ព័ត៌មាន វៀតណាមស្វាគមន៍សាជីវកម្មធំៗ របស់ឥណ្ឌាដែលមានសមត្ថភាពបច្ចេកវិទ្យា សម្រាប់បង្កើនកិច្ចសហប្រតិបត្តិការនិងការវិនិយោគ 13/09/2026 ប្រការនេះត្រូវបានលោកនាយករដ្ឋមន្ត្រី ឡេ មិញ ហ៊ឹង សង្កត់ធ្ងន់លើចំណុចនេះ នៅពេលដែលលោកបានជួបជាមួយថ្នាក់ដឹកនាំនៃក្រុម GMR (ឥណ្ឌា) និងក្រុម ACME នាថ្ងៃទី១២ ខែកញ្ញា ក្នុងឱកាសចូលរួមកិច្ចប្រជុំកំពូល BRICS លើកទី១៨ នៅទីក្រុងញូវដេលី ប្រទេសឥណ្ឌា។ លោកនាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង អញ្ជើញទទួលជួបលោក Sanjay Dhawan អនុប្រធានសម្ព័ន្ធក្រុមហ៊ុន ACME ឥណ្ឌា (រូបថត៖ យឿងយ៉ាង/ទីភ្នាក់ងារសារព័ត៌មានវៀតណាមក្នុងជំនួបជាមួយប្រធានក្រុម GMR (ឥណ្ឌា) លោក Grandhi Mallikarjuna Rao និងថ្នាក់ដឹកនាំជាន់ខ្ពស់មួយចំនួននៃក្រុម លោកនាយករដ្ឋមន្ត្រី ឡេ មិញ ហ៊ឹង បានស្វាគមន៍ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ GMR ក្នុងការពង្រឹងទំនាក់ទំនង និងស្វែងរកឱកាស សហប្រតិបត្តិការជាមួយដៃគូវៀតណាម; ស្នើឱ្យក្រុម ស្វែងយល់ពីលទ្ធភាពចូលរួមក្នុងគម្រោងសមស្របនានាក្នុងវិស័យអភិវឌ្ឍន៍ និងប្រតិបត្តិការអាកាសយានដ្ឋាន អាកាស យានដ្ឋានទីក្រុង ប្រតិបត្តិការពាណិជ្ជកម្ម ប្រព័ន្ធអេកូឡូស៊ីសេវាកម្មអាកាសចរណ៍ ការផ្លាស់ប្តូរឌីជីថល និងបច្ចេកវិទ្យាអាកាសយានដ្ឋាន; ខណៈពេលដែលក៏ចែករំលែកបទពិសោធន៍ ផ្ទេរបច្ចេកវិទ្យា និងចូលរួមចំណែកដល់ការបណ្តុះបណ្តាលធនធានមនុស្សសម្រាប់វៀតណាមផងដែរ។អញើញទទួលជួបជាមួយលោក Sanjay Dhawan អនុប្រធានក្រុមហ៊ុន ACME គ្រុប និងថ្នាក់ដឹកនាំជាន់ខ្ពស់ដទៃទៀតនៃក្រុមហ៊ុន លោកនាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង បានបញ្ជាក់ថា វៀតណាមស្វាគមន៍សាជីវកម្មឥណ្ឌាធំៗ ដែលមានសមត្ថភាពបច្ចេកវិទ្យាក្នុងការបង្កើនការវិនិយោគនៅវៀតណាម ជាពិសេសនៅក្នុងវិស័យដែលឥណ្ឌាមានចំណុចខ្លាំង និងវៀតណាមមានតម្រូវការដូចជា៖ ថាមពលស្អាត ឧស្សាហកម្មបៃតង វត្ថុធាតុដើមថ្មី បច្ចេកវិទ្យាខ្ពស់ ហេដ្ឋារចនាសម្ព័ន្ធ និងការផ្លាស់ប្តូរឌីជីថល ស្របតាមទិសដៅទាក់ទាញការវិនិយោគរបស់វៀតណាមក្នុងរយៈពេលខាងមុខ។ លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យ ACME ស្រាវជ្រាវពីការពង្រីកកិច្ចសហប្រតិបត្តិការ និងការវិនិយោគនៅក្នុងប្រទេសវៀតណាម ដោយអនុវត្តគម្រោងទ្រង់ទ្រាយធំដែលបង្កើតតម្លៃបន្ថែម និងភ្ជាប់ទំនាក់ទំនងជាមួយទីផ្សារក្នុងតំបន់; ACME ត្រូវការស្រាវជ្រាវ និងវិនិយោគលើគម្រោងថាមពលបៃតង និងថាមពលកកើតឡើងវិញនៅក្នុងប្រទេសវៀតណាម; បង្កើនការផ្ទេរបច្ចេកវិទ្យា បណ្តុះបណ្តាលធនធានមនុស្ស តភ្ជាប់ និងអភិវឌ្ឍន៍ប្រព័ន្ធអេកូឡូស៊ីអាជីវកម្ម ដោយរួមចំណែកដល់ការបង្កើតខ្សែសង្វាក់តម្លៃឧស្សាហកម្មបៃតង៕ តាម vovworld.vn/km-KH Tags:លោកនាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង សម្ព័ន្ធក្រុមហ៊ុន ACME ឥណ្ឌា ប្រព័ន្ធអេកូឡូស៊ីសេវាកម្ម

ប្រការនេះត្រូវបានលោកនាយករដ្ឋមន្ត្រី ឡេ មិញ ហ៊ឹង សង្កត់ធ្ងន់លើចំណុចនេះ នៅពេលដែលលោកបានជួបជាមួយថ្នាក់ដឹកនាំនៃក្រុម GMR (ឥណ្ឌា) និងក្រុម ACME នាថ្ងៃទី១២ ខែកញ្ញា ក្នុងឱកាសចូលរួមកិច្ចប្រជុំកំពូល BRICS លើកទី១៨ នៅទីក្រុងញូវដេលី ប្រទេសឥណ្ឌា។ លោកនាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង អញ្ជើញទទួលជួបលោក Sanjay Dhawan អនុប្រធានសម្ព័ន្ធក្រុមហ៊ុន ACME ឥណ្ឌា (រូបថត៖ យឿងយ៉ាង/ទីភ្នាក់ងារសារព័ត៌មានវៀតណាមក្នុងជំនួបជាមួយប្រធានក្រុម GMR (ឥណ្ឌា) លោក Grandhi Mallikarjuna Rao និងថ្នាក់ដឹកនាំជាន់ខ្ពស់មួយចំនួននៃក្រុម លោកនាយករដ្ឋមន្ត្រី ឡេ មិញ ហ៊ឹង បានស្វាគមន៍ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ GMR ក្នុងការពង្រឹងទំនាក់ទំនង និងស្វែងរកឱកាស សហប្រតិបត្តិការជាមួយដៃគូវៀតណាម; ស្នើឱ្យក្រុម ស្វែងយល់ពីលទ្ធភាពចូលរួមក្នុងគម្រោងសមស្របនានាក្នុងវិស័យអភិវឌ្ឍន៍ និងប្រតិបត្តិការអាកាសយានដ្ឋាន អាកាស យានដ្ឋានទីក្រុង ប្រតិបត្តិការពាណិជ្ជកម្ម ប្រព័ន្ធអេកូឡូស៊ីសេវាកម្មអាកាសចរណ៍ ការផ្លាស់ប្តូរឌីជីថល និងបច្ចេកវិទ្យាអាកាសយានដ្ឋាន; ខណៈពេលដែលក៏ចែករំលែកបទពិសោធន៍ ផ្ទេរបច្ចេកវិទ្យា និងចូលរួមចំណែកដល់ការបណ្តុះបណ្តាលធនធានមនុស្សសម្រាប់វៀតណាមផងដែរ។អញើញទទួលជួបជាមួយលោក Sanjay Dhawan អនុប្រធានក្រុមហ៊ុន ACME គ្រុប និងថ្នាក់ដឹកនាំជាន់ខ្ពស់ដទៃទៀតនៃក្រុមហ៊ុន លោកនាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង បានបញ្ជាក់ថា វៀតណាមស្វាគមន៍សាជីវកម្មឥណ្ឌាធំៗ ដែលមានសមត្ថភាពបច្ចេកវិទ្យាក្នុងការបង្កើនការវិនិយោគនៅវៀតណាម ជាពិសេសនៅក្នុងវិស័យដែលឥណ្ឌាមានចំណុចខ្លាំង និងវៀតណាមមានតម្រូវការដូចជា៖ ថាមពលស្អាត ឧស្សាហកម្មបៃតង វត្ថុធាតុដើមថ្មី បច្ចេកវិទ្យាខ្ពស់ ហេដ្ឋារចនាសម្ព័ន្ធ និងការផ្លាស់ប្តូរឌីជីថល ស្របតាមទិសដៅទាក់ទាញការវិនិយោគរបស់វៀតណាមក្នុងរយៈពេលខាងមុខ។ លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យ ACME ស្រាវជ្រាវពីការពង្រីកកិច្ចសហប្រតិបត្តិការ និងការវិនិយោគនៅក្នុងប្រទេសវៀតណាម ដោយអនុវត្តគម្រោងទ្រង់ទ្រាយធំដែលបង្កើតតម្លៃបន្ថែម និងភ្ជាប់ទំនាក់ទំនងជាមួយទីផ្សារក្នុងតំបន់; ACME ត្រូវការស្រាវជ្រាវ និងវិនិយោគលើគម្រោងថាមពលបៃតង និងថាមពលកកើតឡើងវិញនៅក្នុងប្រទេសវៀតណាម; បង្កើនការផ្ទេរបច្ចេកវិទ្យា បណ្តុះបណ្តាលធនធានមនុស្ស តភ្ជាប់ និងអភិវឌ្ឍន៍ប្រព័ន្ធអេកូឡូស៊ីអាជីវកម្ម ដោយរួមចំណែកដល់ការបង្កើតខ្សែសង្វាក់តម្លៃឧស្សាហកម្មបៃតង៕
អត្ថបទផ្សេងទៀត WTO បន្តអមដំណើរនិងគាំទ្រវៀតណាមក្នុងដំណើរការធ្វើសមាហរណកម្មសេដ្ឋកិច្ចអន្តរជាតិ13/09/2026ព័ត៌មាននាថ្ងៃទី១២ ខែកញ្ញា ក្នុងឱកាសចូលរួមកិច្ចប្រជុំកំពូល BRICS លើកទី១៨ នៅទីក្រុងញូវដេលី ប្រទេសឥណ្ឌា លោកនាយករដ្ឋមន្ត្រី ឡេ មិញហ៊ុង បានអញ្ជើញជួបជាមួយអគ្គនាយកអង្គការពាណិជ្ជកម្មពិភពលោក (WTO) លោកស្រី Ngozi Okonjo។ អភិវឌ្ឍន៍បន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងវៀតណាមនិងអេត្យូពី13/09/2026ព័ត៌មានAIIB ប្តេជ្ញាបន្តរួមដំណើរជាមួយវៀតណាមក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធប្រកបដោយចីរភាព13/09/2026ព័ត៌មាននាំទំហំពាណិជ្ជកម្មវៀតណាម-ឥណ្ឌាកើនដល់ ២៥ ពាន់លានដុល្លារអាមេរិកក្នុងពេលឆាប់ៗ13/09/2026ព័ត៌មានលោកនាយករដ្ឋមន្ត្រី ឡេ មិញ ហ៊ឹងមកដល់ឥណ្ឌាអញ្ជើញចូលរួមកិច្ចប្រជុំកំពូល BRICS លើកទី១៨12/09/2026ព័ត៌មានវៀតណាមនិងបារាំងចេញសេចក្តីថ្លែងការណ៍រួមស្តីពីការជំរុញការអនុវត្តក្របខ័ណ្ឌភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ12/09/2026ព័ត៌មានអគ្គលេខាបក្ស ប្រធានរដ្ឋលោកតូ ឡឹម បញ្ចប់ដំណើរទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋបារាំងដោយជោគជ័យ12/09/2026ព័ត៌មាន អត្ថបទផ្សេងទៀត