• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមនៅតែរក្សាចំណាត់ថ្នាក់កំពូលក្នុងការនាំចេញអង្ករទៅកាន់ហ្វីលីពីន

តាមនោះ គិតត្រឹមដំណាច់ខែតុលា ឆ្នាំ២០២៤ ហ្វីលីពីនបាននាំចូលអង្ករពីប្រទេសវៀតណាមចំនួន ២,៩១ លានតោន ស្មើនឹងជាង ៧៩% នៃអង្ករនាំចូលសរុបរបស់ប្រទេសហ្វីលីពីន។
រូបថតឧទាហរណ៍។

យោងតាមការធ្វើស្ថិតិពីទីភ្នាក់ងារគ្រប់គ្រងអាជ្ញាប័ណ្ណនាំចូលអង្ករ នៃក្រសួងកសិកម្មហ្វីលីពីន គិតត្រឹមដំណាច់ខែតុលា ឆ្នាំ ២០២៤ ហ្វីលីពីនបាននាំចូលអង្ករចំនួន ៣,៦៨ លានតោន។

គួរឲ្យកត់សម្គាល់ថា វៀតណាមនៅតែរក្សាចំណាត់ថ្នាក់នាំមុខគេក្នុងការនាំចេញអង្ករទៅកាន់ទីផ្សារហ្វីលីពីន។ តាមនោះ គិតត្រឹមដំណាច់ខែតុលាឆ្នាំ២០២៤ ហ្វីលីពីនបាននាំចូលអង្ករពីប្រទេស
វៀតណាមចំនួន ២,៩១ លានតោន ស្មើនឹងជាង ៧៩% នៃអង្ករនាំចូលសរុបរបស់ប្រទេសហ្វីលីពីន។ ចំណាត់ថ្នាក់លេខ២ និងលេខ៣ គឺប្រទេសថៃ និងប៉ាគីស្ថាន៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

អាមេរិកសង្ឃឹមថា កូរ៉េខាងត្បូង​នឹងឆ្ពោះទៅរកស្ថិរភាព

អាមេរិកសង្ឃឹមថា កូរ៉េខាងត្បូង​នឹងឆ្ពោះទៅរកស្ថិរភាព

រដ្ឋបាលសហរដ្ឋអាមេរិកកាលពីថ្ងៃទី ៣ ខែមករា បានបង្ហាញក្តីសង្ឃឹមថា កូរ៉េខាងត្បូងនឹងឆ្ពោះទៅរកស្ថិរភាព និងបញ្ជាក់ឡើងវិញនូវការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការរក្សាសម្ព័ន្ធភាពរវាងប្រទេសទាំងពីរ ដើម្បីលើកកម្ពស់ផលប្រយោជន៍រួម។ អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិអាមេរិក លោក John Kirby បានធ្វើសេចក្តីប្រកាសខាងលើ បន្ទាប់ពីទីភ្នាក់ងារប្រយុទ្ធប្រឆាំងអំពើពុករលួយរបស់កូរ៉េខាងត្បូងកាលពីថ្ងៃទី ៣ មករា បានបញ្ឈប់ការព្យាយាមចាប់ខ្លួនលោកប្រធានាធិបតី Yoon Suk Yeol ដែលត្រូវបានចោទប្រកាន់ពីបទដាក់ច្បាប់អាជ្ញាសឹក បន្ទាប់ពីមានការប្រឈមមុខដាក់គ្នារយៈពេលជាច្រើនម៉ោងរវាងក្រុមអ្នកស៊ើបអង្កេតនិងកម្លាំងសន្តិសុខដែលការពារប្រធានាធិបតី។

Top