នៅទីក្រុងណាននីង តំបន់ស្វយ័ត Zhuang ក្វាងស៊ី ប្រទេសចិន។

Top