បន្ទាប់ពីបានបញ្ចប់ដោយជោគជ័យនូវកម្មវិធីចូលរួមកិច្ចប្រជុំអ្នកត្រួសត្រាយជាប្រចាំឆ្នាំលើកទី១៦ នៃវេទិកាសេដ្ឋកិច្ចពិភពលោក (WEF) នៅទីក្រុង Tianjin ប្រទេស ចិន នាថ្ងៃទី ២៦ ខែមិថុនា នាយករដ្ឋមន្ត្រីវៀតណាមលោក ហ្វាម មិញជីញ បានបំពេញទស្សនកិច្ចនៅទីក្រុងសៀងហៃ ហើយបានជួបពិភាក្សាការងារជាមួយ លោក Chen Ji Ning លេខាគណៈកម្មាធិការបក្សទីក្រុងសៀងហៃ។
នាយករដ្ឋមន្ត្រីវៀតណាមលោក ហ្វាម មិញជីញ ជួបពិភាក្សាការងារជាមួយ លោក Chen Ji Ning លេខាគណៈកម្មាធិការបក្សទីក្រុងសៀងហៃ។ (រូបថត៖ VOV)
ក្នុងជំនួបនេះ លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ បានស្នើឲ្យទីក្រុងសៀងហៃ បង្កើនកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច - ពាណិជ្ជកម្ម ការវិនិយោគ និងការ តភ្ជាប់យុទ្ធសាស្ត្រសម្រាប់ការអភិវឌ្ឍ ជាពិសេសលើវិស័យដូចជា៖ អភិវឌ្ឍន៍ហេដ្ឋា រចនាសម្ព័ន្ធដឹកជញ្ជូន កសាងទីក្រុងឆ្លាតវៃ ទីក្រុងបៃតង និងនវានុវត្តន៍។ លោកនាយក រដ្ឋមន្ត្រីបានស្នើឲ្យទីក្រុងសៀងហៃ បើកទីផ្សារបន្ថែមទៀតសម្រាប់ទំនិញដែលជា ប្រៀបខ្លាំងរបស់វៀតណាម បង្កើតលក្ខខណ្ឌអំណោយផលសម្រាប់សហគ្រាស វៀតណាមចូលរួមសកម្មភាពពន្លឿនពាណិជ្ជកម្មនិងទេសចរណ៍អន្តរជាតិដែលរៀបចំដោយទីក្រុងសៀងហៃ; ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ វប្បធម៌ និងកីឡា; បង្កើនអាហារូបករណ៍សម្រាប់និស្សិតវៀតណាម។ លោកនាយករដ្ឋមន្ត្រី បានអះអាងថា វៀតណាមស្វាគមន៍ និងត្រៀមខ្លួនជាស្រេចបង្កើតលក្ខខណ្ឌដើម្បីសហ គ្រាសសៀងហៃពង្រីកទំហំវិនិយោគនៅវៀតណាម។
រីឯខ្លួនវិញ លេខាគណៈកម្មាធិការបក្សទីក្រុងសៀងហៃ លោក Chen Ji Ning បានអះអាងថា ទីក្រុងសៀងហៃត្រៀមខ្លួនជាស្រេចធ្វើការជាមួយក្រសួង ផ្នែក និង មូលដ្ឋាននានារបស់វៀតណាម ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្ម សហការយ៉ាងជិតស្និទ្ធលើវិស័យដែលភាគីទាំងពីរបំពេញបន្ថែមឲ្យ គ្នាដូចជា៖ ការធ្វើបរិវត្តកម្មឌីជីថល បញ្ញាសិប្បនិមិត្ត semiconductors ការកសាង ទីក្រុងឆ្លាតវៃ បណ្តុះបណ្តាលធនធានមនុស្សប្រកបដោយគុណភាពខ្ពស់។ល។ លើសពីនេះ ទីក្រុងសៀងហៃក៏ត្រៀមខ្លួនជាស្រេចចែករំលែកបទពិសោធន៍ សហប្រតិ បត្តិការនិងជួយគាំទ្រវៀតណាមក្នុងវិស័យគ្រប់គ្រងទីក្រុងទំនើប ការដោះស្រាយបញ្ហា បរិស្ថាន ការកសាងមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិ និងតំបន់ពាណិជ្ជកម្មសេរីផងដែរ៕
តាម VOV5 - វិទ្យុសំឡេងវៀតណាម