• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមបំពេញតួនាទីជាសហប្រធាននៃកម្មវិធីអាស៊ីអាគ្នេយ៍របស់ OECD ប្រកបដោយជោគជ័យ

នាថ្ងៃទី ២ ឧសភា នៅទីក្រុងបាងកក ប្រទេសថៃ អង្គការសហប្រតិបត្តិការសេដ្ឋកិច្ចនិងអភិវឌ្ឍន៍ (OECD) បានរៀបចំវេទិកាមួយដោយប្រធានបទ “OECD និងអាស៊ីអាគ្នេយ៍៖ ភាពជាដៃគូដើម្បីវិបុលភាព”។ អនុរដ្ឋមន្ត្រីការបរទេសវៀតណាម លោកស្រី Nguyen Minh Hang បានចូលរួមវេទិកានេះ ក្នុងនាមជាសហប្រធាននៃកម្មវិធីអាស៊ីអាគ្នេយ៍ (SEARP) របស់ OECD សម្រាប់អាណត្តិ ២០២២-២០២៥។
លោកស្រីអនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម  Nguyen Minh Hang ថ្លែងមតិក្នុងវេទិកាតំបន់អាស៊ីអាគ្នេយ៍ ឆ្នាំ 2025 OECD នៅទីក្រុងបាងកក។ (រូបថត៖ VNA)

ថ្លែងមតិក្នុងសម័យបើក អនុរដ្ឋមន្ត្រីការបរទេសវៀតណាម លោកស្រី Nguyen Minh Hang បានសង្កត់ធ្ងន់ថា ភាពជាដៃគូអាស៊ីអាគ្នេយ៍ - OECD សម្រេចបានសមិទ្ធិផលវិជ្ជមានជាច្រើន រួមចំណែកក្នុងដំណើរការកំណែទម្រង់សេដ្ឋកិច្ច សមាហរណកម្មតំបន់និងការអភិវឌ្ឍប្រកបដោយចីរភាព និងបរិយាប័ន្ន។ អនុរដ្ឋមន្ត្រីបានស្នើឲ្យកម្មវិធី SEARP គួរតែផ្តោតលើការគាំទ្រដំណើរការកំណែទម្រង់សេដ្ឋកិច្ចនៃបណ្តាប្រទេសអាស៊ីអាគ្នេយ៍ ជំរុញកម្លាំងចលករសម្រាប់កំណើនថ្មី ជាពិសេសការផ្លាស់ប្តូរឌីជីថល ការផ្លាស់ប្តូរបៃតង នវានុវត្តន៍ និងវិទ្យាសាស្ត្រ បច្ចេកវិទ្យា។ អនុរដ្ឋមន្ត្រី Nguyen Minh Hang បានអះអាងថា វៀតណាមប្តេជ្ញាបន្តចូលរួមនិងរួមចំណែកយ៉ាងសកម្មក្នុងកម្មវិធី SEARP និងទំនាក់ទំនងភាពជាដៃគូរវាង OECD និងអាស៊ីអាគ្នេយ៍ ក៏ដូចជាចូលរួមយ៉ាងសកម្មក្នុងយន្តការ OECDផងដែរ។

វៀតណាមបំពេញតួនាទីជាសហប្រធាននៃកម្មវិធីអាស៊ីអាគ្នេយ៍របស់ OECD ប្រកបដោយជោគជ័យ - ảnh 2អគ្គលេខាធិការ OECD លោក Mathias Cormann បានអះអាងពីការត្រៀមខ្លួនជាស្រេច សម្រាប់ កិច្ចសហប្រតិបត្តិការនិងគាំទ្រវៀតណាមក្នុងយុគសម័យថ្មីនៃការអភិវឌ្ឍន៍។ រូបថត៖ VOV-បាងកក

អគ្គលេខាធិការ OECD លោក Mathias Cormann បានវាយតំលៃខ្ពស់ចំពោះសមិទ្ធិផលអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមនិងយុទ្ធសាស្ត្រអភិវឌ្ឍន៍របស់វៀតណាម ដោយអះអាងនូវការត្រៀមខ្លួនជាស្រេចសម្រាប់កិច្ចសហប្រតិបត្តិការ និងគាំទ្រវៀតណាមក្នុងយុគសម័យអភិវឌ្ឍន៍ថ្មី។ លោកក៏បានអបអរសាទរចំពោះវៀតណាមក្នុងការបំពេញតួនាទីជាសហប្រធាននៃកម្មវិធីអាស៊ីអាគ្នេយ៍របស់ OECD ប្រកបដោយជោគជ័យ ក្នុងបរិបទដែលសេដ្ឋកិច្ចពិភពលោក និង តំបន់កំពុងប្រឈមមុខនឹងបញ្ហាជាច្រើន៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

មហាពិធីវិសាខបូជារបស់អង្គការសហប្រជាជាតិឆ្នាំ ២០២៥ គឺជាឱកាសដើម្បីឧទ្ទេសនាមអំពីរូបភាពនៃទឹកដីនិងមនុស្សវៀតណាមទៅកាន់ពិភពលោក

មហាពិធីវិសាខបូជារបស់អង្គការសហប្រជាជាតិឆ្នាំ ២០២៥ គឺជាឱកាសដើម្បីឧទ្ទេសនាមអំពីរូបភាពនៃទឹកដីនិងមនុស្សវៀតណាមទៅកាន់ពិភពលោក

តាមនោះ មហាពិធីវិសាខបូជារបស់អង្គការសហប្រជាជាតិឆ្នាំ ២០២៥ មានការចូលរួមពីប្រតិភូក្នុងស្រុកប្រមាណ ១៥០០ នាក់ និងប្រតិភូអន្តរជាតិប្រមាណ ១៣០០ នាក់មកពីប្រទេស និងដែនដីចំនួន ៨៥ រួមទាំងប្រមុខរដ្ឋ និងមេដឹកនាំប្រទេសជាច្រើនជុំវិញពិភពលោកផងដែរ។

Top