• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមនៅសល់ខេត្ត-ទីក្រុងចំនួន ៣៤ ជាផ្លូវការ

តាមនោះ ប្រទេសវៀតណាមទាំងមូលមានអង្គភាព រដ្ឋបាលចំនួន ៣៤ ក្នុងនោះមានទីក្រុងក្រោមឱវាទមជ្ឈិមចំនួន ៦ និងខេត្តចំនួន ២៨។
នៅព្រឹកថ្ងៃទី ១២ មិថុនា សមាជិកសភាដែលចូលរួមសម័យប្រជុំលើក ទី៩ នៃរដ្ឋសភានីតិកាលទី១៥ បានបោះឆ្នោតអនុម័តលើសេចក្តីសម្រេចចិត្តស្តីពីការរៀបចំអង្គភាព រដ្ឋបាលថ្នាក់ខេត្តឆ្នាំ២០២៥។ (រូបថត៖ VNA)

ដោយទទួលបានការគាំទ្រពី ៩៦,៤៤% នៃចំនួនសមាជិកសភាដែលចូលរួម បោះឆ្នោតនោះ នៅព្រឹកថ្ងៃទី ១២ មិថុនា សមាជិកសភាដែលចូលរួមសម័យប្រជុំលើក ទី៩ នៃរដ្ឋសភានីតិកាលទី១៥ បានអនុម័តសេចក្តីសម្រេចចិត្តស្តីពីការរៀបចំអង្គភាព រដ្ឋបាលថ្នាក់ខេត្តឆ្នាំ២០២៥។ តាមនោះ ប្រទេសវៀតណាមទាំងមូលមានអង្គភាព រដ្ឋបាលចំនួន ៣៤ ក្នុងនោះមានទីក្រុងក្រោមឱវាទមជ្ឈិមចំនួន ៦ និងខេត្តចំនួន ២៨។
រដ្ឋសភាបានស្នើឱ្យស្ថាប័នមានសមត្ថកិច្ចអនុវត្តន៍ការត្រៀមរៀបចំចាំបាច់ជាបន្ទាន់ ដើម្បីធានាថា អាជ្ញាធរមូលដ្ឋាននៃខេត្ត ក្រុង ដែលត្រូវបានបង្កើតឡើងបន្ទាប់ពីការ រៀបចំឡើងវិញ នឹងដំណើរការជាផ្លូវការចាប់ពីថ្ងៃទី ១ ខែកក្កដា ឆ្នាំ ២០២៥។ ថ្លែងមតិ ក្នុងសម័យប្រជុំ អនុប្រធានរដ្ឋសភាលោក Nguyen Khac Dinh បានអះអាងថា៖
“សមាជិករដ្ឋសភាបានឯកភាពយ៉ាងពេញលេញចំពោះគោលជំហរ និងវិធានការ រៀបចំអង្គភាពរដ្ឋបាលថ្នាក់ខេត្តឆ្នាំ២០២៥។ អង្គប្រជុំបានឯកភាពខ្ពស់ថា នេះគឺជា គោលជំហរដ៏ធំបំផុត ដែលជាព្រឹត្តិការណ៍ដ៏មហិមាររបស់បក្ស និងរដ្ឋ មានសារៈ សំខាន់ជាប្រវត្តិសាស្ត្រ និងនយោបាយដ៏ពិសិដ្ឋ ដែលប្រវត្តិសាស្ត្របានផ្តល់ឱ្យ សមាជិកសភានីតិកាលទី ១៥ នូវសិទ្ធិបោះឆ្នោត និងអនុម័តលើសេចក្តីសម្រេចចិត្ត”។
លោកស្រី Nguyen Thi Thu Ha សមាជិកាសភានៃខេត្ត Quang Ninh បានឲ្យដឹង ថា៖ “បណ្ដាខេត្តបន្ទាប់ពីការបញ្ចូលគ្នានឹងមានទំហំធំជាងមុន មានលក្ខខណ្ឌធម្មជាតិ និងធនធានចម្រុះជាង ហើយមានសមត្ថភាពកសាង និងរៀបចំផែនការអភិវឌ្ឍន៍ សេដ្ឋកិច្ចសង្គមទ្រង់ទ្រាយធំ ទាក់ទាញការវិនិយោគខ្លាំងជាងមុន និងរៀបចំលំហ ផលិតកម្ម និងសេវាកម្មឡើងវិញឲ្យបានសមហេតុផល និងមាននិរន្តរភាព។ ការរៀបចំ ឡើងវិញនូវអង្គភាពរដ្ឋបាលនឹងបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ការរៀបចំរចនាសម្ព័ន្ធឡើងវិញនៃអង្គភាពរដ្ឋបាលគ្រប់ជាន់ថ្នាក់ លើកកំពស់ប្រសិទ្ធភាពអភិបាលកិច្ច គុណភាពសេវាកម្មបម្រើប្រជាជន និងសហគ្រាស។ នេះក៏ជាឱកាសដើម្បីជំរុញការកែ ទម្រង់ស្ថាប័ន សុក្រិតគំរូអាជ្ញាធរមូលដ្ឋានដែលមានលក្ខណៈស្រួល ទំនើប តម្លាភាព និងវិជ្ជាជីវៈផងដែរ”៕

វៀតណាមនិងអង្គការសហប្រជាជាតិ អះអាងពីការប្តេជ្ញាចិត្តដើម្បីការពារនិងលើកកម្ពស់សិទ្ធិជនពិការ

វៀតណាមនិងអង្គការសហប្រជាជាតិ អះអាងពីការប្តេជ្ញាចិត្តដើម្បីការពារនិងលើកកម្ពស់សិទ្ធិជនពិការ

ចាប់ពីថ្ងៃទី ១០ ដល់ថ្ងៃទី ១២ ខែមិថុនា នៅទីស្នាក់ការអង្គការសហប្រជាជាតិនៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក បានប្រព្រឹត្តទៅសន្និសីទរដ្ឋភាគីនៃអនុសញ្ញាស្តីពីសិទ្ធិជនពិការ (CRPD) លើកទី ១៨ ក្រោមប្រធានបទ “បង្កើនការយល់ដឹងជាសាធារណៈអំពីសិទ្ធិ និងការរួមចំណែករបស់ជនពិការក្នុងការអភិវឌ្ឍសង្គមឆ្ពោះទៅកាន់កិច្ចប្រជុំកំពូលពិភពលោកលើកទី ២ ស្តីពីការអភិវឌ្ឍសង្គម”។

Top