ព័ត៌មាន វៀតណាមនិងអូទ្រីស ជំរុញកិច្ចសហប្រតិបត្តិការលើ AI និងសន្តិសុខតាមអ៊ីនធឺណិត 13/05/2026 ចុងសប្តាហ៍មុន គណៈប្រតិភូរបស់សមាគមសន្តិសុខតាមអ៊ីនធឺណិតជាតិ (NCA) រួមជាមួយតំណាងក្រសួងនគរបាលវៀតណាម បានជួបធ្វើការជាមួយវិទ្យាស្ថានបច្ចេក វិទ្យាអូទ្រីស (AIT) ដើម្បីជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសន្តិសុខតាមអ៊ីនធឺណិត ទិន្នន័យ និងបញ្ញាសិប្បនិម្មិត (AI)។ សន្និសីទទ្វេភាគីរវាងសមាគមសន្តិសុខតាមអ៊ីនធឺណិតជាតិ (NCA) និងវិទ្យាស្ថានបច្ចេកវិទ្យាអូទ្រីស (AIT) នៅថ្ងៃទី ៦ ខែឧសភា។ រូបថត៖ TTXVNនៅជំនួបធ្វើការ សមាគមបានស្នើឱ្យពង្រឹងទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រជាមួយ AIT តាមរយៈទិសដៅសំខាន់ៗរួមមាន៖ ការការពារហេដ្ឋារចនាសម្ព័ន្ធឌីជីថលសំខាន់ៗ; ធានាសុវត្ថិភាពទិន្នន័យ និងកសាងប្រព័ន្ធអេកូឡូស៊ីឌីជីថលដែលអាចទុកចិត្តបាន; ការអនុវត្ត AI និងការវិភាគទិន្នន័យក្នុងការងារធានាសន្តិសុខតាមអ៊ីនធឺណិត; សហការក្នុងការបណ្តុះបណ្តាលធនធានមនុស្សដែលមានគុណភាពខ្ពស់; លើកកម្ពស់ការផ្លាស់ប្តូរអ្នកជំនាញនិងសម្របសម្រួលរៀបចំវេទិកា និងសិក្ខាសាលាអន្តរជាតិជាប្រចាំ។ លើសពីនេះ សមាគមក៏បានស្នើឱ្យពង្រីកការតភ្ជាប់រវាងក្រុមហ៊ុនបច្ចេកវិទ្យានៅក្នុងប្រទេសទាំងពីរ ដើម្បីលើកកម្ពស់ការផ្ទេរបច្ចេកវិទ្យា និងអនុវត្តន៍គំនិតផ្តួចផ្តើមសហប្រតិបត្តិការក្នុងវិស័យសន្តិសុខតាមអ៊ីនធឺណិត ទិន្នន័យ និងបញ្ញាសិប្បនិម្មិតផងដែរ។ជំនួបធ្វើការគឺជាជំហានបន្តដ៏សំខាន់មួយបន្ទាប់ពីវេទិកាសន្តិសុខតាមអ៊ីនធឺណិតអូទ្រីស-វៀតណាម ឆ្នាំ២០២៦ ដែលរួមចំណែកធ្វើឲ្យស៊ីជម្រៅថែមទៀតនូវកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងវៀតណាមនិងអូទ្រីសក្នុងវិស័យសន្តិសុខតាមអ៊ីនធឺណិត និងបច្ចេកវិទ្យាឌីជីថល ព្រមទាំងបើកឱកាសជាច្រើនសម្រាប់កិច្ចសហប្រតិបត្តិការដ៏ជាក់ស្ដែងរវាងភ្នាក់ងារ អង្គការ និងអាជីវកម្មនៃប្រទេសទាំងពីរ៕ តាម vovworld.vn/km-KH Tags:វៀតណាម កិច្ចសហប្រតិបត្តិការ បញ្ញាសិប្បនិម្មិត

ចុងសប្តាហ៍មុន គណៈប្រតិភូរបស់សមាគមសន្តិសុខតាមអ៊ីនធឺណិតជាតិ (NCA) រួមជាមួយតំណាងក្រសួងនគរបាលវៀតណាម បានជួបធ្វើការជាមួយវិទ្យាស្ថានបច្ចេក វិទ្យាអូទ្រីស (AIT) ដើម្បីជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសន្តិសុខតាមអ៊ីនធឺណិត ទិន្នន័យ និងបញ្ញាសិប្បនិម្មិត (AI)។ សន្និសីទទ្វេភាគីរវាងសមាគមសន្តិសុខតាមអ៊ីនធឺណិតជាតិ (NCA) និងវិទ្យាស្ថានបច្ចេកវិទ្យាអូទ្រីស (AIT) នៅថ្ងៃទី ៦ ខែឧសភា។ រូបថត៖ TTXVNនៅជំនួបធ្វើការ សមាគមបានស្នើឱ្យពង្រឹងទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រជាមួយ AIT តាមរយៈទិសដៅសំខាន់ៗរួមមាន៖ ការការពារហេដ្ឋារចនាសម្ព័ន្ធឌីជីថលសំខាន់ៗ; ធានាសុវត្ថិភាពទិន្នន័យ និងកសាងប្រព័ន្ធអេកូឡូស៊ីឌីជីថលដែលអាចទុកចិត្តបាន; ការអនុវត្ត AI និងការវិភាគទិន្នន័យក្នុងការងារធានាសន្តិសុខតាមអ៊ីនធឺណិត; សហការក្នុងការបណ្តុះបណ្តាលធនធានមនុស្សដែលមានគុណភាពខ្ពស់; លើកកម្ពស់ការផ្លាស់ប្តូរអ្នកជំនាញនិងសម្របសម្រួលរៀបចំវេទិកា និងសិក្ខាសាលាអន្តរជាតិជាប្រចាំ។ លើសពីនេះ សមាគមក៏បានស្នើឱ្យពង្រីកការតភ្ជាប់រវាងក្រុមហ៊ុនបច្ចេកវិទ្យានៅក្នុងប្រទេសទាំងពីរ ដើម្បីលើកកម្ពស់ការផ្ទេរបច្ចេកវិទ្យា និងអនុវត្តន៍គំនិតផ្តួចផ្តើមសហប្រតិបត្តិការក្នុងវិស័យសន្តិសុខតាមអ៊ីនធឺណិត ទិន្នន័យ និងបញ្ញាសិប្បនិម្មិតផងដែរ។ជំនួបធ្វើការគឺជាជំហានបន្តដ៏សំខាន់មួយបន្ទាប់ពីវេទិកាសន្តិសុខតាមអ៊ីនធឺណិតអូទ្រីស-វៀតណាម ឆ្នាំ២០២៦ ដែលរួមចំណែកធ្វើឲ្យស៊ីជម្រៅថែមទៀតនូវកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងវៀតណាមនិងអូទ្រីសក្នុងវិស័យសន្តិសុខតាមអ៊ីនធឺណិត និងបច្ចេកវិទ្យាឌីជីថល ព្រមទាំងបើកឱកាសជាច្រើនសម្រាប់កិច្ចសហប្រតិបត្តិការដ៏ជាក់ស្ដែងរវាងភ្នាក់ងារ អង្គការ និងអាជីវកម្មនៃប្រទេសទាំងពីរ៕
អត្ថបទផ្សេងទៀត ទីក្រុងហូជីមិញអភិវឌ្ឍន៍សេដ្ឋកិច្ច ដោយភ្ជាប់នឹងយុត្តិធម៌សង្គមនិងការលើកកម្ពស់គុណភាពជីវភាពរស់នៅរបស់ប្រជាជន13/05/2026ព័ត៌មាននៅក្នុងជំនួបសំណេះសំណាលជាមួយអ្នកបោះឆ្នោតមកពីសង្កាត់មួយចំនួន កាលពីរសៀលថ្ងៃទី១១ ខែឧសភា លោក ត្រឹន លូក្វាង លេខាគណៈកម្មាធិការបក្សទីក្រុងហូជីមិញ បានឲ្យដឹងថា ទីក្រុងកំពុងខិតខំប្រឹងប្រែងធានាភាពសុខដុមរមនារវាងគោលដៅអភិវឌ្ឍន៍សេដ្ឋកិច្ច ជាមួយនឹងយុត្តិធម៌សង្គម ការលើកកម្ពស់គុណភាពជីវភាពរស់នៅ និងការដោះស្រាយបញ្ហានានាក្នុងទីក្រុង។ ផ្តោតលើការអនុវត្តសកម្មភាពការទូតការពារជាតិប្រកបដោយប្រសិទ្ធភាពនៅឆ្នាំ ២០២៦13/05/2026ព័ត៌មានយុទ្ធនាការ ៥០០ ថ្ងៃទាំងយប់ សម្រាប់ការស្វែងរកនិងប្រមូលអដ្ឋិធាតុយុទ្ធជនពលី13/05/2026ព័ត៌មានលោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម៖ ត្រូវតែប្រកាន់ខ្ជាប់ជានិច្ចនូវគោលការណ៍ «ប្រជាជនគឺជាឫសគល់»13/05/2026ព័ត៌មានវៀតណាមប្រកាន់ខ្ជាប់នូវវិធីសាស្ត្រ "យកមនុស្សជាមជ្ឈមណ្ឌល" ក្នុងការគ្រប់គ្រងការធ្វើចំណាកស្រុក11/05/2026ព័ត៌មានលោកនាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង៖ កសាងវិស័យការទូតគ្រប់ជ្រុងជ្រោយ ទំនើប និងវិជ្ជាជីវៈ11/05/2026ព័ត៌មាននាយករដ្ឋមន្ត្រី ឡេ មិញ ហ៊ឹង៖ ក្រសួងយុត្តិធម៌មានទំនួលខុសត្រូវក្នុងការធានាថា ច្បាប់ និងស្ថាប័ននានាគឺជារបកគំហើញយុទ្ធសាស្ត្រ11/05/2026ព័ត៌មាន អត្ថបទផ្សេងទៀត