• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាម-កាណាដាជំរុញការអភិវឌ្ឍនិងពង្រីកកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងពាណិជ្ជកម្ម

នារសៀលថ្ងៃទី ៦ ខែមករា នៅទីក្រុងហាណូយ ក្នុងឱកាសទទួលជួបជាមួយលោក Randeep Sarai រដ្ឋមន្ត្រីអភិវឌ្ឍន៍អន្តរជាតិ ក្រសួងកិច្ចការសកលកាណាដា នាយករដ្ឋមន្ត្រីវៀតណាម លោក ហ្វាម មិញជីញ បានឲ្យដឹងថា វៀតណាមមានបំណង បង្កើននិងធ្វើឲ្យស៊ីជម្រៅថែមទៀត ភាពជាដៃគូគ្រប់ជ្រុងជ្រោយជាមួយកាណាដា; បន្តជំរុញការអភិវឌ្ឍ និងពង្រីកកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្ម ជាពិសេសការតភ្ជាប់អាជីវកម្មនៃប្រទេសទាំងពីរ ដោយនាំកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ ក្លាយជាសសរស្តម្ភសំខាន់ក្នុងទំនាក់ទំនងទ្វេភាគី។

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ អញ្ជើញទួលជួបលោក Randeep Sarai រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍អន្តរជាតិកាណាដា (រូបថត៖ យឿងយ៉ាង/TTXVN)

លោកនាយករដ្ឋមន្ត្រីក៏បានស្នើឱ្យភាគីទាំងពីរ លើកកម្ពស់កត្តាជំរុញកំណើនថ្មីៗ ដូចជាកិច្ចសហប្រតិបត្តិការក្នុងវិទ្យាសាស្ត្រ  បច្ចេកវិទ្យា និងនវានុវត្តន៍ ការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ ការផ្លាស់ប្តូរថាមពលបៃតង ថាមពលកកើតឡើងវិញ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ភស្តុភារកម្ម ការផ្លាស់ប្ដូរវប្បធម៌និងការផ្លាស់ប្ដូរប្រជាជននិងប្រជាជន។ លោកនាយករដ្ឋមន្ត្រីបានបង្ហាញពីបំណងប្រាថ្នា ចង់ឲ្យកាណាដា គាំទ្រវៀតណាមក្នុងការបណ្តុះបណ្តាលធនធានមនុស្ស រួមទាំងការបង្កើនអាហារូបករណ៍សម្រាប់និស្សិតវៀតណាម ជាពិសេសនៅក្នុងវិស័យបច្ចេកវិទ្យាទំនើបៗ ដែលប្រទេសកាណាដាមានចំណុចខ្លាំង និង វៀតណាមមានតម្រូវការ។

លោកនាយករដ្ឋមន្ត្រីបានថ្លែងថា វៀតណាមបានត្រៀមខ្លួនរួចជាស្រេចដើម្បីធ្វើជាស្ពានមួយ សម្រាប់កាណាដាបង្កើនវត្តមានរបស់ខ្លួននៅក្នុងតំបន់ និងលើកកម្ពស់កិច្ចសហប្រតិបត្តិការជាមួយសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) និងយន្តការតំបន់ ដឹកនាំដោយអាស៊ាន។ លោកសង្ឃឹមថា កាណាដានឹងដើរតួជាស្ពានមួយសម្រាប់វៀតណាមចូលរួមក្នុងសកម្មភាពសហប្រតិបត្តិការដែលកាណាដាមានតួនាទី; បន្តគាំទ្រជំហររបស់អាស៊ានលើការលើកកម្ពស់ពាណិជ្ជកម្មសេរី និងដោះស្រាយជម្លោះដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិនៅក្នុងតំបន់ និងជុំវិញពិភពលោក។

ចំពោះខ្លួនវិញ រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍អន្តរជាតិកាណាដា លោក Randeep Sarai បានថ្លែងថា កាណាដាបានត្រៀមខ្លួនរួចជាស្រេចដើម្បីគាំទ្រ និងសហការជាមួយវៀតណាម ក្នុងការប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ការផ្លាស់ប្តូរថាមពល ការធ្វើអាជីវកម្ម និងកែច្នៃសារធាតុរ៉ែសំខាន់ៗ រួមទាំងការវិនិយោគលើផលិតផលដែលផលិតនៅវៀតណាមសម្រាប់នាំចេញទៅកាន់ប្រទេសដទៃទៀត៕

តាម VOV5​​ - វិទ្យុសំឡេងវៀតណាម​

សហគមន៍អន្តរជាតិប្រតិកម្មចំពោះការដកខ្លួនរបស់សហរដ្ឋអាមេរិកចេញពីអង្គការអន្តរជាតិចំនួន ៦៦

សហគមន៍អន្តរជាតិប្រតិកម្មចំពោះការដកខ្លួនរបស់សហរដ្ឋអាមេរិកចេញពីអង្គការអន្តរជាតិចំនួន ៦៦

នាថ្ងៃទី ៨ ខែមករា មេដឹកនាំនៃប្រទេសនានានិងអង្គការពហុភាគីជុំវិញពិភពលោកបានចេញប្រតិកម្មចំពោះការសម្រេចចិត្តរបស់រដ្ឋបាលប្រធានាធិបតី ដូណាល់ ត្រាំ ក្នុងការដកសហរដ្ឋអាមេរិកចេញពីអង្គការ ទីភ្នាក់ងារ និងគណៈកម្មាធិការអន្តរជាតិចំនួន ៦៦ ក្នុងនោះមានអនុសញ្ញាក្របខ័ណ្ឌអង្គការសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ (UNFCCC) និងមូលនិធិប្រជាជនអង្គការសហប្រជាជាតិ (UNFPA)។

Top