• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមដាក់ពង្រាយនាយទាហានប្រតិបត្តិការយោធារួមគ្នាទៅកាន់ UNISFA ជាលើកដំបូង

នាព្រឹកថ្ងៃទី ២៧ ខែមីនា នៅទីក្រុងហាណូយ ក្រសួងការពារប្រទេស បានរៀបចំពិធីប្រគល់សេចក្តីសម្រេចចិត្តរបស់ប្រធានរដ្ឋ និងសេចក្តីសម្រេចចិត្តរបស់រដ្ឋមន្ត្រីក្រសួងការពារប្រទេស ចំពោះនាយទាហានពីររូបចេញទៅបំពេញការងារនៅបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិនៅ Abyei (UNISFA) និងបេសកកម្មហ្វឹកហ្វឺននៃសហភាពអឺរ៉ុប។
ឧត្តមសេនីយ៍ឯក Nguyen Truong Thang អញ្ជើញប្រគល់សេចក្តីសម្រេចរបស់ប្រធានរដ្ឋ និងអបអរសាទរដល់នាយទាហានទាំងពីររូបដែលត្រូវបានចាត់តាំងឲ្យបំពេញបេសកកម្មលើកនេះ (រូបថត៖ qdnd.vn)

ដូច្នេះ វរសេនីយ៍ទោ Nguyen Ngoc Linh នឹងទទួលតំណែងជានាយទាហានប្រតិបត្តិការយោធារួមគ្នា (SO JMOC) នៅបេសកកម្ម UNISFA នៅតំបន់ Abyei។ នេះជាប្រតិបត្តិការថ្មីមួយដែលអង្គការសហប្រជាជាតិបានអញ្ជើញ វៀតណាមឱ្យចូលរួមជាលើកដំបូង ដែលបង្ហាញពីទំនុកចិត្ត និងការវាយតម្លៃខ្ពស់ចំពោះសមត្ថភាពរបស់កងកម្លាំងរក្សាសន្តិភាពវៀតណាម។ វរសេនីយ៍ទោ  Tran Thai Son នឹងទទួលតំណែងជានាយទាហានទីប្រឹក្សាហ្វឹកហ្វឺននិងជាអ្នកសម្របសម្រួលនៅបេសកកម្មហ្វឹកហ្វឺនសហភាពអឺរ៉ុបនៅសាធារណរដ្ឋអាហ្វ្រិកកណ្តាល។

ក្នុងពិធីនេះ ឧត្តមសេនីយ៍ឯក Nguyen Truong Thang អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសបានសង្កត់ធ្ងន់ថា ការបញ្ជូននាយទាហានទៅចូលរួមក្នុងបេសកកម្មអន្តរជាតិ បញ្ជាក់ពីកិត្យានុភាព ការទទួលខុសត្រូវ និងតួនាទីវិជ្ជមានរបស់វៀតណាមនៅលើឆាកអន្តរជាតិ។ ឧត្តមសេនីយ៍ឯក ង្វៀន ទ្រឿង ថាំង បានជំរុញឱ្យនាយទាហានទាំងអស់យល់បានយ៉ាងឆាប់រហ័សអំពីស្ថានភាពនៅក្នុងតំបន់  អនុវត្តភារកិច្ចប្រកបដោយប្រសិទ្ធភាព និងមានទំនុកចិត្តលើការបង្ហាញសមត្ថភាពវិជ្ជាជីវៈរបស់ខ្លួន។

រហូតមកដល់បច្ចុប្បន្ន វៀតណាមបានបញ្ជូនបុគ្គលិកយោធាជាង ១.៣០០ នាក់ឱ្យចូលរួមក្នុងប្រតិបត្តិការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិនៅតាមបេសកកម្ម និងទីភ្នាក់ងាររបស់អង្គការសហប្រជាជាតិ៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញជីញ អញ្ជើញទទួលជួបគណៈប្រតិភូមូលនិធិរូបិយវត្ថុអន្តរជាតិ

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញជីញ អញ្ជើញទទួលជួបគណៈប្រតិភូមូលនិធិរូបិយវត្ថុអន្តរជាតិ

នារសៀលថ្ងៃទី ២៧ ខែមីនា នៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្ត្រី ផាម មិញជីញ បានអញ្ជើញទទួលជួបគណៈប្រតិភូមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ដឹកនាំដោយលោក ម៉ាទីន សាំមើរ ដែលកំពុងបំពេញទស្សនកិច្ច និងធ្វើការនៅវៀតណាម។

Top