ព័ត៌មាន វៀតណាមម្ចាស់ការរួមជាមួយអាស៊ាន "ដឹកនាំក្បាលម៉ាស៊ីន" នៅចំពោះមុខការផ្លាស់ប្តូរសកល 05/05/2026 កិច្ចប្រជុំកំពូលអាស៊ានលើកទី៤៨ នឹងប្រព្រឹត្តទៅនៅប្រទេសហ្វីលីពីន ចាប់ពីថ្ងៃទី៧-៨ ខែឧសភា ហើយគ្រោងនឹងផ្តល់នូវទិសដៅយុទ្ធសាស្ត្រសំខាន់ៗ សម្រាប់ដំណាក់កាលអភិវឌ្ឍន៍ថ្មីរបស់អាស៊ាន។ ឯកអគ្គរដ្ឋទូត តុន ធី ង៉ុក ហឿង (ស្តាំ) ប្រធានបេសកកម្មអចិន្ត្រៃយ៍វៀតណាមប្រចាំអាស៊ាន(រូបថត៖ VNA)យោងតាមលោកស្រីឯកអគ្គរដ្ឋទូត តុន ធិ ង៉ុក ហឿង ប្រធានបេសកកម្មអចិន្ត្រៃយ៍របស់វៀតណាមប្រចាំអាស៊ាន ការដែលនាយករដ្ឋមន្ត្រីវៀតណាម លោក ឡេ មិញហ៊ឹង ចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៨ ជាលើកដំបូង ក្នុងនាមជាប្រមុខរដ្ឋាភិបាល នឹងរួមចំណែកយ៉ាងសំខាន់ដល់ការឆ្លើយតបរបស់តំបន់ចំពោះការផ្លាស់ប្តូរភូមិសាស្ត្រនយោបាយ វិបត្តិថាមពល ស្បៀងអាហារ និងសម្ពាធប្រកួតប្រជែងក្នុងចំណោមមហាអំណាចធំៗ រួមទាំងគំនិតផ្តួចផ្តើមជាក់ស្តែង ដូចជាក្របខ័ណ្ឌអាស៊ានសម្រាប់ឆ្លើយតបទៅនឹងផលប៉ះពាល់ពីមជ្ឈិមបូព៌ា។ វៀតណាមនឹងសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយបណ្តាប្រទេសអាស៊ាន ដើម្បីជំរុញការអនុវត្តប្រកបដោយប្រសិទ្ធភាពនៃអាទិភាពនៃឆ្នាំប្រធានអាស៊ានឆ្នាំ២០២៦ និងចក្ខុវិស័យសហគមន៍អាស៊ានឆ្នាំ២០៤៥ ឆ្ពោះទៅរកសហគមន៍មួយដែលមានភាពធន់ ស្វាហាប់ ច្នៃប្រឌិត និងផ្តោតលើប្រជាជន។ វៀតណាមក៏នឹងសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយបណ្តាប្រទេសអាស៊ានដើម្បីបន្តលើកកម្ពស់ច្បាប់អន្តរជាតិ ពង្រឹងបរិយាកាសសន្តិភាព និងស្ថិរភាព បើកទូលាយទំនាក់ទំនងសេដ្ឋកិច្ច ធ្វើឲ្យស៊ីជម្រៅទំនាក់ទំនងជាមួយដៃគូ តាមនោះ បញ្ជាក់បន្ថែមទៀតអំពីតួនាទីស្នូលរបស់អាស៊ាននៅក្នុងរចនាសម្ព័ន្ធតំបន់ ។ក្នុងឱកាសចូលរួមកិច្ចប្រជុំនេះ លោកនាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង គ្រោងនឹងអញ្ជើញជួបទ្វេភាគីជាមួយថ្នាក់ដឹកនាំបណ្តាប្រទេសអាស៊ាន។ ទាំងនេះនឹងជាជំនួបផ្ទាល់លើកដំបូងរបស់លោកនាយករដ្ឋមន្ត្រីជាមួយថ្នាក់ដឹកនាំអាស៊ានក្នុងឋានៈថ្មីរបស់លោក ដែលរួមចំណែកដល់ការបង្កើតសន្ទុះវិជ្ជមានសម្រាប់ទំនាក់ទំនងទ្វេភាគី ក៏ដូចជាសម្រាប់ការផ្សាភ្ជាប់រួមរបស់សហគមន៍៕ តាម vovworld.vn/km-KH Tags:បេសកកម្មអចិន្ត្រៃយ៍របស់វៀតណាមប្រចាំអាស៊ាន ស្បៀងអាហារ សន្ទុះវិជ្ជមាន

កិច្ចប្រជុំកំពូលអាស៊ានលើកទី៤៨ នឹងប្រព្រឹត្តទៅនៅប្រទេសហ្វីលីពីន ចាប់ពីថ្ងៃទី៧-៨ ខែឧសភា ហើយគ្រោងនឹងផ្តល់នូវទិសដៅយុទ្ធសាស្ត្រសំខាន់ៗ សម្រាប់ដំណាក់កាលអភិវឌ្ឍន៍ថ្មីរបស់អាស៊ាន។ ឯកអគ្គរដ្ឋទូត តុន ធី ង៉ុក ហឿង (ស្តាំ) ប្រធានបេសកកម្មអចិន្ត្រៃយ៍វៀតណាមប្រចាំអាស៊ាន(រូបថត៖ VNA)យោងតាមលោកស្រីឯកអគ្គរដ្ឋទូត តុន ធិ ង៉ុក ហឿង ប្រធានបេសកកម្មអចិន្ត្រៃយ៍របស់វៀតណាមប្រចាំអាស៊ាន ការដែលនាយករដ្ឋមន្ត្រីវៀតណាម លោក ឡេ មិញហ៊ឹង ចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៨ ជាលើកដំបូង ក្នុងនាមជាប្រមុខរដ្ឋាភិបាល នឹងរួមចំណែកយ៉ាងសំខាន់ដល់ការឆ្លើយតបរបស់តំបន់ចំពោះការផ្លាស់ប្តូរភូមិសាស្ត្រនយោបាយ វិបត្តិថាមពល ស្បៀងអាហារ និងសម្ពាធប្រកួតប្រជែងក្នុងចំណោមមហាអំណាចធំៗ រួមទាំងគំនិតផ្តួចផ្តើមជាក់ស្តែង ដូចជាក្របខ័ណ្ឌអាស៊ានសម្រាប់ឆ្លើយតបទៅនឹងផលប៉ះពាល់ពីមជ្ឈិមបូព៌ា។ វៀតណាមនឹងសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយបណ្តាប្រទេសអាស៊ាន ដើម្បីជំរុញការអនុវត្តប្រកបដោយប្រសិទ្ធភាពនៃអាទិភាពនៃឆ្នាំប្រធានអាស៊ានឆ្នាំ២០២៦ និងចក្ខុវិស័យសហគមន៍អាស៊ានឆ្នាំ២០៤៥ ឆ្ពោះទៅរកសហគមន៍មួយដែលមានភាពធន់ ស្វាហាប់ ច្នៃប្រឌិត និងផ្តោតលើប្រជាជន។ វៀតណាមក៏នឹងសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយបណ្តាប្រទេសអាស៊ានដើម្បីបន្តលើកកម្ពស់ច្បាប់អន្តរជាតិ ពង្រឹងបរិយាកាសសន្តិភាព និងស្ថិរភាព បើកទូលាយទំនាក់ទំនងសេដ្ឋកិច្ច ធ្វើឲ្យស៊ីជម្រៅទំនាក់ទំនងជាមួយដៃគូ តាមនោះ បញ្ជាក់បន្ថែមទៀតអំពីតួនាទីស្នូលរបស់អាស៊ាននៅក្នុងរចនាសម្ព័ន្ធតំបន់ ។ក្នុងឱកាសចូលរួមកិច្ចប្រជុំនេះ លោកនាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង គ្រោងនឹងអញ្ជើញជួបទ្វេភាគីជាមួយថ្នាក់ដឹកនាំបណ្តាប្រទេសអាស៊ាន។ ទាំងនេះនឹងជាជំនួបផ្ទាល់លើកដំបូងរបស់លោកនាយករដ្ឋមន្ត្រីជាមួយថ្នាក់ដឹកនាំអាស៊ានក្នុងឋានៈថ្មីរបស់លោក ដែលរួមចំណែកដល់ការបង្កើតសន្ទុះវិជ្ជមានសម្រាប់ទំនាក់ទំនងទ្វេភាគី ក៏ដូចជាសម្រាប់ការផ្សាភ្ជាប់រួមរបស់សហគមន៍៕
អត្ថបទផ្សេងទៀត អះអាងពីការប្តេជ្ញាចិត្តរបស់វៀតណាមចំពោះដំណើរការកសាងសហគមន៍អាស៊ាន05/05/2026ព័ត៌មានតបតាមការអញ្ជើញរបស់ប្រធានាធិបតី Ferdinand Romualdez Marcos Jr. នៃសាធារណរដ្ឋហ្វីលីពីន ប្រធានសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ឆ្នាំ ២០២៦ លោកនាយករដ្ឋមន្ត្រី ឡេ មិញ ហ៊ឹង នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់វៀតណាម ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៨ នៅទីក្រុង Cebu ប្រទេសហ្វីលីពីន ចាប់ពីថ្ងៃទី ៧-៨ ខែឧសភា។ វៀតណាមសំណូមពរឲ្យចិនគោរពសិទ្ធិរបស់អ្នកនេសាទវៀតណាម05/05/2026ព័ត៌មានដំណើរទស្សនកិច្ចរបស់លោកអគ្គលេខាបក្ស ប្រធានរដ្ឋតូ ឡឹម បង្កើតសន្ទុះខ្លាំងក្លាសម្រាប់ទំនាក់ទំនងវៀតណាម-ឥណ្ឌា05/05/2026ព័ត៌មានអគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម ចាប់ផ្តើមសកម្មភាពក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅឥណ្ឌា05/05/2026ព័ត៌មានជម្លោះនៅមជ្ឈិមបូព៌ា៖ អេមីរ៉ាតអារ៉ាប់រួម រងការវាយឆ្មក់យ៉ាងសាហាវដោយមីស៊ីល និងយន្តហោះគ្មានមនុស្សបើក05/05/2026ព័ត៌មានបើកការដ្ឋានសាងសង់និងបញ្ចប់គម្រោងជាង ១០០ ដើម្បីអបអរសាទរខួប ៥០ ឆ្នាំនៃទីក្រុងហូជីមិញ05/05/2026ព័ត៌មានគោលដៅរបស់រដ្ឋាភិបាលវៀតណាមគឺសម្រេចបានកំណើនខ្ពស់ក្នុងឆ្នាំ ២០២៦05/05/2026ព័ត៌មាន អត្ថបទផ្សេងទៀត