• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

លោក​អគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម ទទួលជួបរដ្ឋមន្ត្រីស្តីទីកងទ័ពជើងទឹកអាមេរិក លោក ហ៊ុង កៅ

ក្នុងក្របខ័ណ្ឌនៃសកម្មភាពនៅទីក្រុងញូវយ៉ក ក្នុងឱកាសចូលរួមកិច្ចពិភាក្សាទូទៅកម្រិតខ្ពស់នៃសម័យប្រជុំលើកទី៨១ មហាសន្និបាតអង្គការសហប្រជាជាតិ (UNGA 81) នៅព្រឹកថ្ងៃទី២២ ខែកញ្ញា អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក តូ ឡឹម បានទទួលជួបរដ្ឋមន្ត្រីស្តីទីកងទ័ពជើងទឹកអាមេរិក លោក ហ៊ុង កៅ។​

អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក តូ ឡឹម បានទទួលជួបរដ្ឋមន្ត្រីស្តីទីកងទ័ពជើងទឹកអាមេរិក លោក ហ៊ុង កៅ។ រូបថត៖ VNA

នៅក្នុងជំនួបនេះ លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម បានបញ្ជាក់ថា សហរដ្ឋអាមេរិកគឺជាដៃគូ​មួយក្នុង​ចំណោម​ដៃគូ​យុទ្ធសាស្ត្រឈានមុខគេរបស់វៀតណាម​។ លោកក៏បានសម្តែងបំណងចង់ភាគីទាំងពីរ​ជំរុញពាណិជ្ជកម្ម​តាម​ទិសដៅតុល្យភាព ស្ថិរភាពនិងប្រកបដោយចីរភាព សម្រេចបញ្ហាដែលនៅសេស​សល់ក្នុងការចរចា ឈាន​ទៅ ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្ម​បដិកា ដោយបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់​សហគ្រាសនៃប្រទេសទាំងពីរ។ លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម បានស្នើឱ្យសហរដ្ឋអាមេរិកពង្រឹងកិច្ចសហប្រតិបត្តិការជាមួយវៀតណាមក្នុងវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ បច្ចេកវិទ្យាខ្ពស់ សឺម៉ីកុងឌុចទ័រ ថាមពលនិងខ្សែសង្វាក់ផ្គត់ផ្គង់; បន្តអនុវត្តកិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការការពារជាតិនិងសន្តិសុខប្រកបដោយប្រសិទ្ធភាព ​ស្របតាម​ក្របខ័ណ្ឌនៃភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ដោយដោះស្រាយផលវិបាកនៃសង្គ្រាមជាអាទិភាពចម្បង។

រីឯខ្លួនវិញ រដ្ឋមន្ត្រីស្តីទីនៃកងទ័ពជើងទឹកអាមេរិក លោក ហ៊ុង កៅ បានបញ្ជាក់ថា សហរដ្ឋអាមេរិកគាំទ្រប្រទេស​វៀតណាមដ៏រឹងមាំ ឯករាជ្យ ខ្លួនទីពឹងខ្លួន​ និងវិបុលភាព ដោយដើរតួនាទីយ៉ាងសំខាន់នៅក្នុងតំបន់។ លោកបានចាត់ទុកថា សក្តានុពលសម្រាប់កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរក្នុងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា ការពារជាតិ និងសន្តិសុខគឺធំធេងណាស់; ហើយបានសម្តែងបំណងចង់ពង្រីកកិច្ចសហប្រតិបត្តិការបន្ថែមទៀតក្នុងវិស័យ​សន្តិសុខនាវា​ចរណ៍ ការកសាងសមត្ថភាព ជំនួយមនុស្សធម៌ និងការឆ្លើយតបនឹងគ្រោះមហន្តរាយ៕​

តាម​ vovworld.vn/km-KH

មហាសន្និបាតអង្គការសហប្រជាជាតិនីតិកាលទី ៨១៖ ប្រទេសនានាស្នើវិធីសាស្រ្តផ្សេងៗគ្នា​ចំពោះការគ្រប់គ្រង AI

មហាសន្និបាតអង្គការសហប្រជាជាតិនីតិកាលទី ៨១៖ ប្រទេសនានាស្នើវិធីសាស្រ្តផ្សេងៗគ្នា​ចំពោះការគ្រប់គ្រង AI

កាលពីថ្ងៃទី ២២ ខែកញ្ញា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសថា រដ្ឋាភិបាលអាមេរិកនឹងប្រើពាក្យ “បញ្ញាអស្ចារ្យ”( Super Intelligence) ជំនួសឱ្យ “បញ្ញាសិប្បនិម្មិត” (Artificial Intelligence​ - AI) នៅក្នុងឯកសារផ្លូវការ។

Top