• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម អញ្ជើញជួបនាយករដ្ឋមន្ត្រីឥណ្ឌាលោក ណារិនដ្រា ម៉ូឌី

កាលពីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៤ (ម៉ោងក្នុងស្រុក) អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក តូ ឡឹម បានជួបជាមួយនាយករដ្ឋមន្ត្រីឥណ្ឌា លោក ណារិនដ្រា ម៉ូឌី ក្នុងឱកាស ចូលរួមកិច្ចប្រជុំកំពូលអនាគត និងកិច្ចពិភាក្សារួមជាន់ខ្ពស់របស់មហាសន្និបាតអង្គការ សហប្រជាជាតិនៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក។
លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម និងនាយករដ្ឋមន្ត្រីឥណ្ឌាលោក ណារិនដ្រា ម៉ូឌី។ (រូបថត៖ PTI)

ថ្លែងនៅទីនេះ លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម បានស្នើឲ្យ ភាគីទាំងពីរអនុវត្តន៍ប្រកបដោយប្រសិទ្ធភាពនូវ លទ្ធផលនៃដំណើរទស្សនកិច្ច កិច្ចព្រមព្រៀងកម្រិតខ្ពស់ និងកម្មវិធីសកម្មភាពអនុវត្តន៍ ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយក្នុងដំណាក់កាល ២០២៤-២០២៨; បន្តលើក កម្ពស់សក្ដានុពល និងប្រៀបខ្លាំងរបស់ប្រទេសនីមួយៗ ជាពិសេសលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ការវិនិយោគ សន្តិសុខ-ការពារជាតិ វប្បធម៌ ទេសចរណ៍ អាកាសចរណ៍ និងការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជន..; ព្រមទាំងជឿជាក់ថា ប្រទេសទាំងពីរនឹង សម្រេចបាននូវគោលដៅនាំទំហំពាណិជ្ជកម្មទ្វេភាគីឡើងដល់ ២០ ពាន់លានដុល្លារ ក្នុងមួយឆ្នាំនាពេលឆាប់ៗនេះ ហើយកើនឡើងដល់ជាង ៣០ ពាន់លានដុល្លារនៅឆ្នាំ ២០៣០ផងដែរ។

អំពីកិច្ចសហប្រតិបត្តិការក្នុងតំបន់ លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម បានអះអាងថា វៀតណាមនឹងធ្វើការយ៉ាងសកម្មជាមួយបណ្តាប្រទេសសមាជិកនៃ សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ដើម្បីធ្វើឲ្យស៊ីជម្រៅថែមទៀតនូវភាពជា ដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយអាស៊ាន-ឥណ្ឌា; សង្ឃឹមថា ឥណ្ឌានឹងបន្តគាំទ្រគោល ជំហរជាគោលការណ៍ និងមជ្ឈភាពរបស់អាស៊ាន ជួយអាស៊ានក្នុងការកសាងសហ គមន៍ ក៏ដូចជាសហការដើម្បីឆ្លើយតបទៅនឹងបញ្ហាប្រឈមរួមផងដែរ។

នាយករដ្ឋមន្ត្រីឥណ្ឌា លោក ម៉ូឌី បានឲ្យដឹងថា ឥណ្ឌានឹងបន្តជំរុញខ្លាំងគោល នយោបាយ "ធ្វើសកម្មភាពឆ្ពោះទៅបូព៌ា" តាមនោះជំរុញទំនាក់ទំនងឲ្យកាន់តែជិត ស្និត និងមានប្រសិទ្ធភាពជាមួយអាស៊ាន និងវៀតណាម ជាពិសេសលើវិស័យដែល មានការយកចិត្តទុកដាក់ដូចគ្នា ឬជាប្រៀបខ្លាំងរបស់ភាគីទាំងពីរដូចជា៖ ការតភ្ជាប់ ឌីជីថល សេដ្ឋកិច្ចឌីជីថល ហេដ្ឋារចនាសម្ព័ន្ធប្រកបដោយនិរន្តរភាព ថាមពលកកើត ឡើងវិញ និងសន្តិសុខដែនសមុទ្រ៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ៖ កសាងខេត្ត Dong Nai ឲ្យក្លាយទៅជាមជ្ឈមណ្ឌលឧស្សាហកម្មនិងនគរធំទំនើបរបស់ប្រទេសទាំងមូល

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ៖ កសាងខេត្ត Dong Nai ឲ្យក្លាយទៅជាមជ្ឈមណ្ឌលឧស្សាហកម្មនិងនគរធំទំនើបរបស់ប្រទេសទាំងមូល

នាព្រឹកថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៤ នៅទីក្រុង Bien Hoa ខេត្ត Dong Nai នាយករដ្ឋមន្ត្រី វៀតណាមលោក ហ្វាម មិញជីញ បានជួបធ្វើការជាមួយគណៈកម្មាធិការអចិន្ត្រៃយ៍ គណៈកម្មាធិការបក្សខេត្ត Dong Nai ដើម្បីវាយតម្លៃពីស្ថានភាពអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមលើភូមិសាស្ត្រខេត្តក្នុងរយៈពេល ៨ ខែដើមឆ្នាំនេះ។

Top