នៅថ្ងៃទី ១៧ ខែមេសាកន្លងទៅ ប្រទេសវៀតណាមបានដាក់ឯកសារនៃការផ្តល់សច្ចាប័នលើអនុសញ្ញានេះ ជូនអគ្គលេខាធិការអង្គការសហប្រជាជាតិ ដោយក្លាយជាប្រទេសដំបូងគេនៅអាស៊ីអាគ្នេយ៍ និងជាប្រទេសទីបីនៅលើពិភពលោកដែលបានបញ្ចប់នីតិវិធីផ្តល់សច្ចាប័ន។
អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres ថ្លែងសុន្ទរកថានៅពិធីបើកការចុះហត្ថលេខាលើអនុសញ្ញាទីក្រុងហាណូយ។ (រូបថត៖ TTXVN)
ម្មការបង្ការប្រឆាំងឧក្រិដ្ឋកម្មនិងយុត្តិធម៌ព្រហ្មទណ្ឌ (CCPCJ ៣៥) នៅទីស្នាក់ការអង្គការសហប្រជាជាតិនៅទីក្រុងវីយែន (អូទ្រីស) ប្រទេសវៀតណាម ដោយសហការជាមួយការិយាល័យអង្គការសហប្រជាជាតិសម្រាប់ការប្រយុទ្ធប្រឆាំងនឹងគ្រឿងញៀន និងឧក្រិដ្ឋកម្ម (UNODC) បានរៀបចំសិក្ខាសាលា ក្រោមប្រធានបទ "ពីទីក្រុងហាណូយដល់ការចូលរួមជាសកល៖ ជំរុញការចុះហត្ថលេខានិងការផ្តល់សច្ចាប័នលើអនុសញ្ញាអង្គការសហប្រជាជាតិស្ដីពីការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មតាមអ៊ីនធឺណិត"។ ថ្លែងនៅក្នុងសិក្ខាសាលានេះ លោក Chu Tuan Duc អនុប្រធាននាយកដ្ឋានច្បាប់និងសន្ធិសញ្ញាអន្តរជាតិ ក្រសួងការបរទេសនិងជាប្រធានគណៈប្រតិភូវៀតណាម បានអះអាងថា ពិធីបើកការចុះហត្ថលេខាលើអនុសញ្ញានៅទីក្រុងហាណូយក្នុងខែតុលា ឆ្នាំ ២០២៥ គឺជាព្រឹត្តិការណ៍សំខាន់មួយសម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងវិស័យប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មតាមអ៊ីនធឺណិត។ នៅថ្ងៃទី ១៧ ខែមេសាកន្លងទៅ ប្រទេសវៀតណាមបានដាក់ឯកសារនៃការផ្តល់សច្ចាប័នលើអនុសញ្ញានេះ ជូនអគ្គលេខាធិការអង្គការសហប្រជាជាតិ ដោយក្លាយជាប្រទេសដំបូងគេនៅអាស៊ីអាគ្នេយ៍ និងជាប្រទេសទីបីនៅលើពិភពលោកដែលបានបញ្ចប់នីតិវិធីផ្តល់សច្ចាប័ន។
តំណាង UNODC បានវាយតម្លៃខ្ពស់ ចំពោះការរួមចំណែកយ៉ាងសកម្មរបស់វៀតណាម ក្នុងអំឡុងពេលកសាងអនុសញ្ញានេះ ចាប់ពីការចរចា ការចលនាសម្រាប់ការអនុម័តលើឯកសារ រហូតដល់ការធ្វើជាម្ចាស់ផ្ទះដោយជោគជ័យនូវពិធីបើកការចុះហត្ថលេខាលើអនុសញ្ញានៅទីក្រុងហាណូយក្នុងឆ្នាំ ២០២៥ និងការបញ្ចប់នីតិវិធីផ្តល់សច្ចាប័នក្នុងឆ្នាំ ២០២៦ ផងដែរ។ ការពិភាក្សានៅកិច្ចប្រជុំបានបង្ហាញពីការយកចិត្តទុកដាក់កាន់តែខ្លាំង របស់សហគមន៍អន្តរជាតិចំពោះការជំរុញការចុះហត្ថលេខា ការផ្តល់សច្ចាប័ន និងការអនុវត្តប្រកបដោយប្រសិទ្ធភាពនៃអនុសញ្ញាទីក្រុងហាណូយ ព្រមទាំងទទួលស្គាល់តួនាទីសកម្ម និងវិជ្ជមានរបស់វៀតណាមនៅក្នុងដំណើរការនេះផងដែរ៕
អនុសញ្ញាអង្គការសហប្រជាជាតិស្ដីពីការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មតាមអ៊ីនធឺណិត ត្រូវបានអនុម័តដោយមហាសន្និបាតអង្គការសហប្រជាជាតិនៅថ្ងៃទី ២៤ ខែធ្នូ ឆ្នាំ ២០២៤ និងបើកឲ្យចុះហត្ថលេខានៅទីក្រុងហាណូយក្នុងខែតុលា ឆ្នាំ ២០២៥។ នេះជាសន្ធិសញ្ញាអន្តរជាតិពហុភាគីសកលដំបូងគេក្នុងវិស័យនេះ។ ពិធីបើកការចុះហត្ថលេខាត្រូវបានប្រទេសម្ចាស់ផ្ទះវៀតណាមរៀបចំប្រកបដោយជោគជ័យ ដោយមានប្រទេសចំនួន ៧២ បានចុះហត្ថលេខាលើអនុសញ្ញាទីក្រុងហាណូយនៅក្នុងពិធី ដែលបង្កើតជាជំហានចាប់ផ្តើមអំណោយផលសម្រាប់ជំរុញអនុសញ្ញាទីក្រុងហាណូយឲ្យចូលជាធរមានក្នុងពេលឆាប់ៗ និងក្លាយជាក្របខ័ណ្ឌសហប្រតិបត្តិការអន្តរជាតិថ្មីក្នុងការតស៊ូ ប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មតាមអ៊ីនធឺណិត ។
តាម vovworld.vn/km-KH/