• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមរួមចំណែកដល់សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍរបស់អាស៊ាន

ដំណើរទស្សនកិច្ចរបស់អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក តូ ឡឹម ទៅកាន់ប្រទេសថៃ សិង្ហបុរី និងហ្វីលីពីន បានបង្ហាញថា វៀតណាមកំពុងដាក់ខ្លួនក្នុងតួនាទីដឹកនាំ និងសម្របសម្រួលកាន់តែសកម្មនៅក្នុងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន)។

វៀតណាមរួមចំណែកដល់សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍរបស់អាស៊ាន

 

[VOVWORLD] - ដំណើរទស្សនកិច្ចរបស់អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក តូ ឡឹម ទៅកាន់ប្រទេសថៃ សិង្ហបុរី និងហ្វីលីពីន បានបង្ហាញថា វៀតណាមកំពុងដាក់ខ្លួនក្នុងតួនាទីដឹកនាំ និងសម្របសម្រួលកាន់តែសកម្មនៅក្នុងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន)។

 

អ្នកជំនាញវិភាគសន្តិសុខយុទ្ធសាស្ត្រ Collins Chong Yew Keat មកពីសាកលវិទ្យាល័យ Malaya ប្រទេសម៉ាឡេស៊ី។ រូបថត៖ TTXVN

នេះជាការវាយតម្លៃរបស់អ្នកជំនាញវិភាគសន្តិសុខយុទ្ធសាស្ត្រ Collins Chong Yew Keat មកពីសាកលវិទ្យាល័យ Malaya ប្រទេសម៉ាឡេស៊ី ក្នុងបទសម្ភាសន៍ជាមួយអ្នកយកព័ត៌មាននៃទីភ្នាក់ងារសារព័ត៌មានវៀតណាម កាលពីថ្ងៃទី១ មិថុនា។ យោងតាមលោក Collins Chong Yew Keat ដំណើរទស្សនកិច្ចជាផ្លូវការរបស់លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម ទៅកាន់ប្រទេសថៃ បានបង្ហាញពីសារយុទ្ធសាស្ត្រមួយថា៖ វៀតណាមនិងថៃកំពុងខិតខំកសាងលំហសេដ្ឋកិច្ចអាស៊ានដែលមានសមាហរណកម្មជាងមុន ដោយតភ្ជាប់ទេសចរណ៍ ភស្តុភារកម្ម សន្តិសុខស្បៀងអាហារ ថាមពល កំណើនបៃតង និងការវិនិយោគឯកជន។

ទាក់ទងនឹងដំណើរទស្សនកិច្ចទៅកាន់ប្រទេសសិង្ហបុរី លោក Collins Chong Yew Keat បានចាត់ទុកថា ប្រទេសសិង្ហបុរីមិនត្រឹមតែជាវិនិយោគិនរបស់វៀតណាមប៉ុណ្ណោះទេ ថែមទាំងកំពុងក្លាយជាគំរូ និងជាដៃគូសម្រាប់ដំណាក់កាលអភិវឌ្ឍន៍បន្ទាប់របស់វៀតណាមក្នុងវិស័យ៖ អភិបាលកិច្ចឌីជីថល ផលិតកម្មជឿនលឿន ហិរញ្ញវត្ថុ ថាមពលស្អាត ប្រព័ន្ធអេកូឡូស៊ីនវានុវត្តន៍ និងការដំឡើងកម្រិតខ្សែសង្វាក់ផ្គត់ផ្គង់ផងដែរ។ នៅក្នុងកិច្ចសន្ទនា Shangri-La លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម បានរួមចំណែកដល់ការលើកកម្ពស់សំឡេង និងឋានៈការទូតរបស់វៀតណាម ដោយបញ្ជាក់ពីតួនាទីរបស់សមាជិកអាស៊ានមួយដ៏សកម្ម និងមានទំនួលខុសត្រូវ ដែលត្រៀមខ្លួនជាស្រេចចូលរួមផ្ដល់មតិលើបញ្ហាក្នុងតំបន់ដូចជា សណ្តាប់ធ្នាប់ក្នុងតំបន់ សន្តិសុខនាវាចរណ៍ និងតួនាទីរបស់ប្រទេសមហាអំណាច។

យោងតាមអ្នកវិភាគរូបនេះ ដំណើរទស្សនកិច្ចផ្លូវរដ្ឋទៅកាន់ប្រទេសហ្វីលីពីន បាននាំមកនូវលទ្ធផលដ៏លេចធ្លោបំផុតទាក់ទងនឹងកិច្ចសហប្រតិបត្តិការសន្តិសុខ។ វៀតណាមផ្តល់តម្លៃដល់ប្រទេសហ្វីលីពីនមិនត្រឹមតែជាដៃគូទ្វេភាគីប៉ុណ្ណោះទេ ប៉ុន្តែក៏ជាតំណភ្ជាប់ដ៏សំខាន់មួយនៅក្នុងរចនាសម្ព័ន្ធនៃកិច្ចសហប្រតិបត្តិការនិងសន្តិសុខនាវាចរណ៍របស់អាស៊ានផងដែរ។

ដំណើរទស្សនកិច្ចរបស់អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក តូ ឡឹម មិនត្រឹមតែជំរុញសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍរបស់អាស៊ានប៉ុណ្ណោះទេ ថែមទាំងរួមចំណែកដល់ការពង្រឹងទំនុកចិត្តនយោបាយ និងលើកកម្ពស់កិច្ចសហប្រតិបត្តិការរវាងបណ្ដាប្រទេសសមាជិកអាស៊ាន ពង្រឹងសាមគ្គីភាព និងមជ្ឈភាពអាស៊ានក្នុងបញ្ហាក្នុងតំបន់ផងដែរ៕

តាម​ vovworld.vn/km-KH/

លោកនាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង៖ ការអភិវឌ្ឍលំនៅឋានជួលគឺជាភារកិច្ចនយោបាយដ៏សំខាន់ បន្ទាន់ និងយូរអង្វែង

លោកនាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង៖ ការអភិវឌ្ឍលំនៅឋានជួលគឺជាភារកិច្ចនយោបាយដ៏សំខាន់ បន្ទាន់ និងយូរអង្វែង

លោកនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា នេះមិនមែនគ្រាន់តែជាបញ្ហាលំនៅឋានសុទ្ធសាធប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាបញ្ហាសន្តិសុខសង្គម គុណភាពធនធានមនុស្ស សមត្ថភាពប្រកួតប្រជែងក្នុងការទាក់ទាញការវិនិយោគ និងការអភិវឌ្ឍប្រកបដោយចីរភាពនៃមូលដ្ឋាននានានៅក្នុងតំបន់សេដ្ឋកិច្ចសំខាន់ភាគខាងជើងផងដែរ។

Top