អនុប្រធានរដ្ឋសភាលោកស្រី Nguyen Thi Thanh ថ្លែងមតិក្នុងសម័យប្រជុំពិភាក្សាទូទៅ (រូបថត៖ TTXVN)
ក្នុងអំឡុងពេលពីរថ្ងៃ គឺថ្ងៃទី ១០និងទី ១១ មីនា ឆ្នាំ ២០២៥ នៅទីស្នាក់ការអង្គការសហប្រជាជាតិ នៅទីក្រុងញូវយ៉ក (សហរដ្ឋអាមេរិក) បានប្រព្រឹត្តទៅពិធីបើក និងកិច្ចពិភាក្សាទូទៅនៃសម័យប្រជុំលើកទី ៦៩ នៃគណៈ កម្មការតួរនាទីស្ត្រីនៃក្រុមប្រឹក្សាសេដ្ឋកិច្ច និងសង្គមរបស់អង្គការសហប្រជាជាតិ ដោយប្រធានបទសំខាន់ គឺការពិនិត្យឡើងវិញនូវលទ្ធផលរយៈពេល ៣០ ឆ្នាំនៃការអនុវត្តសេចក្តីប្រកាសនិងកម្មវិធីនយោបាយសកម្មភាព បេកាំង ឆ្នាំ ១៩៩៥ ស្តីពីសមភាពប្រគល់អំណាចដល់ស្ត្រី។ អនុប្រធានរដ្ឋសភា លោកស្រី Nguyen Thi Thanh បានដឹកនាំគណៈប្រតិភូវៀតណាមចូលរួមសម័យប្រជុំនេះ។
ថ្លែងមតិនៅផ្នែកទីមួយនៃសម័យប្រជុំពិភាក្សាសម្រាប់រដ្ឋសមាជិកអង្គការ សហប្រជាជាតិ នាថ្ងៃទី ១១ មិនា អនុប្រធានរដ្ឋសភាលោកស្រី Nguyen Thi Thanh បានស្នើនូវវិស័យអាទិភាពចំនួនបីក្នុងការងារសមភាពយេនឌ័រ។ ទីមួយគឺការកែលម្អក្របខ័ណ្ឌស្ថាប័ន ច្បាប់ និងគោលនយោបាយ ដើម្បីលើកកម្ពស់ការចូលរួមដោយស្មើភាពរបស់ស្ត្រី ជាពិសេសក្នុងការសម្រេចចិត្តលើគ្រប់វិស័យ។ ទីពីរគឺការបង្កើនអំណាចសេដ្ឋកិច្ចរបស់ស្ត្រី តាមរយៈការលើកកម្ពស់ភាពជាដៃគូសាធារណៈ និងឯកជន ដើម្បីប្រមូលធនធានសង្គមប្រកបដោយប្រសិទ្ធភាព គាំទ្រស្ត្រីក្នុងការទទួលបានហិរញ្ញវត្ថុ ទីផ្សារ ចូលរួមក្នុងការបង្កើតថ្មី ភាពជាសហគ្រិន និងការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថល សេដ្ឋកិច្ចបៃតង និងការចូលរួមក្នុងទីផ្សារការងារដោយឈរលើមូលដ្ឋានស្មើភាព។ ទីបីគឺបង្កើនការចូលរួមរបស់ស្ត្រី ការរួមចំណែក និងភាពជាអ្នកដឹកនាំក្នុងវិស័យដែលទាក់ទងនឹងវិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម គណិតវិទ្យា (STEM) នវានុវត្តន៍ ការផ្លាស់ប្តូរឌីជីថល និងការស្រាវជ្រាវដើម្បីបង្កើតគំរូប្រព័ន្ធអេកូឡូស៊ី STEM ។
ចែករំលែកអំពីសមិទ្ធិផល និងកិច្ចខិតខំប្រឹងប្រែងឆ្នើមរបស់វៀតណាម លោកស្រីអនុប្រធានរដ្ឋសភាវៀតណាមបានអះអាងថា វៀតណាមនឹងបន្តរួមចំណែកយ៉ាងសកម្ម ចំពោះកិច្ចខិតខំប្រឹងប្រែងរួមសម្រាប់សមភាព យេនឌ័រលើសកលលោកទាំងមូល៕