• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

មិត្តភក្តិជាមួយនឹងវៀតណាម

លោក Michael Harder និងសេចក្តីសប្បុរសពីនំខេក

លោក Michael Harder ជាជនជាតិកាណាដាម្នាក់ និងជាអគ្គនាយកនៃហាង Joma Bakery Café ដែលជាក្រុមហ៊ុនសាកលផលិតនិងលក់កាហ្វេ និងនំខេកមាន​គុណភាព​ខ្ពស់ ដែលមានវត្តមាននៅក្នុងប្រទេសវៀតណាម អស់រយៈពេល ១០ ឆ្នាំមកហើយ។

ជាមួយនឹងហាងល្បីៗ នៅទីក្រុងហាណូយ (Ha Noi) លោក Michael Harder និងភរិយាបានបង្កើតនំដ៏ឈ្ងុយឆ្ងាញ់ជាច្រើនមុខ ដើម្បីបម្រើប្រជាជនវៀតណាម។ ជាពិសេសលោកបានបង្កើតការងារសម្រាប់យុវជនគថ្លង់ ពិការភ្នែក និងពិការវៀតណាមជាច្រើននាក់ ។ លោក​បានណែនាំ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីពួកគេឱ្យមានការងារធ្វើ និងរស់នៅប្រកបដោយមានអត្ថន័យក្នុងសហគមន៍។

ក្នុងឆ្នាំ ២០០៩ ហាង Joma Bakery Café បានបើកហាងដំបូងរបស់ខ្លួន នៅទីក្រុងហាណូយ (Ha Noi) ។ លោក Michael Harder បាននិយាយថា លោកមិនអាចបំភ្លេចបានទេនៅថ្ងៃដំបូងដែលហាងនំខេក Joma Bakery Café បានបើកសម្ពោធ។ នៅ​ពេល​នោះ មាន​មនុស្ស​ម្នា​មក​ទទួលទាន ហើយ​ចង់​រក​ឃើញ​រសជាតិ​ថ្មី​នៃ​នំ​ពី​ប្រទេស​កាណាដា។ បន្ទាប់ពីការខិតខំប្រឹងប្រែង និងភាពរួសរាយរាក់ទាក់និងជិតស្និទ្ធជាមួយអតិថិជនវៀតណាម អស់រយៈពេល ១២ ឆ្នាំមក ហាង Joma Bakery Café បានបន្តពង្រីកហាងរបស់ខ្លួន នៅទីក្រុងហាណូយ (Ha Noi) ហើយជាអាសយដ្ឋានជាទីពេញចិត្តរបស់ភ្ញៀវទេសចរណ៍ក្នុងស្រុក និងបរទេស នៅពេលមកដល់រដ្ឋធានី។

ហាង Joma Bakery Café ក៏ជាសហគ្រាសសហគមន៍មួយ ក្នុងនោះដែលមាននាយកប្រតិបត្តិ លោក Michael Harder តែងតែយកចិត្តទុកដាក់​ចំពោះជនពិការក្នុងប្រទេសវៀតណាម លោកបានកសាងវប្បធម៌ក្រុមហ៊ុនដែលតែងតែយោគយល់គ្នាទៅវិញទៅមក ដើម្បីរួមគ្នាអភិវឌ្ឍ។ លោក Michael Harder បាន​ចំណាយ ១០% នៃប្រាក់ចំណេញប្រចាំឆ្នាំរបស់ក្រុមហ៊ុន ដើម្បី​បរិច្ចាគ​ជូនអង្គការសប្បុរសធម៌ ដែលក្នុងនោះលោកបានបណ្តុះបណ្តាលជនពិការ និងផ្តល់ការងារឱ្យពួកគេនៅហាង Joma Bakery Café ។ លោក Michael Harder ចែករំលែកថា ជនពិការ (គថ្លង់ ពិការភ្នែក) ពួកគេមានចំណុចខ្វះខាត​ជាង​មនុស្សធម្មតា ដោយសារចំណុចចាប់ផ្តើមរបស់ពួកគេមិនខ្ពស់ ប៉ុន្តែពួកគេក៏មានទេពកោសល្យផ្ទាល់ខ្លួនផងដែរ។ លោកជឿជាក់លើការបណ្តុះបណ្តាល និងផ្តល់សិទ្ធិដល់ពួកគេ ដើម្បីឱ្យពួកគេមានការងារធ្វើ និងក្លាយជាពលរដ្ឋមានប្រយោជន៍សម្រាប់សង្គម។

ដោយបានធ្វើការនៅប្រទេសវៀតណាមអស់រយៈពេលជាច្រើនឆ្នាំ លោក Michael Harder បាននិយាយថា លោក​សប្បាយចិត្តបំផុត នៅពេលអមដំណើរបុគ្គលិកពិការ គាំទ្រនិងអភិវឌ្ឍជាមួយពួកគេ។ លោក Michael Harder បង្កើតការងារល្អ ​ផ្តល់ប្រាក់ខែខ្ពស់ និងការបណ្តុះបណ្តាលជំនាញសំខាន់ៗសម្រាប់​ពួកគេ។ រហូតមកដល់ពេលនេះ លោកបានបណ្តុះបណ្តាលកម្មករជំនាញចំនួន ១០០នាក់ ដែលភាគច្រើន ក្លាយជាម្ចាស់ហាងនំខេក​របស់ពួកគេ។ នៅឆ្នាំ ២០២១ ហាង Joma Bakery Café កំពុងបណ្តុះបណ្តាលកូនសិស្សជាង ៥0 នាក់។

 




លោក Michael Harder ជាអគ្គនាយកនៃហាង Joma Bakery Café- ជាក្រុមហ៊ុនពិភពលោកដែលមានឯកទេសក្នុងការផលិត និងលក់កាហ្វេ នំខេក​មានគុណភាពខ្ពស់ បានមានវត្តមាននៅប្រទេសវៀតណាមអស់រយៈពេល ១០ ឆ្នាំមកហើយ។ រូបថត៖ កុងដាត


ប្រទេសវៀតណាមគឺជាគោលដៅដ៏ទាក់ទាញមួយនៅអាស៊ីសម្រាប់លោក Michael Harder និងភរិយារបស់លោក ក្នុងការជ្រើសរើសបង្កើតបណ្តាញហាងកាហ្វេ Joma Bakery Café។ រូបថត៖ កុងដាត


លោក Michael Harder និងភរិយារបស់លោក បង្រៀនបុគ្គលិកពីរបៀបធ្វើនំ។ រូបថត៖ កុងដាត



ពិនិត្យមើលផលិតផលនំខេក។ រូបថត៖ កុងដាត


ណែនាំបុគ្គលិកហាង Joma Bakery Café អំពីវិធីសាស្រ្តសុវត្ថិភាពសម្រាប់កុមារ។ រូបថត៖ ឯកសារ


បន្ទាប់ពីរយៈពេល ១៣ ឆ្នាំនៃការខិតខំប្រឹងប្រែង និងភាព​ជិតស្និទ្ធជាមួយអតិថិជនវៀតណាម ហាង Joma Bakery Café បានពង្រីកហាងរបស់ខ្លួនជាបន្តបន្ទាប់នៅទីក្រុងហាណូយ ហើយ​ជា​អាសយដ្ឋាន​ជាទី​ពេញចិត្ត​​របស់​អ្នកទេសចរ​ក្នុងស្រុក និង​បរទេស​នៅពេល​មក​រដ្ឋធានី​។ រូបថត៖ ឯកសារ


ក្នុងបន្ទប់ផ្ទះបាយរបស់ហាង Joma Bakery Café តែងតែពោរពេញទៅដោយក្លិនក្រអូបនៃនំខេក។ នៅកន្លែងនេះ មនុស្សថ្លង់  ពិការភ្នែក ឬមនុស្សល្ងង់ សុទ្ធតែធ្វើការជាមួយគ្នាដោយភាសាសញ្ញា ហើយទទួលបានសមភាព និងការយោគយល់ពីមនុស្សគ្រប់គ្នា។ នៅទីនេះស្ទើរតែគ្មានគម្លាតរវាងអ្នកម្ចាស់ និងបុគ្គលិក។ មនុស្សទាំងអស់គ្នាសុទ្ធតែបញ្ជូន ក្តីស្រលាញ់ចូលក្នុងនំខេក ដើម្បីរួមគ្នាបង្កើតផលិតផលដែលមានគុណភាពល្អបំផុត ដើម្បីនាំមកនូវរសជាតិឆ្ងាញ់ និងក្រអូបនៃនំដល់អ្នកប្រើប្រាស់។

ក្នុងអំឡុងពេលនៃការរីករាលដាលនៃ Covid ហាង Joma Bakery Café រងផលប៉ះពាល់យ៉ាងខ្លាំង ប៉ុន្តែបុគ្គលិកដែលធ្វើការនៅទីនេះនៅតែទទួលបានការគាំទ្រ និងមានការងារធ្វើ។ លោក Michael Harder បាននិយាយថា មានតែការជឿទុកចិត្ត និងការដឹកនាំដ៏អស្ចារ្យរបស់អ្នកដឹកនាំ ហាង​កាហ្វេនេះនៅតែធ្វើអាជីវកម្ម ថែមទាំងបើកហាងជាច្រើនទៀតនៅក្នុងរដ្ឋធានី។ ចំនួនជនពិការ និងជន​​ងាយរង​គ្រោះក្នុងហាង Joma មានច្រើនជាង ២0% នៃចំនួនពលកររបស់ក្រុមហ៊ុន។ លោក Michael Harder សង្ឃឹម​ថា ​នឹង​នាំ​មក​នូវ​ផលប្រយោជន៍​ដល់​ប្រទេស​វៀតណាម មិន​មែន​ទទួលផលប្រយោជន៍ពីប្រទេស​វៀតណាម​នោះ​ទេ។

ដោយភាព​រួសរាយ​រាក់ទាក់ជាមួយបុគ្គលិក តែងតែស្វែងរកឱកាសសម្រាប់បុគ្គលិក ដើម្បីទទួល​ជោគជ័យក្នុងការងារ និងជីវិត លោក Michael Harder និងហាង Joma Bakery Café បានផ្សព្វផ្សាយសារដ៏មានតម្លៃនៃសេចក្តីសប្បុរសនៅក្នុងសហគមន៍។ មិន​ថា​អ្នក​ជា​ជនជាតិ​វៀតណាម ឬ​ជន​បរទេស​ទេ នៅពេលដែល​យើងរួបរួមគ្នា​និងចែក​​​រំលែក​ក្តី​ស្រលាញ់​នោះ រាល់​ការ​លំបាក​អាច​ត្រូវ​ឆ្លង​កាត់ ​ដើម្បី​ឈាន​ទៅ​ដល់​គោល៕


ផលិតផលនំការ៉ុតរបស់ហាង Joma Bakery Café។ រូបថត៖ ឯកសារ


 

នំសូកូឡារបស់ហាង Joma Bakery Café ។ រូបថត៖ ឯកសារ



យីហោកាហ្វេរបស់ហាង Joma Bakery Café។ រូបថត៖ ឯកសារ



ផលិតផល Cold Brew (កាហ្វេត្រជាក់) របស់ហាង Joma Bakery Café ។ រូបថត៖ ឯកសារ



ផលិតផលនំ Cookie Mocha របស់ហាង Joma Bakery Café។ រូបថត៖ ឯកសារ



ផលិតផលកាហ្វេ Latte របស់ហាង Joma Bakery Café។ រូបថត៖ ឯកសារ


អត្ថបទ៖ ប៊ិចវ៉ឹន រូបថត៖ កុងដាត ឯកសារ ប្រែសម្រួល​ដោយង្វៀនយ៉ាង

អង្គការ Facing the World ៖ ដំណើរឆ្ពោះទៅរកស្នាមញញឹមសម្រាប់កុមារក្រីក្រ

អង្គការ Facing the World ៖ ដំណើរឆ្ពោះទៅរកស្នាមញញឹមសម្រាប់កុមារក្រីក្រ

យើងបានទៅសួរសុខទុក្ខលោកស្រី Katrin Kandel នៅរសៀលដ៏ក្ដៅគគុកមួយ​ក្នុងរដូវក្តៅ នៅក្នុងទីក្រុងឡុងដ៍ ដែលធ្វើ​ឱ្យលោកស្រី Katrin បានរំលឹកនឹក​ដល់​អាកាសធាតុក្តៅនៃរដ្ឋធានី ហាណូយ (Ha Noi)។

Top