ជោគជ័យពិសេសនៃដំណើរទស្សនកិច្ចជាផ្លូវការនៅសាធារណរដ្ឋគុយបារបស់ ប្រធានរដ្ឋ លោក ង្វៀនសួនភុក (Nguyen Xuan Phuc) គឺជាការដែលប្រទេសទាំងពីរបានចរចានិងឯកភាពគ្នាថា វៀតណាមនឹងទិញវ៉ាក់សាំងការពារកូវីដ ១៩ ចំនួន ១០ លានដូសពីគុយបា។ នេះគឺជាលទ្ធផលពិសេសដែលបញ្ជាក់អំពីទំនាក់ទំនងមិត្តភាពពិសេសរវាងវៀតណាមនិងគុយបា ថែមទាំងនេះគឺជាសមិទ្ធផលដ៏ធំធេងក្នុងវិស័យការទូតវ៉ាក់សាំងរបស់វៀតណាម ផងដែរ។
ដំណើរទស្សនកិច្ចនេះគឺជាព្រឹត្តិការណ៍សំខាន់ពិសេសដែលជាដំណើរទស្សនកិច្ចលើកដំបូងទៅកាន់ប្រទេសគុយបារបស់ប្រមុខនៃប្រទេសមួយ ចាប់តាំងពីការផ្ទុះឡើងនៃជំងឺរាតត្បាតកូវីដ -១៩ និងបានធ្វើឡើងក្នុងឱកាសខួបលើកទី ៦១ នៃការបង្កើតទំនាក់ទំនងការទូតជាមួយវៀតណាម -គុយបា។
![]() នៅរសៀលថ្ងៃទី ១៩ ខែកញ្ញាឆ្នាំ ២០២១ (តាមម៉ោងនៅតំបន់) នៅវិមានបដិវត្តនៅទីក្រុង Havana លេខាទី ១ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តគុយបាប្រធានារដ្ឋនៃសាធារណរដ្ឋគុយបា លោក Miguel Díaz-Canel បានអញ្ជើញធ្វើជាអធិបតីក្នុងពិធីទទួលស្វាគមន៍ កិច្ចពិភាក្សាការងារ ជាមួយប្រធានរដ្ឋ លោកង្វៀនស្វឹនភុក (Nguyen Xuan Phuc) និងគណៈប្រតិភូជាន់ខ្ពស់បក្សនិងរដ្ឋវៀតណាម ក្នុងឱកាសអញ្ជើញបំពេញទៅទស្សនកិច្ចមិត្តភាពជាផ្លូវការ នៅសាធារណរដ្ឋគុយបា។ នៅក្នុងរូបថត៖ ប្រធានរដ្ឋ លោកលោកង្វៀនស្វឹនភុក (Nguyen Xuan Phuc) និងលេខាទី ១ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តគុយបា ប្រធានរដ្ឋនៃសាធារណរដ្ឋគុយបា លោក Miguel Díaz-Canel អញ្ជើញត្រួងកងពលកិត្តិយស ។ រូបថត៖ ថុងញឹត / VNA ![]() ប្រធានរដ្ឋ លោក ង្វៀនស្វឹនភុក (Nguyen Xuan Phuc)ជួបសន្ទនាជាមួយ លេខាទី ១ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តគុយបា ប្រធានរដ្ឋ លោក Miguel Díaz-Canel ។ រូបថត៖ ថុងញឹត / VNA ![]() លេខាទី ១ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តគុយបា ប្រធានរដ្ឋ លោក Miguel Díaz-Canel បានបំពាក់មេដាយ Jose Marti ជូនដល់ប្រធានរដ្ឋ លោក ង្វៀនស្វឹនភុក (Nguyen Xuan Phuc) ។ រូបថត៖ ថុងញឹត / VNA ![]() ប្រធានរដ្ឋ លោក ង្វៀនស្វឹនភុក (Nguyen Xuan Phuc)និងលេខាទី ១ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តគុយបា ប្រធានរដ្ឋ លោក Miguel Díaz-Canel អញ្ជើញធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខាលើឯកសារសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។ រូបថត៖ ថុងញឹត / VNA ![]() ប្រធានរដ្ឋ លោក ង្វៀនស្វឹនភុក (Nguyen Xuan Phuc)និងលេខាទី ១ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តគុយបា ប្រធានរដ្ឋ លោក Miguel Díaz-Canel អញ្ជើញធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខាលើឯកសារសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។ រូបថត៖ ថុងញឹត / VNA ![]()
|
ដំណើរទស្សនកិច្ចនេះបានធ្វើឡើងជិតដល់ខួបលើកទី ៤៨ នៃដំណើរទស្សនកិច្ចជាប្រវត្តិសាស្រ្តរបស់អគ្គមេបញ្ជាការលោក Fidel Castro Ruz មកកាន់ប្រទេសវៀតណាម នៅខែកញ្ញាឆ្នាំ ១៩៧៣ និងខួបលើកទី ៥៥ នៃកិច្ចប្រជុំរបស់លោកប្រធានហូជីមិញជាមួយនាយឧត្តមសេនីយ៍ រដ្ឋមន្រ្តីក្រសួងកងកម្លាំងប្រដាប់អាវុធបដិវត្ត លោក Raul Castro Ruz (ខែតុលាឆ្នាំ ១៩៦៦)។ |
ក្នុងរយៈពេល ៣ ថ្ងៃចាប់ពីថ្ងៃទី ១៨-២០ ខែកញ្ញា ប្រធានរដ្ឋ លោកង្វៀនស្វឹនភុក (Nguyen Xuan Phuc) បានជួបសន្ទនា ពិភាក្សាជាមួយថ្នាក់ដឹកនាំបក្ស រដ្ឋគុយបានិងមានសកម្មភាពមួយចំនួន ដើម្បីពង្រីកចំណងមិត្តភាព សាមគ្គីភាពរវាងបក្ស រដ្ឋនិងប្រជាជននៃប្រទេសទាំងពីរវៀតណាម-គុយបាឡើងដល់កម្រិតខ្ពស់ថ្មីមួយ។.
នៅក្នុងកិច្ចពិភាក្សា ប្រធានរដ្ឋ លោកង្វៀនស្វឹនភុក (Nguyen Xuan Phuc) និងប្រធានរដ្ឋគុយបា លោក Miguel Diaz Canel បានឯកភាពថា នាពេលខាងមុខភាគីទាំងពីរគួរតែបន្តពង្រឹងទំនាក់ទំនងនយោបាយ តាមរយៈការផ្លាស់ប្តូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់ រក្សាភាពទៀងទាត់និងភាពបត់បែន បង្កើនប្រសិទ្ធភាពនូវយន្តការសហប្រតិបត្តិការ សម្របសម្រួលជាមួយគ្នា ដើម្បីអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មថ្មីប្រកបដោយប្រសិទ្ធភាព ធ្វើឱ្យបានច្រើនបំផុតអាទិភាពនៃកិច្ចព្រមព្រៀងបង្កើនទំហំពាណិជ្ជកម្មទ្វេភាគីដែលសមស្របនឹងសក្តានុពលនិងទំនាក់ទំនងនយោបាយល្អរវាងប្រទេសទាំងពីរ។
![]() នាព្រឹកថ្ងៃទី ១៩ ខែកញ្ញាឆ្នាំ ២០២១ (តាមម៉ោងតំបន់) នៅរដ្ឋធានី La Habana ប្រធានរដ្ឋ លោកង្វៀនស្វឹនភុក (Nguyen Xuan Phuc) បានជួបពិភាក្សាការងារជាមួយនាយករដ្ឋមន្រ្តីគុយបា លោក Marrero Cruz ។ រូបថត៖ ថុងញឹត / VNA ![]() ប្រធានរដ្ឋ លោកង្វៀនស្វឹនភុក (Nguyen Xuan Phuc) បានជួបពិភាក្សាការងារជាមួយ នាយករដ្ឋមន្រ្តីគុយបា លោក Marrero Cruz ។ រូបថត៖ ថុងញឹត / VNA |
ប្រធានរដ្ឋ លោក ង្វៀនស្វឹនភុក (Nguyen Xuan Phuc) បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះថ្នាក់ដឹកនាំជាន់ខ្ពស់ ក្រសួងសុខាភិបាលនិងឧស្សាហកម្មជីវឱសថគុយបា ទោះបីជាមិនទាន់បញ្ចប់ការចាក់វ៉ាក់សាំងក្នុងស្រុកក៏ដោយ ប៉ុន្តែគុយបាបានចែករំលែកនិងផ្តល់អាទិភាពខ្ពស់បំផុត ក្នុងការផ្គត់ផ្គង់និងផ្ទេរបច្ចេកវិទ្យាសម្រាប់ការផលិតវ៉ាក់សាំងការពារជំងឺកូវីដ -១៩ ដល់វៀតណាម ។
ជាពិសេសក្នុងដំណើរទស្សនកិច្ចមិត្តភាពជាផ្លូវការនៅសាធារណរដ្ឋគុយបារបស់ប្រធានរដ្ឋ លោក ង្វៀនស្វឹនភុក (Nguyen Xuan Phuc) ជាបឋម ក្រសួងសុខាភិបាលនៃប្រទេសទាំងពីរបានបញ្ចប់ការចរចានិងធ្វើបែបបទ ដើម្បីចុះហត្ថលេខាលើឯកសារមួយអំពីការដែលវៀតណាមបញ្ជាទិញវ៉ាក់សាំងការពារជំងឺកូវីដ- ១៩ ចំនួន ៥ លានដូស។ ក្នុងពេលជាមួយគ្នានេះ វៀតណាមបានស្នើឱ្យគុយបាបញ្ចប់បែបបទអំពីការផ្តល់អាជ្ញាប័ណ្ណប្រើប្រាស់វ៉ាក់សាំងសម្រប់កុមារឱ្យបានឆាប់រហ័ស តាមបទបញត្តិ ដើម្បីវៀតណាមបន្តទិញវ៉ាក់សាំងប្រភេទនេះចំនួន ៥ លានដូសទៀត។
ក្រៅពីវ៉ាក់សាំងការពារកូវីដ ១៩ ក្រសួងសុខាភិបាលវៀតណាមក៏បានស្នើឱ្យគុយបាស្រាវជ្រាវនិងផ្ទេរការផលិតថ្នាំសម្រាប់ការព្យាបាលជំងឺដែលមិនអាចព្យាបាលបាន ដូចជា មហារីក ជំងឺពាក់ព័ន្ធនឹងខួរក្បាល។ ល។ ជាវិស័យដែលគុយបាបានទទួលជោគជ័យហើយ។
ក្នុងនាមបក្ស រដ្ឋ និងប្រជាជនវៀតណាម ប្រធានរដ្ឋ លោកង្វៀនស្វឹនភុក (Nguyen Xuan Phuc) បានប្រកាសពីការសម្រេចចិត្តអំពីការជូនប្រជាជនគុយបានូវអំណោយជាអង្ករចំនួន ៥.០០០ តោននិងឧបករណ៍ពេទ្យមួយចំនួន។
![]() នៅព្រឹកថ្ងៃទី ១៩ ខែកញ្ញាឆ្នាំ ២០២១ (ម៉ោងក្នុងស្រុក) នៅរដ្ឋធានី La Habana ប្រធានរដ្ឋ លោកង្វៀនស្វឹនភុក (Nguyen Xuan Phuc) អញ្ជើញដាក់កម្រងផ្កា នៅវិមានអនុស្សាវរីយ៍លោកប្រធានហូជីមិញ (Ho Chi Minh)។ រូបថត៖ VNA ![]() នារសៀលថ្ងៃទី ១៩ ខែកញ្ញាឆ្នាំ ២០២១ (តាមម៉ោងតំបន់) នៅរដ្ឋធានី Havana ប្រធានរដ្ឋ លោក ង្វៀនស្វឹនភុក (Nguyen Xuan Phuc) បានអញ្ជើញដាក់កម្រងផ្កានៅវិមានរំលឹកនិងមកទស្សនា មណ្ឌលរំលឹកអនុស្សាវរិយ៍វិរៈបរុសជាតិ លោក Jose Marti ។ រូបថត៖ ថុងញឹត / VNA ![]() ប្រធានរដ្ឋ លោក ង្វៀនស្វឹនភុក (Nguyen Xuan Phuc) អញ្ជើញមកទស្សនាមណ្ឌលរំលឹកអនុស្សាវរិយ៍វិរៈបរុសជាតិ លោក Jose Marti ។ រូបថត៖ ថុងញឹត / VNA ![]() បន្តដំណើរទស្សនកិច្ចមិត្តភាពជាផ្លូវការ នៅសាធារណរដ្ឋគុយបា នៅរសៀលថ្ងៃទី ២០ ខែកញ្ញាឆ្នាំ ២០២១ (តាមម៉ោងតំបន់) ប្រធានរដ្ឋ លោក ង្វៀនស្វឹនភុក (Nguyen Xuan Phuc) អញ្ជើញដាក់កម្រងផ្កា នៅទីតម្កល់សពរបស់មគ្គុទេស លោក Fidel Castro នៅទីក្រុង Santiago។ រូបថត៖ ថុងញឹត / VNA ![]() នារសៀលថ្ងៃទី ២០ ខែកញ្ញាឆ្នាំ ២០២១ តាមម៉ោងតំបន់) ប្រធានរដ្ឋ លោក ង្វៀនស្វឹនភុក (Nguyen Xuan Phuc) អញ្ជើញដាក់កម្រងផ្កានិងមកទស្សនាមណ្ឌលរំលឹកអនុស្សវរិយ៍វីរៈបរុសជាតិ Jose Marti នៅទីក្រុង Santiago ។ រូបថត៖ ថុងញឹត / VNA |
ក្នុងដំណើរទស្សនកិច្ចនេះក្នុងនាមថ្នាក់ដឹកនាំបក្សនិងរដ្ឋគុយបា លេខាទីមួយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តគុយបា ប្រធានរដ្ឋ Miguel Diaz Canel បានអញ្ជើញធ្វើជាអធិបតីក្នុងពិធីប្រគល់មេដាយ Jose Marti ជូន ប្រធានរដ្ឋ លោក ង្វៀនស្វឹនភុក (Nguyen Xuan Phuc) ចំពោះការរួមចំណែកដ៏មានតម្លៃរបស់លោក ក្នុងការពង្រឹងចំណងមិត្តភាព សាមគ្គីភាពនិងកិច្ចសហប្រតិបត្តិការជាប្រវត្តិសាស្ត្ររវាងគុយបានិងវៀតណាម។ ភាគីទាំងពីរបានចេញសេចក្តីថ្លែងការណ៍រួមរបស់ប្រទេសទាំងពីរ ក្នុងឱកាសដំណើរទស្សនកិច្ចជាផ្លូវការ នៅប្រទេសគុយបារបស់ប្រធានរដ្ឋ លោក ង្វៀនស្វឹនភុក (Nguyen Xuan Phuc) ។
មុននឹងចាកចេញពីប្រទេសគុយបា ប្រធានរដ្ឋ លោក ង្វៀនស្វឹនភុក (Nguyen Xuan Phuc) និងគណៈប្រតិភូបានអញ្ជើញដាក់កម្រងផ្កា នៅមណ្ឌលរំលឹកអនុស្សាវរីយ៍វីរៈបរុសជាតិ Jose Marti និងដាក់កម្រងផ្កានៅទីតម្កល់សពមគ្គុទេស លោក Fidel Castro នៅទីក្រុង Santiago ។ |
ប្រធានរដ្ឋ លោក ង្វៀនស្វឹនភុក (Nguyen Xuan Phuc) បានជួបពិភាក្សាការងារជាមួយ នាយករដ្ឋមន្ត្រីគុយបា លោក Manuel Marero Cruz និងប្រធានរដ្ឋសភាគុយបា លោក Esteban Lazo ផងដែរ។
នៅក្នុងកិច្ចពិភាក្សាទាំងនោះ ថ្នាក់ដឹកនាំគុយបាបានកោតសរសើរចំពោះសារៈសំខាន់ពិសេសនៃដំណើរទស្សនកិច្ចនេះ ហើយសង្កត់ធ្ងន់ថា ប្រធានរដ្ឋ លោក ង្វៀនស្វឹនភុក (Nguyen Xuan Phuc) និងគណៈប្រតិភូជាន់ខ្ពស់វៀតណាមបានអញ្ជើញមកបំពេញទស្សនកិច្ច នៅប្រទេសគុយបា នៅពេលនេះបង្ហាញពីការគោរពស្រឡាញ់និងយកចិត្តទុកដាក់ជាពិសេសរបស់បក្ស រដ្ឋ ប្រជាជនវៀតណាមនិងបុគ្គលប្រធានរដ្ឋ លោក ង្វៀនស្វឹនភុក (Nguyen Xuan Phuc) ចំពោះការពង្រឹងនិងពង្រីកឥតឈប់ឈរចំពោះទំនាក់ទំនងមិត្តភាពនិងកិច្ចសហប្រតិបត្តិការជាប្រពៃណីរវាងប្រទេសទាំងពីរ។
ភាគីទាំងពីរក៏បានចំណាយពេលវេលាជាច្រើន ដើម្បីពិភាក្សាអំពីវិធានការជាក់លាក់ ដើម្បីជំរុញថែមទៀតកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើនរវាងប្រទេសទាំងពីរ។
ប្រធានរដ្ឋ លោក ង្វៀនស្វឹនភុក (Nguyen Xuan Phuc) បានជួបសន្ទនាជាមួយមគ្គុទេសបដិវត្តន៍គុយបា នាយឧត្តមសេនីយ៍ លោក Raul Castro Ruz ។ ថ្នាក់ដឹកនាំទាំងពីររូបនេះបានបញ្ជាក់ពីភាពស៊ីជម្រៅជាប្រវត្តិសាស្ត្រនិងលក្ខណៈពិសេសនៃទំនាក់ទំនងវៀតណាម-គុយបា ការបន្តទំនាក់ទំនងដ៏ជិតស្និទ្ធ ជួយគ្នាទៅវិញទៅមកនិងភាពជឿជាក់គ្នា និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ក្នុងបរិបទបច្ចុប្បន្ន។
សមមិត្ត Raul Castro Ruz បានរំលឹកឡើងវិញនូវដំណើរទស្សនកិច្ចលើកដំបូងរបស់លោកទៅកាន់ប្រទេសវៀតណាម កាលពី ៥៥ ឆ្នាំមុន នៅក្នុងសម័យសង្គ្រាម (ខែតុលាឆ្នាំ ១៩៦៦) ហើយបានមានប្រសាសន៍ថា ជំនួបជាមួយលោកប្រធានហូជីមិញត្រូវបានរក្សាទុកដូចជាការចងចាំដ៏មានតម្លៃបំផុតមួយក្នុងជីវិតបដិវត្តន៍របស់លោក ។
![]() ថ្ងៃទី ២០ ខែកញ្ញាឆ្នាំ ២០២១ (តាមម៉ោងតំបន់ក) នៅរដ្ឋធានី La Habana លោកប្រធានរដ្ឋ ង្វៀនស្វឹនភុក (Nguyen Xuan Phuc) បានមកសម្តែងការគួរសមចំពោះនាយឧត្តមសេនីយ៍ លោក Raul Castro Ruz ។ រូបថត៖ថុងញឹត / VNA ![]() នាថ្ងៃទី ២០ ខែកញ្ញាឆ្នាំ ២០២១ (តាមម៉ោងតំបន់) នៅរដ្ឋធានី La Habana លោកប្រធានរដ្ឋ ង្វៀនស្វឹនភុក (Nguyen Xuan Phuc) ទទួលជួបរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មនិងវិនិយោគគុយបា លោក Rodrigo Malmierca Diaz ។ រូបថត៖ ថុងញឹត / VNA ![]() នាព្រឹកថ្ងៃទី ២០ ខែកញ្ញាឆ្នាំ ២០២១ (តាមម៉ោងតំបន់) នៅរដ្ឋធានី La Habana លោកប្រធានរដ្ឋ ង្វៀនស្វឹនភុក (Nguyen Xuan Phuc) បានអញ្ជើញទៅទស្សនាមជ្ឈមណ្ឌលការស្រាវជ្រាវលើហ្សែននិងបច្ចេកវិទ្យាជីវសាស្រ្ត - CIGB ។ លោកប្រធានរដ្ឋ ង្វៀនស្វឹនភុក (Nguyen Xuan Phuc) បានអញ្ជើញធ្វើជាសាក្សី ក្នុងពិធីចុះហត្ថលេខាលើកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។ រូបថត៖ ថុងញឹត / VNA ![]() ប្រធានរដ្ឋ លោកង្វៀនស្វឹនភុក (Nguyen Xuan Phuc) ទទួលជួប អនុប្រធានទី ១ វិទ្យាស្ថានគុយបា ដើម្បីមិត្តភាពជាមួយប្រជាជាតិ លោកស្រី Noemi Rabaza Fernandesz ។ រូបថត៖ ថុងញឹត / VNA ![]() ប្រធានរដ្ឋ លោកង្វៀនស្វឹនភុក (Nguyen Xuan Phuc) ជាមួយប្រតិភូនិងប្រជាជនវៀតណាមដែលកំពុងរស់នៅសិក្សានិងធ្វើការនៅប្រទេសគុយបា។ រូបថត៖ ថុងញឹត / VNA |
ជំរុញការជួបប្រាស្រ័យទាក់ទងគ្នាវាងប្រជាជននិងប្រជាជន ប្រធានរដ្ឋ លោកង្វៀនស្វឹនភុក (Nguyen Xuan Phuc) ក៏បានចំណាយពេលវេលា ដើម្បីជួបនិងចែករំលែកព័ត៌មានជាមួយថ្នាក់ដឹកនាំវិទ្យាស្ថានគុយបា ដើម្បីមិត្តភាពជាមួយប្រជាជាតិ (ICAP) សមាគមមិត្តភាពគុយបា-វៀតណាមនិងតំណាងថ្នាក់ដឹកនាំសាលាដែលមានឈ្មោះលោកប្រធានហូជីមិញ សាលាង្វៀនវ៉ាន់ត្រុយ (Nguyen Van Troi) និង សាលាវ៉ូ ធីថាំង (Vo Thi Thang)។ ទន្ទឹមនឹងនោះ លោកង្វៀនស្វឹនភុក (Nguyen Xuan Phuc) អញ្ជើញទៅទស្សនាស្ថានទូតនិងជួបជាមួយសហគមន៍ជនជាតិវៀតណាមនៅប្រទេសគុយបាផងដែរ។
លោកង្វៀនស្វឹនភុក (Nguyen Xuan Phuc) ក៏ទទួលជួបអគ្គនាយកតំបន់អភិវឌ្ឍពិសេស Mariel អញ្ជើញទៅបំពេញទស្សនា នៅមជ្ឈមណ្ឌលស្រាវជ្រាវលើហ្សែននិងបច្ចេកវិទ្យា ជីវសាស្ត្រ (CIGB) ដែលជាអង្គការឈានមុខគេក្នុងឧស្សាហកម្មបច្ចេកវិទ្យា ជីវសាស្ត្រនៅប្រទេសគុយបា។
ដំណើរទស្សនកិច្ចជាផ្លូវការនៅប្រទេសរបស់ប្រធានរដ្ឋ លោកង្វៀន ស្វឹនភុក (Nguyen Xuan Phuc) និងគណៈប្រតិភូជាន់ខ្ពស់របស់បក្ស រដ្ឋវៀតណាម បន្តបង្ហាញពីស្មារតីនៃការគោរពនិងការប្តេជ្ញាចិត្ត ដើម្បីពង្រឹងនិងធ្វើឱ្យស៊ីជម្រៅថែមទៀតនូវប្រពៃណី សាមគ្គីភាព កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយនិងការជឿទុកចិត្តគ្នាទៅវិញទៅមករវាងបក្ស រដ្ឋនិងប្រជាជននៃប្រទេសទាំងពីរ ព្រមទាំងបញ្ជាក់យ៉ាងច្បាស់អំពីសាមគ្គីភាពនិងការគាំទ្ររបស់វៀតណាមដោយមិនប្រែប្រួលជានិច្ចចំពោះបុព្វហេតុបដិវត្តន៍ប្រជាជនគុយបាជាបងប្អូន៕
![]() ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះទំនាក់ទំនងសាមគ្គីជាប្រពៃណីសាមគាំទ្រនិងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងបងប្អូនវៀតណាម-គុយបាបានយកចិត្តទុកដាក់ ពង្រឹងនិងលើកកម្ពស់ឥតឈប់ឈរ ហើយលូតលាស់នៅគ្រប់វិស័យ។ |
ទីភ្នាក់ងារសារព័ត៌មានវៀតណាម កាសែតរូបភាពវៀតណាម
ប្រែសម្រួលដោយង្វៀនយ៉ាង