ព័ត៌មាន វៀតណាមមានបំណងបង្កើនទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការពហុវិស័យជាមួយទីម័រខាងកើត 10/06/2026 នេះជាការអះអាងរបស់អគ្គលេខាបក្ស ប្រធានរដ្ឋលោកតូ ឡឹម នៅក្នុងជំនួបជាមួយនាយករដ្ឋមន្ត្រីទីម័រខាងកើត កៃ រ៉ាឡា សាណាណា ហ្គូស្មាវ (Kay Rala Xanana Gusmao) នាព្រឹក១០ មិថុនា នៅទីក្រុងហាណូយ ក្នុងឱកាសនៃដំណើរទស្សនកិច្ចផ្លូវការរបស់លោកនាយករដ្ឋមន្ត្រីមកកាន់វៀតណាម និងចូលរួមវេទិកាអនាគតអាស៊ានលើកទីបី។ អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម អញ្ជើញទទួលជួបជាមួយ នាយករដ្ឋមន្ត្រី នៃប្រទេសទីម័រខាងកើត លោក កៃ រ៉ាឡា សាណាណា ហ្គូស្មាវ (រូបថត៖ ថុង ញ៉ាត់/TTXVN)លោកអគ្គលេខាបក្ស ប្រធានរដ្ឋ បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃកិច្ចពិភាក្សារវាង លោកនាយករដ្ឋមន្ត្រីទីម័រខាងកើត និងលោកនាយករដ្ឋមន្ត្រី ឡេ មិញ ហ៊ឹង ហើយបានសម្តែងទំនុកចិត្តថា លទ្ធផលដែលសម្រេចបានក្នុងអំឡុងពេលទស្សនកិច្ចនេះនឹងបង្កើតក្របខ័ណ្ឌ និងមូលដ្ឋានគ្រឹះដ៏សំខាន់មួយសម្រាប់ការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគី។ ទាក់ទងនឹងទិសដៅសហប្រតិបត្តិការនាពេលអនាគត លោកអគ្គលេខាបក្ស ប្រធានរដ្ឋលោកតូ ឡឹម បានស្នើឱ្យប្រទេសទាំងពីរ បន្តពង្រឹងទំនាក់ទំនងនយោបាយ បង្កើនការផ្លាស់ប្តូរគណៈប្រតិភូ ទំនាក់ទំនងកម្រិតខ្ពស់ និងការផ្លាស់ប្ដូរប្រជាជន និងប្រជាជន; ជំរុញទំនាក់ទំនងរវាងបក្សកុម្មុយនិស្តវៀតណាម និងគណបក្សសមាជជាតិកសាងឡើងវិញទីម័រខាងកើត ដោយចែករំលែកបទពិសោធន៍លើការកសាងបក្ស ការគ្រប់គ្រង និងការអភិវឌ្ឍប្រទេសជាតិ។ លោកអគ្គលេខាបក្ស ប្រធានរដ្ឋក៏បានស្នើឱ្យភាគីទាំងពីរពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យការពារជាតិ និងសន្តិសុខ ដោះស្រាយបញ្ហាប្រឈមសន្តិសុខប្រពៃណី និងក្រៅប្រពៃណី ក៏ដូចជា បើកទូលាយកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគនៅក្នុងវិស័យដែលមានសក្តានុពលសំខាន់ៗ។រីឯខ្លួនវិះ នាយករដ្ឋមន្ត្រីទីម័រខាងកើត បានសម្តែងបំណងប្រាថ្នាចង់ឲ្យភាគីទាំងពីរ រៀបចំយ៉ាងឆាប់ៗ នូវកិច្ចប្រជុំដំបូងនៃគណៈកម្មាធិការសហប្រតិបត្តិការទ្វេភាគី ដើម្បីពិភាក្សាអំពីផែនការ និងវិស័យសហប្រតិបត្តិការក្នុងពេលឆាប់ៗនេះ រួមទាំងការពិចារណាលើវិស័យដែលវៀតណាមអាចគាំទ្រទីម័រខាងកើតសំដៅពង្រឹងការពឹងផ្អែកលើខ្លួន ឯងផ្នែកសេដ្ឋកិច្ច ការអភិវឌ្ឍសហគ្រាសឯកជន កែលម្អស្ថាប័ន និងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ៕ តាម vovworld.vn/km-KH Tags:លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម ប្រទេសទីម័រខាងកើត ពឹងផ្អែកលើខ្លួន

នេះជាការអះអាងរបស់អគ្គលេខាបក្ស ប្រធានរដ្ឋលោកតូ ឡឹម នៅក្នុងជំនួបជាមួយនាយករដ្ឋមន្ត្រីទីម័រខាងកើត កៃ រ៉ាឡា សាណាណា ហ្គូស្មាវ (Kay Rala Xanana Gusmao) នាព្រឹក១០ មិថុនា នៅទីក្រុងហាណូយ ក្នុងឱកាសនៃដំណើរទស្សនកិច្ចផ្លូវការរបស់លោកនាយករដ្ឋមន្ត្រីមកកាន់វៀតណាម និងចូលរួមវេទិកាអនាគតអាស៊ានលើកទីបី។ អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម អញ្ជើញទទួលជួបជាមួយ នាយករដ្ឋមន្ត្រី នៃប្រទេសទីម័រខាងកើត លោក កៃ រ៉ាឡា សាណាណា ហ្គូស្មាវ (រូបថត៖ ថុង ញ៉ាត់/TTXVN)លោកអគ្គលេខាបក្ស ប្រធានរដ្ឋ បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃកិច្ចពិភាក្សារវាង លោកនាយករដ្ឋមន្ត្រីទីម័រខាងកើត និងលោកនាយករដ្ឋមន្ត្រី ឡេ មិញ ហ៊ឹង ហើយបានសម្តែងទំនុកចិត្តថា លទ្ធផលដែលសម្រេចបានក្នុងអំឡុងពេលទស្សនកិច្ចនេះនឹងបង្កើតក្របខ័ណ្ឌ និងមូលដ្ឋានគ្រឹះដ៏សំខាន់មួយសម្រាប់ការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគី។ ទាក់ទងនឹងទិសដៅសហប្រតិបត្តិការនាពេលអនាគត លោកអគ្គលេខាបក្ស ប្រធានរដ្ឋលោកតូ ឡឹម បានស្នើឱ្យប្រទេសទាំងពីរ បន្តពង្រឹងទំនាក់ទំនងនយោបាយ បង្កើនការផ្លាស់ប្តូរគណៈប្រតិភូ ទំនាក់ទំនងកម្រិតខ្ពស់ និងការផ្លាស់ប្ដូរប្រជាជន និងប្រជាជន; ជំរុញទំនាក់ទំនងរវាងបក្សកុម្មុយនិស្តវៀតណាម និងគណបក្សសមាជជាតិកសាងឡើងវិញទីម័រខាងកើត ដោយចែករំលែកបទពិសោធន៍លើការកសាងបក្ស ការគ្រប់គ្រង និងការអភិវឌ្ឍប្រទេសជាតិ។ លោកអគ្គលេខាបក្ស ប្រធានរដ្ឋក៏បានស្នើឱ្យភាគីទាំងពីរពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យការពារជាតិ និងសន្តិសុខ ដោះស្រាយបញ្ហាប្រឈមសន្តិសុខប្រពៃណី និងក្រៅប្រពៃណី ក៏ដូចជា បើកទូលាយកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគនៅក្នុងវិស័យដែលមានសក្តានុពលសំខាន់ៗ។រីឯខ្លួនវិះ នាយករដ្ឋមន្ត្រីទីម័រខាងកើត បានសម្តែងបំណងប្រាថ្នាចង់ឲ្យភាគីទាំងពីរ រៀបចំយ៉ាងឆាប់ៗ នូវកិច្ចប្រជុំដំបូងនៃគណៈកម្មាធិការសហប្រតិបត្តិការទ្វេភាគី ដើម្បីពិភាក្សាអំពីផែនការ និងវិស័យសហប្រតិបត្តិការក្នុងពេលឆាប់ៗនេះ រួមទាំងការពិចារណាលើវិស័យដែលវៀតណាមអាចគាំទ្រទីម័រខាងកើតសំដៅពង្រឹងការពឹងផ្អែកលើខ្លួន ឯងផ្នែកសេដ្ឋកិច្ច ការអភិវឌ្ឍសហគ្រាសឯកជន កែលម្អស្ថាប័ន និងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ៕
អត្ថបទផ្សេងទៀត វៀតណាមគាំទ្រយ៉ាងខ្លាំងចំពោះវិធីសាស្រ្តផ្តោតលើប្រជាជន10/06/2026ព័ត៌មានវៀតណាមគាំទ្រយ៉ាងខ្លាំងចំពោះវិធីសាស្រ្តផ្តោតលើប្រជាជនក្នុងការអភិវឌ្ឍ និងការអនុវត្តបញ្ញាសិប្បនិម្មិត (AI)។ នេះជាការបញ្ជាក់របស់ឯកអគ្គរដ្ឋទូត ម៉ាយ ផាន់ យ៊ុង ប្រធានបេសកកម្មវៀតណាមប្រចាំទីក្រុងហ្សឺណែវ នៅក្នុងសម័យប្រជុំពេញអង្គនៃសន្និសីទពលកម្មអន្តរជាតិលើកទី ១១៤ (ILC114) នៃអង្គការពលកម្មអន្តរជាតិ (ILO) ដែលបានធ្វើឡើងនៅថ្ងៃទី៨ ខែមិថុនា នៅប្រទេសស្វីស។ ជំរុញកិច្ចសហប្រតិបត្តិការសភាសម្រាប់សហគមន៍អាស៊ានដែលមានសាមគ្គីភាព និងអភិវឌ្ឍន៍10/06/2026ព័ត៌មានសហគ្រិនវ័យក្មេងត្រូវតែផ្សារភ្ជាប់ជាមួយនឹងអភិបាលកិច្ចទំនើប និងទំនួលខុសត្រូវសង្គម10/06/2026ព័ត៌មាន“រាល់ទង្វើល្អប្រសើរសុទ្ធតែធ្វើឱ្យសង្គមកាន់តែមានភាពកក់ក្តៅជាងប្រកបដោយមនុស្សសាស្ត្រជាង10/06/2026ព័ត៌មានវៀតណាមគឺជាគំរូដ៏ឆ្នើមមួយក្នុងកិច្ចសហប្រតិបត្តិការជាមួយអង្គការសហប្រជាជាតិ10/06/2026ព័ត៌មានព្រឹត្តិការណ៍បាល់ទាត់ពិភពលោក ឆ្នាំ២០២៦៖ ជ្រុងវៀតណាមបង្កើតចំណាប់អារម្មណ៍យ៉ាងខ្លាំងនៅក្នុងព្រឹត្តិការណ៍វប្បធម៌អន្តរជាតិ10/06/2026ព័ត៌មានលើកតម្កើងអ្នកបរិច្ចាគឈាមឆ្នើមចំនួន ១០០ នាក់ទូទាំងប្រទេស09/06/2026ព័ត៌មាន អត្ថបទផ្សេងទៀត