• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមបង្ហាញពីតួនាទីយ៉ាង​សំខាន់ ក្នុងការ​ជំរុញពហុភាគីនិយម

កាលពីថ្ងៃទី ៨ ខែមេសា កិច្ចប្រជុំមួយបានធ្វើឡើងនៅទីស្នាក់ការកណ្តាលអង្គការសហប្រជាជាតិនៅទីក្រុងវីយែន (អូទ្រីស) រវាងប្រធានបេសកកម្មនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) និងក្រុមប្រទេសអាមេរិកឡាទីននិងការាបៀន (GRULAC) ដើម្បីផ្លាស់ប្តូរវិធានការពង្រឹងការសម្របសម្រួលរវាងតំបន់ទាំងពីរនៅក្នុងវេទិកាពហុភាគីនៅទីក្រុងវីយែន។


ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅអូទ្រីស លោក Vu Le Thai Hoang ។ រូបថត៖ TTXVN

ថ្លែងនៅក្នុងកិច្ចប្រជុំ ទាក់ទងនឹង​បញ្ហានុយក្លេអ៊ែរ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅអូទ្រីស លោក Vu Le Thai Hoang បានសង្កត់ធ្ងន់លើតួនាទីស្នូលរបស់ទីភ្នាក់ងារថាមពលបរិមាណូអន្តរជាតិ (IAEA) នៅក្នុងស្ថាបត្យកម្មអភិបាលកិច្ចនុយក្លេអ៊ែរសកល ជាពិសេសក្នុងការលើកកម្ពស់ការប្រើប្រាស់ថាមពលនុយក្លេអ៊ែរសម្រាប់គោលបំណងសន្តិភាព ធានាសុវត្ថិភាព និងសន្តិសុខនុយក្លេអ៊ែរ និងអនុវត្តយន្តការការពារ បង្កើនទំនុកចិត្ត និងតម្លាភាព។ លោក​បាន​បញ្ជាក់ពីទំនាក់ទំនងជិតស្និទ្ធរវាងសកម្មភាពរបស់ IAEA និងការអនុវត្តសន្ធិសញ្ញាមិនរីកសាយភាយនុយក្លេអ៊ែរ (NPT) ហើយបានបញ្ជាក់ថា ចាំបាច់ត្រូវរក្សាវិធីសាស្រ្តដែលមានតុល្យភាពរវាងសសរស្តម្ភទាំងបីនៃ NPT គឺការមិនរីកសាយភាយ ការរំសាយអាវុធ និងការប្រើប្រាស់ថាមពលនុយក្លេអ៊ែរដើម្បី​គោលដៅសន្តិភាព ដោយធានាថា គ្មានសសរស្តម្ភណាមួយត្រូវបានធ្វេសប្រហែស ឬអនុវត្តតាមរបៀបដែលប៉ះពាល់ដល់សសរស្តម្ភផ្សេងទៀតឡើយ។

 

លោកឯកអគ្គរដ្ឋទូតក៏បាននិយាយថា នាពេលខាងមុខ អាស៊ាននឹងបន្តពង្រឹងការសម្របសម្រួលជាមួយ GRULAC ក្នុងការជំរុញវិធីសាស្រ្ត​តុល្យភាព ធានាសុចរិតភាពនៃសន្ធិសញ្ញា ហើយយកចិត្តទុកដាក់ចំពោះការអភិវឌ្ឍន៍ ជាពិសេសសសរស្តម្ភទី៣ ស្តីពីការប្រើប្រាស់ថាមពលនុយក្លេអ៊ែរដើម្បី​គោលដៅសន្តិភាព រួមទាំងការបង្កើនលទ្ធភាពទទួលបានបច្ចេកវិទ្យា ការកសាងសមត្ថភាព និងការលើកកម្ពស់កិច្ចសហប្រតិបត្តិការបច្ចេកទេសតាមរយៈ IAEA៕​

តាម vovworld.vn/km-KH

អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក តូ ឡឹម ចុះហត្ថលេខាលើសេចក្តីសម្រេចផ្ដល់សច្ចាប័នលើអនុសញ្ញាហាណូយ

អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក តូ ឡឹម ចុះហត្ថលេខាលើសេចក្តីសម្រេចផ្ដល់សច្ចាប័នលើអនុសញ្ញាហាណូយ

នាថ្ងៃទី៧ ខែមេសា អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក តូ ឡឹម បានចុះហត្ថលេខាលើសេចក្តីសម្រេចផ្ដល់សច្ចាប័នលើអនុសញ្ញាអង្គការសហប្រជាជាតិស្ដីពីការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មតាមអ៊ីនធឺណិត (អនុសញ្ញាហាណូយ)។

Top