ព័ត៌មាន វៀតណាមអំពាវនាវឱ្យមានការបន្ធូរបន្ថយភាពតានតឹងនៅមជ្ឈិមបូព៌ា 01/05/2026 ក្នុងអំឡុងពេលចាប់ពីថ្ងៃទី ២៨ ដល់ថ្ងៃទី ៣០ ខែមេសា នៅទីស្នាក់ការកណ្តាលអង្គការសហប្រជាជាតិនៅទីក្រុងញូវយ៉ក (សហរដ្ឋអាមេរិក) ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានរៀបចំកិច្ចពិភាក្សាបើកចំហកម្រិតខ្ពស់មួយស្តីពី “ស្ថានភាពនៅមជ្ឈិមបូព៌ា និងបញ្ហាប៉ាឡេស្ទីន” ដឹកនាំដោយរដ្ឋមន្ត្រីការបរទេសបារ៉ែន ដែលជាប្រធានប្តូរវេននៃក្រុមប្រឹក្សាសន្តិសុខសម្រាប់ខែមេសា ឆ្នាំ ២០២៦។ លោកអគ្គទីប្រឹក្សា ង្វៀន ហ័ង ង្វៀន ថ្លែងនៅក្នុងសម័យប្រជុំក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (រូបថត៖ TTXVN)ថ្លែងនៅក្នុងសម័យប្រជុំនេះ អគ្គទីប្រឹក្សាលោក ង្វៀន ហ័ង ង្វៀន អនុប្រធានបេសកកម្មអចិន្ត្រៃយ៍វៀតណាមប្រចាំអង្គការសហប្រជាជាតិ បានសម្តែងការព្រួយបារម្ភអំពីស្ថានភាពស្មុគស្មាញនៅក្នុងចំណុចក្តៅជាច្រើននៅមជ្ឈិមបូព៌ា; ប្រឆាំងនឹងការវាយប្រហារយោធាលើរដ្ឋអធិបតេយ្យ ជាពិសេសរដ្ឋដែលបានប្រកាសថា មិនមានការជាប់ពាក់ព័ន្ធនឹងជម្លោះ។ ទន្ទឹមជាមួយគ្នានោះ ថ្កោលទោសសកម្មភាពអរិភាពសំដៅលើបុគ្គលិក និងមូលដ្ឋាននានារបស់អង្គការសហប្រជាជាតិ។តំណាងវៀតណាមបានបញ្ជាក់ថា ជនស៊ីវិល និងហេដ្ឋារចនាសម្ព័ន្ធជនស៊ីវិលសំខាន់ៗត្រូវតែការពារក្នុងគ្រប់កាលៈទេសៈទាំងអស់ ស្របតាមសេចក្តីសម្រេចលេខ ២៥៧៣ (២០២១) របស់ក្រុមប្រឹក្សាសន្តិសុខ។ លោកបានសង្កត់ធ្ងន់ថា សុវត្ថិភាព សន្តិសុខ សេរីភាពនៃការធ្វើនាវាចរណ៍ និងអាកាសចរណ៍ ត្រូវតែធានាស្របតាមច្បាប់អន្តរជាតិ ជាពិសេសអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS) ឆ្នាំ១៩៨២ ដោយចាត់ទុកនេះមិនត្រឹមតែជាតម្រូវការបន្ទាន់សម្រាប់ស្ថិរភាពនៅមជ្ឈិមបូព៌ា រួមទាំងតំបន់ច្រកសមុទ្រហ័រមូសប៉ុណ្ណោទេ ថែមទាំងជាផលប្រយោជន៍រួមរបស់សហគមន៍អន្តរជាតិក្នុងការធានាការផ្គត់ផ្គង់ថាមពល សន្តិសុខស្បៀង ពាណិជ្ជកម្ម និងស្ថិរភាពសេដ្ឋកិច្ចពិភពលោក។ក្នុងឱកាសនេះ អនុប្រធានគណៈប្រតិភូវៀតណាមបានអំពាវនាវដល់សហគមន៍អន្តរជាតិកុំឱ្យការវិវឌ្ឍថ្មីៗនៅមជ្ឈិមបូព៌ាគ្របដណ្ដប់លើបញ្ហាប៉ាឡេស្ទីន។ វៀតណាមបញ្ជាក់ជាថ្មីនូវការគាំទ្រឥតឈប់ឈររបស់ខ្លួនចំពោះស្វ័យភាពរបស់ប្រជាជនប៉ាឡេស្ទីន គាំទ្ររដ្ឋប៉ាឡេស្ទីនក្លាយជាសមាជិកពេញសិទ្ធិរបស់អង្គការសហប្រជាជាតិ ព្រមទាំងបន្តគាំទ្រ ចំពោះដំណោះស្រាយរដ្ឋពីរដោយផ្អែកលើមូលដ្ឋានព្រំដែនមុនឆ្នាំ១៩៦៧ ស្របតាមច្បាប់អន្តរជាតិ និងសេចក្តីសម្រេចចិត្តពាក់ព័ន្ធរបស់អង្គការសហប្រជាជាតិ៕ តាម /vovworld.vn/km-KH Tags:អគ្គទីប្រឹក្សាលោក ង្វៀន ហ័ង ង្វៀន ច្បាប់អន្តរជាតិ អង្គការសហប្រជាជាតិ

ក្នុងអំឡុងពេលចាប់ពីថ្ងៃទី ២៨ ដល់ថ្ងៃទី ៣០ ខែមេសា នៅទីស្នាក់ការកណ្តាលអង្គការសហប្រជាជាតិនៅទីក្រុងញូវយ៉ក (សហរដ្ឋអាមេរិក) ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានរៀបចំកិច្ចពិភាក្សាបើកចំហកម្រិតខ្ពស់មួយស្តីពី “ស្ថានភាពនៅមជ្ឈិមបូព៌ា និងបញ្ហាប៉ាឡេស្ទីន” ដឹកនាំដោយរដ្ឋមន្ត្រីការបរទេសបារ៉ែន ដែលជាប្រធានប្តូរវេននៃក្រុមប្រឹក្សាសន្តិសុខសម្រាប់ខែមេសា ឆ្នាំ ២០២៦។ លោកអគ្គទីប្រឹក្សា ង្វៀន ហ័ង ង្វៀន ថ្លែងនៅក្នុងសម័យប្រជុំក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (រូបថត៖ TTXVN)ថ្លែងនៅក្នុងសម័យប្រជុំនេះ អគ្គទីប្រឹក្សាលោក ង្វៀន ហ័ង ង្វៀន អនុប្រធានបេសកកម្មអចិន្ត្រៃយ៍វៀតណាមប្រចាំអង្គការសហប្រជាជាតិ បានសម្តែងការព្រួយបារម្ភអំពីស្ថានភាពស្មុគស្មាញនៅក្នុងចំណុចក្តៅជាច្រើននៅមជ្ឈិមបូព៌ា; ប្រឆាំងនឹងការវាយប្រហារយោធាលើរដ្ឋអធិបតេយ្យ ជាពិសេសរដ្ឋដែលបានប្រកាសថា មិនមានការជាប់ពាក់ព័ន្ធនឹងជម្លោះ។ ទន្ទឹមជាមួយគ្នានោះ ថ្កោលទោសសកម្មភាពអរិភាពសំដៅលើបុគ្គលិក និងមូលដ្ឋាននានារបស់អង្គការសហប្រជាជាតិ។តំណាងវៀតណាមបានបញ្ជាក់ថា ជនស៊ីវិល និងហេដ្ឋារចនាសម្ព័ន្ធជនស៊ីវិលសំខាន់ៗត្រូវតែការពារក្នុងគ្រប់កាលៈទេសៈទាំងអស់ ស្របតាមសេចក្តីសម្រេចលេខ ២៥៧៣ (២០២១) របស់ក្រុមប្រឹក្សាសន្តិសុខ។ លោកបានសង្កត់ធ្ងន់ថា សុវត្ថិភាព សន្តិសុខ សេរីភាពនៃការធ្វើនាវាចរណ៍ និងអាកាសចរណ៍ ត្រូវតែធានាស្របតាមច្បាប់អន្តរជាតិ ជាពិសេសអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS) ឆ្នាំ១៩៨២ ដោយចាត់ទុកនេះមិនត្រឹមតែជាតម្រូវការបន្ទាន់សម្រាប់ស្ថិរភាពនៅមជ្ឈិមបូព៌ា រួមទាំងតំបន់ច្រកសមុទ្រហ័រមូសប៉ុណ្ណោទេ ថែមទាំងជាផលប្រយោជន៍រួមរបស់សហគមន៍អន្តរជាតិក្នុងការធានាការផ្គត់ផ្គង់ថាមពល សន្តិសុខស្បៀង ពាណិជ្ជកម្ម និងស្ថិរភាពសេដ្ឋកិច្ចពិភពលោក។ក្នុងឱកាសនេះ អនុប្រធានគណៈប្រតិភូវៀតណាមបានអំពាវនាវដល់សហគមន៍អន្តរជាតិកុំឱ្យការវិវឌ្ឍថ្មីៗនៅមជ្ឈិមបូព៌ាគ្របដណ្ដប់លើបញ្ហាប៉ាឡេស្ទីន។ វៀតណាមបញ្ជាក់ជាថ្មីនូវការគាំទ្រឥតឈប់ឈររបស់ខ្លួនចំពោះស្វ័យភាពរបស់ប្រជាជនប៉ាឡេស្ទីន គាំទ្ររដ្ឋប៉ាឡេស្ទីនក្លាយជាសមាជិកពេញសិទ្ធិរបស់អង្គការសហប្រជាជាតិ ព្រមទាំងបន្តគាំទ្រ ចំពោះដំណោះស្រាយរដ្ឋពីរដោយផ្អែកលើមូលដ្ឋានព្រំដែនមុនឆ្នាំ១៩៦៧ ស្របតាមច្បាប់អន្តរជាតិ និងសេចក្តីសម្រេចចិត្តពាក់ព័ន្ធរបស់អង្គការសហប្រជាជាតិ៕
អត្ថបទផ្សេងទៀត នាយករដ្ឋមន្ត្រីជប៉ុនមានបំណងកសាងទំនាក់ទំនងផ្ទាល់ខ្លួនដែលទុកចិត្តជាមួយថ្នាក់ដឹកនាំវៀតណាម01/05/2026ព័ត៌មានយោងតាមកម្មវិធី ថ្ងៃទី១ ខែឧសភានេះ នាយករដ្ឋមន្ត្រីជប៉ុន លោកស្រី តាកាអ៊ីឈី សាណាអេ (Takaichi Sanae) អញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅ វៀត ណាម តាមការអញ្ជើញរបស់នាយករដ្ឋមន្ត្រី ឡេ មីញហ៊ឹង ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា។ លើសពីគោលដៅដែលបានដាក់ចេញ កីឡាវៀតណាមរក្សាចំណាត់ថ្នាក់កំពូលលេខ ៤ អាស៊ី ក្នុងព្រឹត្តិការណ៍កីឡាឆ្នេរអាស៊ីឆ្នាំ ២០២៦01/05/2026ព័ត៌មានសកម្មភាពទេសចរណ៍សម្បូរបែបក្នុងអំឡុងពេលឈប់សម្រាកថ្ងៃទី ៣០ ខែមេសានិងថ្ងៃទី ១ ខែឧសភា នៅទីក្រុងហាណូយ01/05/2026ព័ត៌មានកាណាវ៉ាលហាឡុង ឆ្នាំ២០២៦ បានប្រព្រឹត្តឡើដ៏រីករាយ01/05/2026ព័ត៌មានបរិយាកាសរស់រវើកក្នុងឱកាសអបអរសាទរខួបលើកទី ៥១ នៃការបង្រួបបង្រួមជាតិនៅទីក្រុងហូជីមិញ01/05/2026ព័ត៌មានប្រជាជនលីបង់ជាង ១,២ លាននាក់ នឹងប្រឈមមុខនឹងគ្រោះអត់ឃ្លានយ៉ាងធ្ងន់ធ្ងរដោយសារតែជម្លោះ30/04/2026ព័ត៌មានរុស្ស៊ីអំពាវនាវឱ្យកសាងពិភពលោកគ្មានអាវុធនុយក្លេអ៊ែរ30/04/2026ព័ត៌មាន អត្ថបទផ្សេងទៀត