• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

លោកអគ្គលេខាបក្ស តូ ឡឹម ធ្វើជាសហអធិបតីក្នុងកិច្ចប្រជុំមេដឹកនាំបក្សទាំងបីរបស់វៀតណាម កម្ពុជា និងឡាវ

នារសៀលថ្ងៃទី ៦ ខែកុម្ភៈ នៅទីស្នាក់ការកណ្តាលគណបក្សប្រជាជនកម្ពុជា (CPP) ក្នុងទីក្រុងភ្នំពេញ អគ្គលេខាបក្សកុម្មុយនិស្តវៀតណាមលោក តូ ឡឹម រួមជាមួយប្រធានគណបក្សប្រជាជនកម្ពុជា សម្តេចតេជោ ហ៊ុន សែន និងអគ្គលេខាបក្សប្រជាជនបដិវត្តន៍ឡាវ លោក ថងលូន ស៊ីស៊ូលីត បានធ្វើជាសហអធិបតីក្នុងកិច្ចប្រជុំមេដឹកនាំបក្សទាំងបីរបស់វៀតណាម កម្ពុជា និងឡាវ។

លោកអគ្គលេខាបក្ស តូ ឡឹម រួមជាមួយប្រធានគណបក្សប្រជាជនកម្ពុជា សម្តេចតេជោ ហ៊ុន សែន និងអគ្គលេខាបក្សប្រជាជនបដិវត្តន៍ឡាវ លោក ថងលូន ស៊ីស៊ូលីត បានធ្វើជាសហអធិបតីក្នុងកិច្ចប្រជុំមេដឹកនាំបក្សទាំងបីរបស់វៀតណាម កម្ពុជា និងឡាវ។ (រូបថត៖ VNA)

ថ្លែងនៅក្នុងជំនួបនេះ លោកអគ្គលេខាបក្ស តូ ឡឹម បានចែករំលែកដោយក្ដីសប្បាយរីករាយអំពីស្ថានភាពនៅវៀតណាម និងលទ្ធផលសំខាន់ៗ និងមានលក្ខណៈតម្រង់ទិសជាយុទ្ធសាស្ត្រនៃមហាសន្និបាតលើកទី ១៤ របស់បក្សកុម្មុយនិស្តវៀតណាម ដោយបញ្ជាក់ថា វៀតណាមជានិច្ចកាល យកចិត្តទុកដាក់ និងផ្តល់អាទិភាពលើការពង្រឹងនិងអភិវឌ្ឍន៍ទំនាក់ទំនងសាមគ្គីភាពពិសេស និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងវៀតណាម កម្ពុជា និងឡាវ។

លោកអគ្គលេខាបក្ស តូ ឡឹម រួមជាមួយប្រធានគណបក្សប្រជាជនកម្ពុជា
សម្តេចតេជោ ហ៊ុន សែន និងអគ្គលេខាបក្សប្រជាជនបដិវត្តន៍ឡាវ លោក ថងលូន ស៊ីស៊ូលីត។ (រូបថត៖ VNA)

កិច្ចប្រជុំបានពិភាក្សាលើគ្រប់វិស័យនៃបក្សទាំងបី និងប្រទេសទាំងបី ហើយបានបញ្ជាក់ជាថ្មីម្តងទៀតថា ទំនាក់ទំនងរវាងបក្សទាំងបី ប្រទេសទាំងបី និងប្រជាជននៃប្រទេសទាំងបី មានសារៈសំខាន់ជាយុទ្ធសាស្ត្រ និងយូរអង្វែង។ នៅចុងបញ្ចប់នៃជំនួបនេះ មេដឹកនាំទាំងបីរូបបានឯកភាពរៀបចំជំនួបលើកទី ៥ របស់មេដឹកនាំបក្សទាំងបីក្នុងឆ្នាំ ២០២៧ នៅប្រទេសឡាវ៕

សហរដ្ឋអាមេរិកអំពាវនាវឱ្យរុស្ស៊ីនិងចិនចូលរួមក្នុងការចរចាថ្មីស្តីពីការគ្រប់គ្រងអាវុធ នុយក្លេអ៊ែរ

សហរដ្ឋអាមេរិកអំពាវនាវឱ្យរុស្ស៊ីនិងចិនចូលរួមក្នុងការចរចាថ្មីស្តីពីការគ្រប់គ្រងអាវុធ នុយក្លេអ៊ែរ

រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio នាថ្ងៃទី ៦ ខែកុម្ភៈ បានអំពាវនាវឱ្យរុស្ស៊ី និងចិនចូលរួមក្នុងការចរចាពហុភាគីស្តីពីការគ្រប់គ្រងអាវុធនុយក្លេអ៊ែរ បន្ទាប់ពីការផុតកំណត់ជាផ្លូវការនៃសន្ធិសញ្ញា New START។

Top