• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាយករដ្ឋមន្ត្រី លោក Pham Minh Chinh ទទួលជួបប្រធាន APM Holding

នារសៀលថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៤ នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh បានទទួលជួបលោក Robert Maersk Uggla ប្រធានសម្ព័ន្ធក្រុមហ៊ុន A.P.Moller Holding (ដាណឺម៉ាក) និងជាប្រធាន Maersk សមាជិកនៃ APM Holding ។
នាយករដ្ឋមន្ត្រី លោក Pham Minh Chinh ទទួលជួបប្រធាន APM Holding។ រូបថត៖ VOV

នាយករដ្ឋមន្ត្រីបានស្វាគមន៍ និងលើកទឹកចិត្តចំពោះផែនការពង្រីកការវិនិយោគរបស់ APM Holding នៅវៀតណាមក្នុងការអភិវឌ្ឍប្រព័ន្ធកំពង់ផែសមុទ្របៃតង សេវាឡូជីស្ទិក ការដឹកជញ្ជូនបៃតង ...; ហើយបានស្នើឲ្យសារជីវកម្មធ្វើការស្រាវជ្រាវនិងចូលរួមក្នុងគម្រោងមួយចំនួនដែលវៀតណាមកំពុងអំពាវនាវឱ្យមានការវិនិយោគដូចជា៖ កំពង់ផែ Lien Chieu (ទីក្រុង Da Nang) កំពង់ផែអន្តរជាតិ Can Gio (ទីក្រុងហូជីមិញ) និងកំពង់ផែសមុទ្រមួយចំនួនទៀតនៅតំបន់ភាគខាងជើង ភាគកណ្តាល និងតំបន់ណាមបូខាងលិច។ នាយករដ្ឋមន្ត្រីក៏បានស្នើឱ្យសារជីវកម្មវិនិយោគលើវិស័យផ្សេងទៀតដូចជា៖ បរិវត្តកម្មឌីជីថល បរិវត្តកម្មបៃតង សេដ្ឋកិច្ចវិលជុំ; ចែករំលែកបទពិសោធន៍ក្នុងការគ្រប់គ្រងនិងប្រតិបត្តិការកំពង់ផែ ផ្តល់យោបល់លើគោលនយោបាយ និងគាំទ្រវៀតណាមក្នុងការទទួលបានប្រភពហិរញ្ញវត្ថុអន្តរជាតិដើម្បីអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ដូចជាកំពង់ផែសមុទ្រ ព្រលានយន្តហោះ ផ្លូវដែកល្បឿនលឿន ផ្លូវដែកក្នុងទីក្រុងជាដើម។

រីឯខ្លួនវិញ លោក Robert Maersk Uggla បានឲ្យដឹងថា សារជីវកម្មបានមើលឃើញសក្តានុពលនិងកាលានុវត្តភាពដ៏ធំធេងនៅវៀតណាម ហើយចង់រួមចំណែកបន្ថែមទៀតដល់ការអភិវឌ្ឍរបស់វៀតណាម; មានបំណងស្វែងរកឱកាសវិនិយោគដើម្បីកសាងកំពង់ផែកុងតឺន័រទឹកជ្រៅដ៏ធំនិងទំនើប ក៏ដូចជាគម្រោងឡូជីស្ទិកជាយុទ្ធសាស្ត្រក្នុងប្រទេសវៀតណាមផងដែរ៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ៖ កសាងខេត្ត Dong Nai ឲ្យក្លាយទៅជាមជ្ឈមណ្ឌលឧស្សាហកម្មនិងនគរធំទំនើបរបស់ប្រទេសទាំងមូល

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ៖ កសាងខេត្ត Dong Nai ឲ្យក្លាយទៅជាមជ្ឈមណ្ឌលឧស្សាហកម្មនិងនគរធំទំនើបរបស់ប្រទេសទាំងមូល

នាព្រឹកថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៤ នៅទីក្រុង Bien Hoa ខេត្ត Dong Nai នាយករដ្ឋមន្ត្រី វៀតណាមលោក ហ្វាម មិញជីញ បានជួបធ្វើការជាមួយគណៈកម្មាធិការអចិន្ត្រៃយ៍ គណៈកម្មាធិការបក្សខេត្ត Dong Nai ដើម្បីវាយតម្លៃពីស្ថានភាពអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមលើភូមិសាស្ត្រខេត្តក្នុងរយៈពេល ៨ ខែដើមឆ្នាំនេះ។

Top