• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមនិងស៊ុយអែតជំរុញកិច្ចសហប្រតិបត្តិការជាក់ស្តែងនិងកាន់តែមានប្រសិទ្ធភាពជាង

បន្តដំណើរបំពេញទស្សនកិច្ចជាផ្លូវការនៅព្រះរាជាណាចក្រស៊ុយអែត នាថ្ងៃទី ១២ វិច្ឆិកា អនុប្រធានរដ្ឋលោកស្រី Vo Thi Anh Xuan បានអញ្ជើញជួបសន្ទនា ជាមួយប្រធានរដ្ឋសភា ស៊ុយអែត Andreas Norlen នៅរដ្ឋធានី Stockholm។
ប្រធានរដ្ឋសភាលោក Andreas Norlen បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះអនុប្រធានរដ្ឋលោកស្រី Vo Thi Anh Xuan ដែលមកបំពេញទស្សនកិច្ចនៅប្រទេសស៊ុយអែត (រូបថត៖ Phuong Hoa/TTXVN)

ប្រធានរដ្ឋសភាលោក Andreas Norlen បានវាយតម្លៃខ្ពស់ចំពោះការដែលរដ្ឋសភា វៀតណាមបង្កើតក្រុមសភាមិត្តភាពជាមួយស៊ុយអែត; សម្តែងការគាំទ្រចំពោះការជំរុញសកម្មភាពចែករំលែកបទពិសោធន៍លើការបង្កើតច្បាប់ និងការឃ្លាំមើលរវាងស្ថាប័ននីតិប្បញ្ញត្តិទាំងពីរ។

រីឯខ្លួនវិញ អនុប្រធានរដ្ឋ លោកស្រី Vo Thi Anh Xuan បានអះអាងថា វៀតណាមជានិច្ចកាលយកចិត្តទុកដាក់ ក្នុងការអភិវឌ្ឍលើគ្រប់វិស័យជាមួយស៊ុយអែត ស្របតាមសក្ដានុពល ប្រៀបខ្លាំងនិងតម្រូវការរបស់ប្រទេសនីមួយៗ។ លោកស្រីអនុប្រធានរដ្ឋបានស្នើឱ្យស៊ុយអែតជួយជំរុញឲ្យបណ្តាប្រទេសជាសមាជិកសហភាពអឺរ៉ុប (EU) ដែលនៅសេសសល់ អនុម័តលើកិច្ចព្រមព្រៀងការពារការវិនិយោគវៀតណាម - សហភាពអឺរ៉ុប (EVIPA) ដោយបញ្ចុះបញ្ចូល EU ដកកាតលឿង IUU សម្រាប់ការនាំចេញអាហារសមុទ្រវៀតណាមឱ្យបានឆាប់ៗ; ពិចារណាបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ការផ្តល់ទិដ្ឋាការដល់ភ្ញៀវទេសចរវៀតណាម ដែលមកទស្សនាប្រទេសស៊ុយអែតក្នុងបរិបទដែលវៀតណាមបានលើកលែងទិដ្ឋាការ ជាឯកតោភាគីសម្រាប់ពលរដ្ឋស៊ុយអែតរួចទៅហើយ។

ភាគីទាំងពីរបានព្រមព្រៀងគ្នាក្នុងការទាញយកសក្តានុពល និងប្រៀបខ្លាំងរបស់ភាគីទាំងពីរឱ្យកាន់តែប្រសើរឡើង។ ពិភាក្សាអំពីបញ្ហាក្នុងតំបន់ និងអន្តរជាតិដែលមានការយកចិត្តទុកដាក់គ្នាទៅវិញទៅមក ភាគីទាំងពីរបានឯកភាពពង្រឹងការសម្របសម្រួលនិងការគាំទ្រគ្នាទៅវិញទៅមកនៅវេទិកាពហុភាគី ដើម្បីជំរុញការដោះស្រាយជម្លោះ និងវិវាទដោយសន្តិវិធី ឈរលើការគោរពធម្មនុញ្ញអង្គការសហប្រជាជាតិ និងច្បាប់អន្តរជាតិ; ជំរុញពាណិជ្ជកម្មសេរី អភិវឌ្ឍន៍ប្រកបដោយចីរភាព និងវិបុលភាពពិភពលោក។

ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចនេះ អនុប្រធានរដ្ឋ លោកស្រី Vo Thi Anh Xuan បានជួបជាមួយអ្នកជំនាញ និងមិត្តភក្តិស៊ុយអែត ដែលបានរួមចំណែកជាវិជ្ជមានដល់ទំនាក់ទំនងរវាងប្រទេសទាំងពីរ; ជួបសំណេះ សំណាលជាមួយបុគ្គលិកស្ថានទូត និងសហគមន៍វៀតណាមនៅប្រទេសស៊ុយ អែតផងដែរ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាមo

អាមេរិកសង្ឃឹមថា កូរ៉េខាងត្បូង​នឹងឆ្ពោះទៅរកស្ថិរភាព

អាមេរិកសង្ឃឹមថា កូរ៉េខាងត្បូង​នឹងឆ្ពោះទៅរកស្ថិរភាព

រដ្ឋបាលសហរដ្ឋអាមេរិកកាលពីថ្ងៃទី ៣ ខែមករា បានបង្ហាញក្តីសង្ឃឹមថា កូរ៉េខាងត្បូងនឹងឆ្ពោះទៅរកស្ថិរភាព និងបញ្ជាក់ឡើងវិញនូវការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការរក្សាសម្ព័ន្ធភាពរវាងប្រទេសទាំងពីរ ដើម្បីលើកកម្ពស់ផលប្រយោជន៍រួម។ អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិអាមេរិក លោក John Kirby បានធ្វើសេចក្តីប្រកាសខាងលើ បន្ទាប់ពីទីភ្នាក់ងារប្រយុទ្ធប្រឆាំងអំពើពុករលួយរបស់កូរ៉េខាងត្បូងកាលពីថ្ងៃទី ៣ មករា បានបញ្ឈប់ការព្យាយាមចាប់ខ្លួនលោកប្រធានាធិបតី Yoon Suk Yeol ដែលត្រូវបានចោទប្រកាន់ពីបទដាក់ច្បាប់អាជ្ញាសឹក បន្ទាប់ពីមានការប្រឈមមុខដាក់គ្នារយៈពេលជាច្រើនម៉ោងរវាងក្រុមអ្នកស៊ើបអង្កេតនិងកម្លាំងសន្តិសុខដែលការពារប្រធានាធិបតី។

Top