ប៉ុន្តែឥឡូវនេះវាបានក្លាយជាផលិតផលសិប្បកម្មដ៏ប្រណិត ហើយបានប្រើប្រាស់ក្នុងភោជនីយដ្ឋាន សណ្ឋាគារលំដាប់ខ្ពស់ កន្លែងរស់នៅរបស់អ្នកប្រើប្រាស់ជុំវិញពិភពលោក។
ជំងឺរាតត្បាត Covid-19 បានបង្កើតការផ្លាស់ប្តូរដ៏អស្ចារ្យនៅក្នុងរបៀបធ្វើការ និងការរស់នៅរបស់ប្រជាជន។ ដោយសារពេលវេលាភាគច្រើនត្រូវធ្វើការពីផ្ទះ អ្នកប្រើប្រាស់ជុំវិញពិភពលោកចាប់ផ្តើមយកចិត្តទុកដាក់កាន់តែច្រើន ទៅកន្លែងធ្វើការ និងកន្លែងរស់នៅរបស់ពួកគេ។ ហេតុដូច្នេះហើយ វាំងននធ្វើពីឫស្សី ប៊ិញភូ (Binh Phu) និងផលិតផលធ្វើពីឬស្សីតុបតែងផ្សេងទៀតមានការនាំចេញជាច្រើន ជាងមុនជំងឺរាតត្បាត។ ម៉្យាងវិញទៀត អ្នកប្រើប្រាស់នៅក្នុងបណ្តាប្រទេសអភិវឌ្ឍន៍បានត្រលប់ទៅប្រើផលិតផលធ្វើដោយដៃ ដែលមិនប៉ះពាល់ដល់បរិស្ថាន។
ឆ្លៀតយកឱកាសនេះ ប្រជាជនជំនាន់ក្រោយ នៃភូមិសិប្បកម្មនេះបានដឹងនូវការតភ្ជាប់រវាងភាពច្នៃប្រឌិត សោភ័ណភាព ការគិត និងវិធីធ្វើថ្មីៗ ដើម្បីនាំយកផលិតផលក្នុងស្រុកទៅកាន់ទីផ្សារពិភពលោក។
មកទស្សនារោងជាងវេចខ្ចប់វាំងននធ្វើពីឬស្សី សម្រាប់ការនាំចេញ របស់ក្រុមហ៊ុន ដាយវៀត (Dai Viet) ម៉ាក់យីហោផលិតផលបានបោះពុម្ពជាពីរភាសា សូម្បីតែលេខកូដរបស់ផលិតផលមួយចំនួនបានបោះពុម្ភពី ៣ ដល់ ៤ ភាសាក៏ដោយ ដែលធ្វើឱ្យយើងមានការភ្ញាក់ផ្អើលឡើយ។ លោក ង្វៀន ខាកដុង (Nguyen Khac Dong )នាយកក្រុមហ៊ុន ដាយវៀត (Dai Viet) បាននិយាយថា ក្នុងរយៈពេលពីរឆ្នាំមានការរីករាលដាលនៃជំងឺរាតត្បាតនេះ ប្រាក់ចំណូលនាំចេញជាមធ្យមរបស់ក្រុមហ៊ុនដែលសម្រេចបានជាង ១០ ពាន់លានដុងក្នុងមួយឆ្នាំ។
ពេលនេះកីត្បាញធ្វើពីឈដែលបានបំពាក់ជាមួយម៉ាស៊ីនដើម្បីបង្កើនទិន្នផល។ រូបថត៖ ត្រឹនថាញយ៉ាង កម្មករក្រុមហ៊ុន ដាយវៀត (Dai Viet) ធ្វើវាំងននឬស្សី។ រូបថត៖ ត្រឹនថាញយ៉ាង វាំងនន និងផលិតផលឬស្សីបានប្រមូលផ្តុំ នៅក្នុង ឃ្លាំងក្រុមហ៊ុនដាយវៀត (Dai Viet) ។ រូបថត៖ ត្រឹនថាញយ៉ាង |
តាមនោះ មុនទសវត្សរ៍ទី ៩០ នៃសតវត្សន៍ទី ២០ ស្រុកថាចថឹត (Thach That) មានចំនួន ៥០ %នៃគ្រួសារ ដែលប្រកបរបរតម្បាញវាំងនន។ ប៉ុន្តែ ដូចជាភូមិសិប្បកម្មផ្សេងទៀតក្នុងប្រទេសវៀតណាម ពួកគេត្រូវឆ្លងកាត់ដំណាក់កាលនៃការផ្លាស់ប្តូរសេដ្ឋកិច្ច ពីរបបសេដ្ឋកិច្ចដែលបានការពារផលិតកម្មដោយរដ្ឋ រហូតដល់របបសេដ្ឋកិច្ចទីផ្សារ។ ផលិតផលរបស់ភូមិសិប្បកម្មវាំងននឬស្សីមិនបានផ្លាស់ប្តូរទាន់ពេល ដើម្បីសមស្របនឹងទនិន្នាការប្រើប្រាស់ទីផ្សារក្នុងស្រុក និងក្រៅស្រុកទេ ហើយទន្ទឹមនឹងនោះត្រូវប្រឈមនឹងការប្រកួតប្រជែងពីផលិតផលឧស្សាហកម្មផ្សេងៗ ដូច្នេះហើយទើប មុខរបរពួកគេបានបាត់បង់បន្តិចម្តងៗ ដោយសារការលក់ផលិតផលមិនសូវច្រើនទេ។
ដោយមិនព្រមឱ្យមុខរបរសិប្បកម្មរបស់ភូមិត្រូវបាត់បង់បន្តិចម្តងៗ ថែមទាំងទន្ទឹមការបន្តមុខរបរនិងក្តីប្រាថ្នារបស់ឪពុកលោក ដុង (Dong) ចំពោះភូមិសិប្បកម្មនេះ លោក ដុង (Dong) បានស្រាវជ្រាវ និងកែលម្អការរចនាផលិតផល។ ដោយមានគ្រឹះស្ថានជាភូមិសិប្បកម្ម លោក ដុង ( Dong) បានបង្កើតគំរូវាំងននធ្វើពីឬស្សីដែលមានសោភ័ណភាពខ្ពស់ ដើម្បីឧទ្ទេសនាមដល់ដៃគូបរទេស និងដណ្តើមបានទីផ្សារដ៏លំបាក។
ប្រធានក្រុមហ៊ុន ដាយវៀត (Dai Viet) តែងតែយកចិត្តទុកដាក់ចំពោះដំណាក់កាលស្រាវជ្រាវ កែលម្អ និងអភិវឌ្ឍន៍ផលិតផល។ នេះមិនមែនជាផ្នត់គំនិតថ្មីនៅក្នុងអាជីវកម្មនោះទេ ប៉ុន្តែវាពិតជាកម្រណាស់នៅក្នុងសហគ្រាសនៃភូមិសិប្បកម្មប្រពៃណីមួយ។ នេះក៏ជាហេតុផលដែលក្រុមហ៊ុន ដាយវៀត (Dai Viet) មានផលិតផលដែលមានរូបរាងពិសេសដែលក្រុមហ៊ុនបរទេសត្រូវការ ហើយមិនអាចរកឃើញនៅក្នុងអង្គភាពផ្សេងទៀត។
ផលិតផលសិប្បកម្មមួយចំនួនរបស់ភូមិសិប្បកម្ម ប៊ិញភូ (Binh Phu) ត្រូវនាំចេញទៅកាន់ប្រទេសជាច្រើនជុំវិញពិភពលោក៖
បច្ចុប្បន្ន ក្រុមហ៊ុន ដាយវៀត (Dai Viet) បានជួយការលក់ផលិតផលវាំងនន់ធ្វើពីឬស្សីស្ទើរតែទាំងអស់របស់គ្រួសារនៅក្នុងភូមិសិប្បកម្មនេះដែលចងសម្ព័ន្ធជាមួយអង្គការបញ្ជាទិញរបស់ក្រុមហ៊ុន។ លើសពីនេះ ក្រុមហ៊ុនក៏មានរោងចក្រជាច្រើន នៅក្នុងភូមិ និងខេត្តជុំវិញ ដើម្បីឆ្លើយតបនឹងការបញ្ជាទិញនាំចេញ។ ក្នុងនាមជាក្រុមហ៊ុនដំបូងគេមួយនៅក្នុងភូមិសិប្បកម្មដែលហ៊ានច្នៃប្រឌិត និងកែលម្អការរូបរាងផលិតផប្រកបដោយក្លាហាន ក្រុមហ៊ុន ដាយវៀត (Dai Viet) គឺជាសក្ខីភាពមួយចំពោះភាពស្វាហាប់របស់ជំនាន់ក្រោយនៃភូមិសិប្បកម្ម ដោយនាំយកផលិតផលក្នុងភូមិមកដណ្តើមទីផ្សារពិភពលោក៕
|