• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមត្រៀមលក្ខណ្ឌល្អបំផុតសម្រាប់ពិធីចុះហត្ថលេខាលើអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីការប្រយុទ្ធប្រឆាំងបទល្មើសតាមអ៊ីនធឺណិត

ពិធីចុះហត្ថលេខាលើអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីការប្រយុទ្ធប្រឆាំងបទល្មើសតាមអ៊ីនធឺណិត គឺជាព្រឹត្តិការណ៍អន្តរជាតិដ៏សំខាន់ ហើយវៀតណាមនឹងផ្តោតសំខាន់ដើម្បីធានាថា ព្រឹត្តិការណ៍នេះប្រព្រឹត្តទៅប្រកបដោយសុវត្ថិភាព ឧឡារិក និងវិជ្ជាជីវៈ។
សន្និសីទវាយតម្លៃការត្រៀមរៀបចំ ធានាសន្តិសុខ និងសណ្តាប់ធ្នាប់សម្រាប់ពិធីចុះហត្ថលេខាលើអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីការប្រយុទ្ធប្រឆាំងបទល្មើសតាមអ៊ីនធឺណិត។ រូបថត៖ Huy Nam /VOV

នេះគឺជាការអះអាងរបស់ឧត្តមសេនីយឯក Pham The Tung អនុរដ្ឋមន្ត្រីក្រសួងនគរបាល ប្រធានគណៈកម្មាធិការដឹកនាំការរៀបចំពិធីចុះហត្ថលេខាលើអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីការប្រយុទ្ធប្រឆាំងបទល្មើសតាមអ៊ីនធឺណិត ក្នុងសន្និសីទវាយតម្លៃការរៀបចំ ធានាសន្តិសុខនិងសណ្តាប់ធ្នាប់សម្រាប់ពិធីចុះហត្ថលេខាលើអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីការប្រយុទ្ធប្រឆាំងបទល្មើសតាមអ៊ីនធឺណិតដែលបានប្រព្រឹត្តទៅនាព្រឹកថ្ងៃទី៦ សីហា នៅទីក្រុង ហាណូយ៖ “នេះជាព្រឹត្តិការណ៍ដ៏មានសារៈសំខាន់បំផុត ដោយបញ្ជាក់ពីកិត្យានុភាព និងឋានៈរបស់វៀតណាមលើឆាកអន្តរជាតិ។ ឆ្នាំនេះ វៀតណាមមានព្រឹត្តិការណ៍នយោបាយសំខាន់ៗជាច្រើន ដូច្នេះ ការរៀបចំឱ្យបានល្អ និងប្រុងប្រយ័ត្នកាន់តែខ្លាំង នោះសន្តិសុខនិងសុវត្ថិភាពកាន់តែប្រសើរជាង”

ឧត្តមសេនីយឯក Pham The Tung ក៏បានស្នើដល់សមាជិកនៃគណៈកម្មាធិការដឹកនាំត្រូវយកចិត្តទុកដាក់រៀបចំឱ្យបានល្អបំផុត ដើម្បីឲ្យពិធីចុះហត្ថលេខាលើអនុសញ្ញាទទួលបានលទ្ធផលយ៉ាងទូលំទូលាយ ធានាជោគជ័យអំពីខ្លឹមសារ; សន្តិសុខ សុវត្ថិភាព ការគោរពក្នុងពិធីការនិងការទូត; ក៏ដូចជារូបភាពប្រទេសជាតិ និងប្រជាជនវៀតណាមដ៏រួសរាយរាក់ទាក់ផងដែរ៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

ប្រធានរដ្ឋលោក លឿង គឿង បញ្ចប់ដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅអង់ហ្គោឡាប្រកបដោយជោគជ័យ

ប្រធានរដ្ឋលោក លឿង គឿង បញ្ចប់ដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅអង់ហ្គោឡាប្រកបដោយជោគជ័យ

នារសៀលថ្ងៃទី ៨ សីហា ប្រធានរដ្ឋវៀតណាម លោក លឿង គឿងនិងភរិយា រួមជាមួយគណៈប្រតិភូជាន់ខ្ពស់វៀតណាមបានចាកចេញពីរដ្ឋធានី Luanda បញ្ចប់ដោយជោគជ័យនូវដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅអង់ហ្គោឡា តាមការអញ្ជើញរបស់ប្រធានាធិបតីលោក João Manuel Gonçalves Lourenço និងភរិយា។

Top