• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមគាំទ្រពហុភាគីនិយម និងតួនាទីមជ្ឈភាពរបស់អង្គការសហប្រជាជាតិក្នុងអភិបាលកិច្ចសកល

នារសៀលថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៥ (ម៉ោងក្នុងតំបន់) នៅទីស្នាក់ការអង្គការសហប្រជាជាតិ (ទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក) ប្រធានរដ្ឋវៀតណាម លោក លឿង គឿង បានជួបពិភាក្សាជាមួយអគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres ។
ប្រធានរដ្ឋ លោក លឿង គឿង ទទួលជួបលោក Antonio Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិ។ រូបថត៖ qdnd.vn

ក្នុងជំនួបនេះ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានចាត់ទុកថា វៀតណាមជាដៃគូដ៏អស្ចារ្យ ដែលបានចូលរួម និងរួមវិភាគទានយ៉ាងសកម្មទៅក្នុងវិស័យអាទិភាពទាំងអស់របស់អង្គការសហប្រជាជាតិ ជាពិសេសក្នុងការរក្សាសន្តិភាព ការអភិវឌ្ឍន៍ប្រកបដោយចីរភាព ការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ និងការផ្លាស់ប្តូរថាមពលប្រកបដោយសមធម៌។ លោក António Guterres បានសង្កត់ធ្ងន់ថា វៀតណាមគឺជាសសរស្តម្ភនៃពិភពលោកពហុប៉ូលនាពេលបច្ចុប្បន្ន ដូច្នេះលោកជឿជាក់ថា បណ្តាខឿនសេដ្ឋកិច្ចកំពុងរីកចម្រើន ក្នុងនោះរួមទាំងវៀតណាម ត្រូវមានសំឡេង មានភាពតំណាង និងតួនាទីដ៏សក្តិសមបន្ថែមទៀតនៅក្នុងប្រព័ន្ធអភិបាលកិច្ចសកល។

លោកប្រធានរដ្ឋ លឿង គឿង បានអះអាងថា វៀតណាមជឿជាក់លើនិងគាំទ្រពហុភាគីនិយម និងតួនាទីមជ្ឈភាពរបស់អង្គការសហប្រជាជាតិក្នុងអភិបាលកិច្ចសកល និងកំណែទម្រង់របស់អង្គការសហប្រជាជាតិ; ហើយបានអះអាងថា វៀតណាមត្រៀមខ្លួនស្វាគមន៍អ.ស.ប. ក្នុងការបង្កើតទីស្នាក់ការ និងការិយាល័យនៅវៀតណាម។

ភាគីទាំងពីរបានឯកភាពបន្តធ្វើឱ្យស៊ីជម្រៅថែមទៀតទំនាក់ទំនងវៀតណាម-អ.ស.ប និងអាស៊ាន-អ.ស.ប នាពេលខាងមុខ; ពង្រីកតួនាទីមជ្ឈភាពរបស់អាស៊ានក្នុងរចនាសម្ព័ន្ធសន្តិសុខនិងអភិវឌ្ឍន៍ក្នុងតំបន់ ក្នុងនោះ រួមទាំងការដោះស្រាយវិវាទនៅសមុទ្រខាងកើតដោយសន្តិវិធី អនុលោមតាមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ (UNCLOS) ក៏ដូចជាការរួមចំណែករួមសម្រាប់បញ្ហាសកល។

នាថ្ងៃដដែល លោកប្រធានរដ្ឋ លឿង គឿង បានជួបសន្ទនាជាមួយនាយករដ្ឋមន្ត្រីអូទ្រីស លោក Christian Stocker និងប្រធានាធិបតី Tajikistan លោក Emomali Rahmon៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

ប្រធានរដ្ឋ លោក លឿង គឿង៖ បន្តជំរុញទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយវៀតណាម-អាមេរិក

ប្រធានរដ្ឋ លោក លឿង គឿង៖ បន្តជំរុញទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយវៀតណាម-អាមេរិក

ក្នុងឱកាសចូលរួមសកម្មភាពនៅសប្តាហ៍ជាន់ខ្ពស់នៃមហាសន្និបាតអង្គការសហប្រជាជាតិនិតិកាលទី ៨០ និងបំពេញទស្សនកិច្ចនៅសហរដ្ឋអាមេរិក នារសៀលថ្ងៃទី២២ ខែកញ្ញា នៅទីក្រុងញូវយ៉ក ប្រធានរដ្ឋវៀតណាម លោក លឿង គឿង បានជួបសំណេះសំណាលជាមួយមិត្តភ័ក្តិ ដៃគូយូរអង្វែង និងប្រជាជនជឿនលឿនសហរដ្ឋអាមេរិក។

Top