• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

លោកអគ្គលេខាបក្ស តូ ឡឹម និងភរិយា ចេញដំណើរទៅបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសឡាវ

នេះគឺជាសកម្មភាពកិច្ចការបរទេសដ៏សំខាន់ពិសេសមួយរបស់វៀតណាមក្នុងឆ្នាំ ២០២៥ ហើយក៏ជាដំណើរទស្សនកិច្ចផ្លូវរដ្ឋលើកដំបូងទៅកាន់ប្រទេសឡាវរបស់លោក អគ្គលេខាបក្ស តូ ឡឹម ក្នុងមុខតំណែងថ្មីផងដែរ។

នាថ្ងៃទី ១ ខែធ្នូ អគ្គលេខាបក្សកុម្មុយនិស្តវៀតណាមលោក តូ ឡឹម និងលោកស្រីភរិយា ង៉ូ ហ្វឿងលី រួមជាមួយគណៈប្រតិភូជាន់ខ្ពស់វៀតណាម បានចាកចេញពីរដ្ឋធានីហាណូយ អញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសឡាវ ដើម្បីចូលរួមពិធី អបអរសាទរខួបលើកទី ៥០ ទិវាបុណ្យជាតិឡាវ និងធ្វើជាសហប្រធាននៃកិច្ចប្រជុំ ជាន់ខ្ពស់រវាងបក្សកុម្មុយនិស្តវៀតណាម និងបក្សប្រជាជនបដិវត្តន៍ឡាវ តាមការ អញ្ជើញរបស់អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សប្រជាជនបដិវត្តន៍ឡាវ ប្រធានរដ្ឋ ឡាវ លោក ថងលូន ស៊ីស៊ូលីត និងភរិយា ចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី ២ ខែធ្នូ ឆ្នាំ ២០២៥។
នេះគឺជាសកម្មភាពកិច្ចការបរទេសដ៏សំខាន់ពិសេសមួយរបស់វៀតណាមក្នុងឆ្នាំ ២០២៥ ហើយក៏ជាដំណើរទស្សនកិច្ចផ្លូវរដ្ឋលើកដំបូងទៅកាន់ប្រទេសឡាវរបស់លោក អគ្គលេខាបក្ស តូ ឡឹម ក្នុងមុខតំណែងថ្មីផងដែរ។ ដំណើរទស្សនកិច្ចនេះបន្តបញ្ជាក់ពី ការប្តេជ្ញាចិត្តរបស់ថ្នាក់ដឹកនាំនៃបក្សទាំងពីរ និងប្រទេសទាំងពីរ ដោយយកចិត្ត ទុកដាក់ពិសេសចំពោះការទទួលមរតក និងលើកកម្ពស់ចំណងមិត្តភាពដ៏មហិមារ សាមគ្គីភាពពិសេស និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយវៀតណាម-ឡាវ និង ឡាវ-វៀតណាម ដើម្បីមានការអភិវឌ្ឍស្របតាមតម្រូវការ ចក្ខុវិស័យ និងផល ប្រយោជន៍ជាយុទ្ធសាស្ត្ររបស់ប្រទេសទាំងពីរក្នុងដំណាក់កាលថ្មី។
ក្នុងឱកាសខួបលើកទី ៥០ ទិវាបុណ្យជាតិឡាវ (ថ្ងៃទី ២ ខែធ្នូ ឆ្នាំ ១៩៧៥ - ថ្ងៃទី ២ ខែធ្នូ ឆ្នាំ ២០២៥) នាយប់ថ្ងៃទី ៣០ ខែវិច្ឆិកា កម្មវិធីសិល្បៈមិត្តភាពឡាវ-វៀតណាម បានធ្វើឡើងនៅទីក្រុងវៀងចន្ទន៍។ អញ្ជើញចូលរួមកម្មវិធីរួមមាន អគ្គលេខាបក្ស ប្រធានរដ្ឋឡាវ លោក Thongloun Sisoulith; នាយករដ្ឋមន្ត្រីឡាវ លោក Sonexay Siphandone; រួមជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់ជាច្រើនរូបរបស់បក្ស និងរដ្ឋឡាវ; ថ្នាក់ដឹកនាំនៃក្រសួង ស្ថាប័ន គណៈកម្មាធិការនានារបស់ឡាវ និងឯកអគ្គរដ្ឋទូត វៀតណាមប្រចាំឡាវ លោក Nguyen Minh Tam។ សិល្បករឡាវ និងវៀតណាម បាននាំមកជូនការសម្ដែងដោយលើកតម្កើងចំណងមិត្តភាពដ៏មហិមារ សាមគ្គីភាព ពិសេស និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងឡាវ និងវៀតណាម៕

តាម VOV5​​ - វិទ្យុសំឡេងវៀតណាម​

ជំរុញទំនាក់ទំនង​ភាពជាដៃគូលើ​គ្រប់ជ្រុងជ្រោយរវាងវៀតណាម និងប្រ៊ុយណេ

ជំរុញទំនាក់ទំនង​ភាពជាដៃគូលើ​គ្រប់ជ្រុងជ្រោយរវាងវៀតណាម និងប្រ៊ុយណេ

នៅរសៀលថ្ងៃទី ៣០ ខែវិច្ឆិកា នៅទីក្រុងហាណូយ អគ្គលេខាបក្ស លោក តូ ឡឹម បានទទួលជួប ព្រះចៅស៊ុលតង់ ប្រ៊ុយណេដារូសាឡឹម ហាជី ហាស់សាណាល់ បុលគៀស ក្នុងព្រះរាជដំណើរទស្សនកិច្ចនៅវៀតណាម។

Top