• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វិស័យការទូតពង្រីកអំណាចទន់ជាតិដើម្បីផ្សព្វផ្សាយរូបភាពវៀតណាម

នារសៀលថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៥ នៅទីក្រុងហាណូយ អញ្ជើញចូលរួមក្នុងសន្និសីទបូកសរុបការងារឆ្នាំ ២០២៥ និងដាក់ពង្រាយទិសដៅ និងភារកិច្ចសម្រាប់ឆ្នាំ ២០២៦ របស់វិស័យការទូត នាយករដ្ឋមន្ត្រី លោក ហ្វាម មិញជីញ បានសង្កត់ធ្ងន់ថា ក្នុងរយៈពេលខាងមុខ វិស័យការទូតត្រូវប្រើប្រាស់អំណាចទន់ជាតិ ដើម្បីផ្សព្វផ្សាយរូបភាពវៀតណាម "ឯករាជ្យ ខ្លួនទីពឹងខ្លួន សន្តិ ភាព មិត្តភាព កិច្ចសហប្រតិបត្តិការ អភិវឌ្ឍន៍ វិបុលភាព និងសុភមង្គល" ស្របតាមតួនាទីនិងឋានៈរបស់ប្រទេសក្នុងយុគសម័យថ្មី។
ទិដ្ឋភាពនៃសន្និសីទ (រូបថត៖ VOV)

លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យវិស័យការទូត ពង្រឹងទំនាក់ទំនងជាមួយប្រទេសជិតខាង មហាអំណាច ដៃគូយុទ្ធសាស្ត្រ ដៃគូគ្រប់ជ្រុងជ្រោយ មិត្តភក្តិប្រពៃណី និងដៃគូសំខាន់ៗផ្សេងទៀត។

“លើកកម្ពស់បេសកកម្មអន្តរជាតិ និងការចូលរួមចំណែករបស់វៀតណាម សម្រាប់សន្តិភាព ការអភិវឌ្ឍ និងការដោះស្រាយបញ្ហាក្នុងតំបន់និងសកលលោកទូទៅ ដោយរួមចំណែកដល់ការកសាង និងការពារសណ្តាប់ធ្នាប់អន្តរជាតិដ៏យុត្តិធម៌និងសមធម៌ ផ្អែកលើច្បាប់អន្តរជាតិ។ បន្តពង្រីកលំហអភិវឌ្ឍន៍ បង្កើតឱកាស  និងបង្កើនធនធានខាងក្រៅ ក៏ដូចជាលក្ខខណ្ឌអំណោយផលសម្រាប់កំណើនយ៉ាងឆាប់រហ័ស និងប្រកបដោយចីរភាព។ កសាងវិស័យការទូតគ្រប់ជ្រុងជ្រោយ ទំនើប និងវិជ្ជាជីវៈ។ អនុវត្តសកម្មភាពស្របគ្នា និងមានប្រសិទ្ធភាពលើសសរស្តម្ភទាំងបីនៃគោលនយោបាយការបរទេស៖ ការទូតបក្ស ការទូតរដ្ឋនិងការទូតប្រជាជន”។ នេះបើយោងតាមប្រសាសន៍របស់លោកនាយករដ្ឋមន្ត្រី។

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ បានថ្លែងថា នៅឆ្នាំ ២០២៥ វៀតណាមនឹងសម្រេចបានស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចនិងអតិផរណា ត្រូវបានគ្រប់គ្រង។ លោកនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា វិស័យការទូតបានរួមចំណែកយ៉ាងសំខាន់ដល់សមិទ្ធផលរួមរបស់ប្រទេសជាតិ៕

តាម​ VOV5​ - វិទ្យុសំឡេងវៀតណាម​

បន្តពង្រឹងទំនុកចិត្តនយោបាយរវាងវៀតណាមនិងកម្ពុជា

បន្តពង្រឹងទំនុកចិត្តនយោបាយរវាងវៀតណាមនិងកម្ពុជា

នារសៀលថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៥ នៅទីក្រុងហាណូយ អញ្ជើញទទួលជួបជាមួយឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាព នៃព្រះរាជា ណាចក្រកម្ពុជា លោកជំទាវ ជា គឹមថា ក្នុងឱកាសដែលលោកជំទាវមកជម្រាបលាដោយបញ្ចប់បេសកកម្មការទូតនៅវៀតណាម លោកប្រធានរដ្ឋ លឿង គឿង បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការបន្តពង្រឹងទំនុកចិត្តនយោបាយ ការបង្កើនការផ្លាស់ប្តូរគណៈប្រតិភូ ទំនាក់ទំនងកម្រិតខ្ពស់ និងការសម្របសម្រួលយ៉ាងជិតស្និទ្ធក្នុងវិស័យការពារជាតិ និងសន្តិសុខរវាងប្រទេសទាំងពីរ។

Top