លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ទើបតែបញ្ចប់ដំណើរទស្សនកិច្ចផ្លូវការ ទៅកាន់ប្រទេសគុយវ៉ែត សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតអាល់ហ្សេរី ចូលរួមកិច្ចប្រជុំកំពូល G20 ឆ្នាំ២០២៥ និងសកម្មភាពទ្វេភាគីនៅអាហ្វ្រិកខាងត្បូង។ ដំណើរទស្សនកិច្ចការងាររបស់លោកនាយករដ្ឋមន្ត្រីសម្រេចបានលទ្ធផលលេចធ្លោជាច្រើន ដោយលើកកម្ពស់ទំនាក់ទំនងជាមួយប្រទេសទាំងបីគឺគុយវ៉ែត អាល់ហ្សេរី និងអាហ្វ្រិកខាងត្បូង បញ្ជាក់ពីតួនាទី និងសំឡេងរបស់វៀតណាមនៅក្នុង G20 ព្រមទាំងរំលេចសារថា វៀតណាមត្រៀមខ្លួនរួចជាស្រេចសហប្រតិបត្តិការយ៉ាងសកម្ម យុត្តិធម៌ និងដើម្បីផលប្រយោជន៍ទៅវិញទៅមកជាមួយបណ្ដាប្រទេស។
លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ និងលោកនាយករដ្ឋមន្ត្រីអាល់ហ្សេរី Sifi Ghrieb ជួបជាមួយសារព័ត៌មាន ដើម្បីប្រកាសពីការលើកកម្ពស់ទំនាក់ទំនងទ្វេភាគីទៅជាភាពជាដៃគូយុទ្ធសាស្ត្រ។ (រូបថត៖ VGP/Nhat Bac)
លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ជួបពិភាក្សាជាមួយលោកនាយករដ្ឋមន្ត្រីរដ្ឋគុយវ៉ែត Sheikh Ahmad Al-Abdullah Al-Sabah។ (រូបថត៖ VGP/Nhat Bac)
លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ អញ្ជើញថ្លែងនៅកិច្ចប្រជុំកំពូល G20។ (រូបថត៖ VOV)
ជាមួយនឹងសកម្មភាពជិត ៧០
ដំណើរទស្សនកិច្ចការងាររយៈពេល ៩ ថ្ងៃរបស់លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ
បានជំរុញកិច្ចសហប្រតិបត្តិការទាំងកម្រិត ទ្វេភាគី និងពហុភាគី។
សំឡេងរបស់ប្រទេសកំពុងអភិវឌ្ឍន៍
លទ្ធផលដ៏សំខាន់ពិសេសនៃដំណើរទស្សនកិច្ច
ការងាររបស់លោកនាយករដ្ឋមន្ត្រីគឺជាការចូលរួមចំណែកយ៉ាងសកម្ម
របស់គណៈប្រតិភូវៀតណាមនៅក្នុងកិច្ចប្រជុំ កំពូល G20។
នៅក្នុងកិច្ចប្រជុំ លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ បានថ្លែងសុន្ទរកថាសំខាន់ៗ
ចំនួនពីរ ដែលលើកឡើងពីវិស័យសំខាន់ៗដែល G20 កំពុងយកចិត្តទុកដាក់នៅក្នុង
បរិបទបច្ចុប្បន្ន។ លោកនាយករដ្ឋមន្ត្រីបានស្នើវិធានការសំដៅជំរុញកំណើន ដោយ
សង្កត់ធ្ងន់ថា G20 ត្រូវនាំមុខគេក្នុងការកសាងយន្តការសហប្រតិបត្តិការអន្តរជាតិដែល
គោរពគ្នាទៅវិញទៅមក ស្វែងរកដំណោះស្រាយសម្រាប់ជម្លោះ និងបង្កើតបរិយាកាស
អំណោយផលសម្រាប់ការអភិវឌ្ឍ។
សុន្ទរកថារបស់លោកនាយករដ្ឋមន្ត្រីត្រូវបានប្រទេសជាច្រើនស្វាគមន៍
គាំទ្រនិងវាយតម្លៃខ្ពស់។ រដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម លោក Le
Hoai Trung បានមាន ប្រសាសន៍ថា៖
“សាររបស់វៀតណាមត្រូវបានប្រទេសនានាកោតសរសេរ
ពីព្រោះវៀតណាម ជាប្រទេសដែលមានសមិទ្ធផលក្នុងការអភិវឌ្ឍគ្រប់ជ្រុងជ្រោយ
ប្រកបដោយចីរភាព ការងារធ្វើ និងសក្តានុពលទាក់ទងនឹងរ៉ែនិងដីកម្រ។ វៀតណាមមានឋានៈ
តួនាទី និងដំណោះស្រាយដែលលោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ បានស្នើឡើងនៅក្នុង
កិច្ចប្រជុំ G20 ក្នុងបរិបទបច្ចុប្បន្ននោះ
គឺការពង្រឹងសាមគ្គីភាព កិច្ចសហប្រតិបត្តិការ ការពង្រឹងយន្តការដែលមានស្រាប់
និងវិធានការកែទម្រង់ ដើម្បីធានាសន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាព”។
វៀតណាមក្លាយជាដៃគូយុទ្ធសាស្ត្រអាទិភាពរបស់ប្រទេសទាំង
៣
នៅលើកម្រិតទ្វេភាគី
ចំណុចលេចធ្លោក្នុងដំណើរទស្សនកិច្ចការងាររបស់លោកនាយករដ្ឋមន្ត្រីគឺការដែល
វៀតណាមបានលើកកំពស់ទំនាក់ទំនងជាមួយប្រទេស ទាំង៣៖ គុយវ៉ែត អាល់ហ្សេរី និងអាហ្វ្រិកខាងត្បូងទៅជាភាពជាដៃគូយុទ្ធសាស្ត្រ។
នេះក៏ជាដៃគូយុទ្ធសាស្ត្រចំនួន ៣ ដំបូងគេរបស់វៀតណាមនៅមជ្ឈិមបូព៌ា-អាហ្វ្រិក ផងដែរ។
នៅប្រទេសគុយវ៉ែត
លោកនាយករដ្ឋមន្ត្រី
រួមជាមួយថ្នាក់ដឹកនាំគុយវ៉ែតបានចេញសេចក្តីថ្លែងការណ៍រួមស្តីពីការបង្កើតភាពជាដៃគូយុទ្ធសាស្ត្រ
ក្នុងនោះសង្កត់ធ្ងន់ ថា ថាមពលគឺជាវិស័យសហប្រតិបត្តិការយុទ្ធសាស្ត្រ
ដោយផ្តល់អាទិភាពដល់ការ
ជំរុញកិច្ចសហប្រតិបត្តិការឲ្យកាន់តែស៊ីជម្រៅក្នុងការរុករកស្រាវជ្រាវ
ការធ្វើអាជីវកម្ម ប្រេងឧស្ម័ន ឧស្សាហកម្មគីមីឥន្ធនៈ និងថាមពលកកើតឡើងវិញ។
រដ្ឋមន្ត្រីក្រសួង ប្រេងរ៉ែគុយវ៉ែត លោក Tariq Suleiman Al-Roumi បានបញ្ជាក់ថា៖
“ក្រសួងប្រេងរ៉ែ
គុយវ៉ែតនឹងរួមជាមួយក្រសួង និងវិស័យនានារបស់វៀតណាម ធ្វើការពិភាក្សា
និងអនុវត្តន៍ជាក់ស្ដែងនូវកម្មវិធីសកម្មភាព ដាក់ពង្រាយក្របខ័ណ្ឌភាព
ជាដៃគូយុទ្ធសាស្ត្រវៀតណាម-គុយវ៉ែតឲ្យមានប្រសិទ្ធភាព។ ក្នុងនោះ រួមជាមួយនឹង
ការដោះស្រាយឧបសគ្គ និងការកកស្ទះ យើងនឹងស្នើទិសដៅ និងបង្កើតកម្លាំងចលករ
ថ្មីសម្រាប់កិច្ចសហប្រតិបត្តិការនិងការវិនិយោគ។ នាពេលខាងមុខ ជាមួយនឹងក្រប
ខ័ណ្ឌភាពជាដៃគូយុទ្ធសាស្ត្រថ្មី ទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគរវាង
វៀតណាម និងគុយវ៉ែត ជាពិសេសនៅក្នុងវិស័យថាមពល នឹងមានការអភិវឌ្ឍយ៉ាង ខ្លាំងក្លា”។
នៅប្រទេសអាល់ហ្សេរី
ការបង្កើតភាពជាដៃគូយុទ្ធសាស្ត្រវៀតណាម-អាល់ហ្សេរី
បានបើកឱកាសដ៏ធំមួយសម្រាប់កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ។
នាយករដ្ឋមន្ត្រីអាល់ហ្សេរី លោក Sifi Ghrieb បានវាយតម្លៃថា៖
“ដំណើរទស្សនកិច្ចរបស់លោកនាយករដ្ឋមន្ត្រី
ហ្វាម មិញជីញ គឺសំដៅសុក្រិតក្របខ័ណ្ឌ
និងច្រករបៀងផ្លូវច្បាប់ក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរ ជាមួយនឹងការ
ចុះហត្ថលេខាលើឯកសារសហប្រតិបត្តិការសំខាន់ៗជាច្រើនក្នុងវិស័យពាណិជ្ជកម្ម លំនៅដ្ឋាន
ហិរញ្ញវត្ថុ ជាដើម។ ជំនួបពិភាក្សាទាំងអស់មានប្រសិទ្ធភាពខ្ពស់ និងជាក់ ស្តែង ដែលបញ្ជាក់ជាថ្មីម្តងទៀតអំពីសារៈសំខាន់នៃទំនាក់ទំនងទ្វេភាគី
ហើយពង្រឹង ស្មារតីសាមគ្គីភាពរវាងប្រទេសទាំងពីរ
និងប្រជាជននៃប្រទេសទាំងពីរក្នុងការឆ្លើយតប ទៅនឹងការគំរាមកំហែងសន្តិសុខប្រពៃណី
និងមិនមែនប្រពៃណី”។
ក្នុងពេលជាមួយគ្នានោះ
នៅប្រទេសអាហ្វ្រិកខាងត្បូង លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ
និងប្រធានាធិបតីអាហ្វ្រិកខាងត្បូងលោក Ciryl Ramaphosa បានប្រកាសជាផ្លូវការអំពីការលើកកំពស់ទំនាក់ទំនងវៀតណាម-អាហ្វ្រិកខាងត្បូង
ទៅជាភាពជាដៃគូយុទ្ធសាស្ត្រ ដោយក្លាយជាគំរូនៃកិច្ចសហប្រតិបត្តិការរវាង
បណ្ដាប្រទេសភាគខាងត្បូង។ ភាគីទាំងពីរក៏បានបញ្ជាក់ពីការសន្យាជំរុញបន្ថែមទៀត
នូវកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្មនិងវិនិយោគ ដោយចាត់ទុកនេះជា
ចំណុចស្នូលនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ជំរុញការបើកទីផ្សារសម្រាប់
ទំនិញរបស់គ្នាទៅវិញទៅមក ខិតខំប្រឹងប្រែងបង្កើនទំហំពាណិជ្ជកម្មទ្វេភាគីឡើងដល់ ពី ៤
ដល់ ៥ ពាន់លានដុល្លារអាមេរិកក្នុងរយៈពេល ២ ដល់ ៣ ឆ្នាំខាងមុខ។
រាល់លទ្ធផលនៃដំណើរទស្សនកិច្ចការងាររបស់លោកនាយករដ្ឋមន្ត្រី
ហ្វាម មិញជីញ ទៅកាន់ប្រទេសគុយវ៉ែត អាល់ហ្សេរី និងសកម្មភាពទ្វេភាគីនៅអាហ្វ្រិក
ខាងត្បូង ការចូលរួមកិច្ចប្រជុំកំពូល G20 គឺមានអត្ថន័យដ៏សំខាន់
ដែលជាឱកាស សម្រាប់វៀតណាមបន្តអនុវត្តន៍ការប្តេជ្ញាចិត្ត
និងសេចក្តីប្រាថ្នាអភិវឌ្ឍន៍របស់ប្រទេស ជាតិ
ព្រមទាំងទាក់ទាញធនធានអន្តរជាតិជាអតិបរមា ដើម្បីបម្រើគោលដៅអភិវឌ្ឍន៍
ប្រទេសជាតិនៅក្នុងយុគសម័យថ្មីផងដែរ៕