ថ្លែងមតិក្នុងសម័យប្រជុំពិគ្រោះយោបល់ លោកអគ្គទីប្រឹក្សា Nguyen Hoang Nguyen អនុប្រធានបេសកកម្មអចិន្ត្រៃយ៍វៀតណាមប្រចាំនៅអង្គការសហប្រជាជាតិបានអះអាងថា វៀតណាមកំណត់ការជំរុញវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ជាអាទិភាពចម្បង ដើម្បីសម្រេចបាននូវចក្ខុវិស័យអភិវឌ្ឍន៍ដល់ឆ្នាំ ២០៤៥ ក្នុងនោះ AI ត្រូវបានចាត់ទុកថា ជាបច្ចេកវិទ្យាដោយមានលក្ខណៈបដិវត្តន៍ ដែលនាំមកនូវឱកាសជាច្រើន ប៉ុន្តែក៏ដាក់ចេញបញ្ហាប្រឈមសម្រាប់ប្រទេសនានាផងដែរ។
ទិដ្ឋភាពនៅសម័យប្រជុំពិគ្រោះយោបល់។ (រូបថត៖ VOV)
នៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៥ នៅទីស្នាក់ការអង្គការសហប្រជាជាតិនៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក សម័យប្រជុំពិគ្រោះយោបល់លើកទីមួយលើការបង្កើតក្រុមប្រឹក្សាវិទ្យាសាស្ត្រអន្តរជាតិឯករាជ្យ និងវេទិកាសកលស្តីពីបញ្ញាសិប្បនិម្មិត (AI) បានប្រប្រឹត្តទៅក្រោមអធិបតីភាពរបស់អ្នកសម្របសម្រួលចំនួន ២ នោះគឺ ឯកអគ្គរដ្ឋទូត ប្រធានបេសកកម្មអេស្ប៉ាញ និងកូស្តារីកា ប្រចាំអង្គការសហប្រជាជាតិ។ នេះគឺជាការអនុវត្តជាក់ស្ដែងនូវការសន្យាទាក់ទង ក្នុងឯកសារឌីជីថលសកល (GDC) ដែលបានអនុម័តនៅក្នុងកិច្ចប្រជុំកំពូលអំពីអនាគត កាលពី ខែកញ្ញា ឆ្នាំ ២០២៤ នៅទីក្រុងញូវយ៉ក។
ថ្លែងមតិក្នុងសម័យប្រជុំពិគ្រោះយោបល់ លោកអគ្គទីប្រឹក្សា Nguyen Hoang Nguyen អនុប្រធានបេសកកម្មអចិន្ត្រៃយ៍វៀតណាមប្រចាំនៅអង្គការសហប្រជាជាតិបានអះអាងថា វៀតណាមកំណត់ការជំរុញវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ជាអាទិភាពចម្បង ដើម្បីសម្រេចបាននូវចក្ខុវិស័យអភិវឌ្ឍន៍ដល់ឆ្នាំ ២០៤៥ ក្នុងនោះ AI ត្រូវបានចាត់ទុកថា ជាបច្ចេកវិទ្យាដោយមានលក្ខណៈបដិវត្តន៍ ដែលនាំមកនូវឱកាសជាច្រើន ប៉ុន្តែក៏ដាក់ចេញបញ្ហាប្រឈមសម្រាប់ប្រទេសនានាផងដែរ។ វៀតណាមចាត់ទុកការបង្កើតយន្តការពាក់ព័ន្ធចំនួនពីរនៅអង្គការសហប្រជាជាតិ ជាជំហានដ៏សំខាន់ និងទាន់ពេលវេលា ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការក្នុងការទាញយកសក្តានុពល និងទប់ស្កាត់ហានិភ័យទាក់ទងនឹង AI ដើម្បីផលប្រយោជន៍រួមរបស់សហគមន៍អន្តរជាតិ។
វៀតណាមគាំទ្រគំនិតនៃការបង្កើតបណ្តាញមួយដើម្បីកសាងសមត្ថភាព AI ហើយយល់ស្របជាមួយប្រទេសភាគច្រើនអំពីការបង្កើតលក្ខខ័ណ្ឌសម្រាប់ការចូលរួម និងការរួមចំណែកនៃសមាសភាគពាក់ព័ន្ធ រួមទាំងវិស័យឯកជន ដើម្បីពង្រីកកម្លាំងរួមក្នុងការអភិវឌ្ឍ ការអនុវត្ត ការគ្រប់គ្រង AI និងមិនទុកឲ្យនរណាម្នាក់ត្រូវបំភ្លេចចោលនៅពីក្រោយឡើយ៕
តាម VOV5 - វិទ្យុសំឡេងវៀតណាម