នាព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៥ នៅទីស្នាក់ការគណៈកម្មាធិការមជ្ឈិមបក្ស អគ្គលេខាបក្សកុម្មុយនិស្តវៀតណាមលោក តូ ឡឹម បានទទួលជួបឯកអគ្គរដ្ឋទូតអូស្ត្រាលី លោកស្រី Gillian Bird ក្នុងឱកាសចាប់ផ្តើមអាណត្តិនៅវៀតណាម។
អគ្គលេខាបក្សកុម្មុយនិស្តវៀតណាមលោក តូ ឡឹម ទទួលជួបឯកអគ្គរដ្ឋទូតអូស្ត្រាលី លោកស្រី Gillian Bird។ (រូបថត៖ TTXVN)
អបអរសាទរលោកស្រីឯកអគ្គរដ្ឋទូតមកទទួលបេសកកម្មនៅវៀតណាម
លោកអគ្គលេខាបក្ស តូ ឡឹម បានអះអាងថា
អូស្ត្រាលីជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយឈានមុខគេមួយរបស់វៀតណាមនៅក្នុងតំបន់។
លោកអគ្គលេខាបក្សបានស្នើឱ្យឯកអគ្គរដ្ឋទូត Gillian Bird យកចិត្តទុកដាក់លើការជំរុញវិស័យមួយចំនួននៃកិច្ចសហប្រតិបត្តិការទ្វេភាគី
រួមមាន៖ ការពង្រឹងកិច្ចសហប្រតិបត្តិការនយោបាយ និងការទូត; ជំរុញការតភ្ជាប់សេដ្ឋកិច្ច
ខិតខំប្រឹងប្រែងនាំទំហំពាណិជ្ជកម្មទ្វេភាគីឡើងដល់ ២០ ពាន់លានដុល្លារអាមេរិក
និងបង្កើនការវិនិយោគទ្វេភាគីឡើងទ្វេដង; នាំកិច្ចសហប្រតិបត្តិការលើវិស័យសន្តិសុខ
និងការពារជាតិឱ្យកាន់តែស៊ីជម្រៅ និងមានប្រសិទ្ធភាព; ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យអប់រំ-បណ្តុះបណ្តាល
វិទ្យាសាស្ត្រ-បច្ចេកវិទ្យា ការប្រែប្រួលអាកាសធាតុ-បរិស្ថាន-ថាមពល។
រីឯខ្លួនវិញ
លោកស្រីឯកអគ្គរដ្ឋទូត Gillian Bird បានសម្តែងនូវចំណាប់អារម្មណ៍ចំពោះកិច្ចខិតខំប្រឹងប្រែងនាពេលបច្ចុប្បន្នរបស់វៀតណាមក្នុងកំណែទម្រង់ស្ថាប័ន
ការបង្រួមក្បាលម៉ាស៊ីនដឹកនាំនៅទាំងមជ្ឈិម និងមូលដ្ឋាន
ដើម្បីបង្កើនសមត្ថភាពនិងប្រសិទ្ធភាព។ លោកស្រីឯកអគ្គរដ្ឋទូត Gillian Bird បានអះអាងថា
រដ្ឋាភិបាលអូស្ត្រាលីចាត់ទុកវៀតណាមជាដៃគូមួយក្នុងចំណោមដៃគូស្នូលក្នុងយុទ្ធសាស្ត្រសេដ្ឋកិច្ចអាស៊ីអាគ្នេយ៍ដល់ឆ្នាំ
២០៤០ ព្រមទាំងបានលើកទឹកចិត្តសហគ្រាសអូស្ត្រាលីបង្កើនការវិនិយោគនៅវៀតណាមផងដែរ៕
តាម VOV5 - វិទ្យុសំឡេងវៀតណាម