• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមចូលរួមប្រកបដោយប្រសិទ្ធភាពក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសហគមន៍សង្គម-វប្បធម៌អាស៊ានលើកទី៣៣

សន្និសីទក្រុមប្រឹក្សាសហគមន៍សង្គម-វប្បធម៌អាស៊ានលើកទី៣៣ (ASCC) បានប្រព្រឹត្តទៅនាថ្ងៃទី ២៤ មេសា នៅទីក្រុង Kuching រដ្ឋ Sarawak ប្រទេសម៉ាឡេស៊ី។ គណៈប្រតិភូវៀតណាមដឹកនាំដោយអនុរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក Vu Chien Thang បានចូលរួមសន្និសីទនេះ។
រដ្ឋមន្ត្រីសហគមន៍សង្គម-វប្បធម៌អាស៊ានថតរូបជាក្រុមក្នុងសន្និសីទ ASCC លើកទី៣៣ (រូបថត៖ TTXVN)

ថ្លែងមតិនៅទីនេះ អនុរដ្ឋមន្ត្រីលោក Vu Chien Thang បានសង្កត់ធ្ងន់លើយុទ្ធសាស្ត្រចំនួនបី ដែលអាស៊ានត្រូវយកចិត្តទុកដាក់នាពេលខាងមុខ រួមមានៈ សាមគ្គីភាព និងការលើកកម្ពស់តួនាទីមជ្ឈភាពរបស់ប្រជាជន; បង្កើនការតភ្ជាប់ជាមួយនឹងវិធីសាស្រ្តនៃសហគមន៍ទាំងមូល ដើម្បីជួយធានាឱ្យមានសមភាពក្នុងការទទួលបានឱកាសសម្រាប់ទាំងអស់គ្នា ដោយមិនទុកនរណាម្នាក់នៅពីក្រោយឡើយ។ លើកកម្ពស់តួនាទីមជ្ឈភាពរបស់អាស៊ាន និងជំរុញជាដៃគូសម្រាប់ផលប្រយោជន៍រួម និងយកចិត្តទុកដាក់បន្ថែមទៀតលើការងារទំនាក់ទំនង ជាពិសេសការលើកកម្ពស់ការយល់ដឹងនិងស្មារតីនៃតម្លៃ និងអត្ថន័យអាស៊ានសម្រាប់មនុស្សគ្រប់គ្នា។

នៅក្នុងសន្និសីទ រដ្ឋមន្ត្រីនិងប្រធានគណៈប្រតិភូបានចេញសេចក្តីថ្លែងការណ៍រួម និងបានឯកភាពជាគោលការណ៍ចំពោះរាល់ឯកសារដែលត្រូវដាក់ជូន អនុម័តក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៦ នៅខែឧសភាខាងមុខ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

អាមេរិកវាយតម្លៃថា ជំនួបសន្ទនាតាមទូរស័ព្ទអំពីពន្ធគយជាមួយវៀតណាមមានប្រសិទ្ធភាព

អាមេរិកវាយតម្លៃថា ជំនួបសន្ទនាតាមទូរស័ព្ទអំពីពន្ធគយជាមួយវៀតណាមមានប្រសិទ្ធភាព

ការិយាល័យតំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិក (USTR) នាថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៥ បានចេញសេចក្តីជូនដំណឹងអំពីជំនួបសន្ទនាតាមទូរស័ព្ទរវាងប្រធានតំណាងពាណិជ្ជកម្មអាមេរិក Jamieson L. Greer និងរដ្ឋមន្ត្រីក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មវៀតណាម លោក Nguyen Hong Dien នាថ្ងៃទី ២៣ ខែមេសា ដើម្បីពិភាក្សាអំពីទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគី រវាងសហរដ្ឋអា មេរិក និងវៀតណាម។

Top