ចំណុចសំខាន់ៗ
លោកអគ្គលេខាធិការបក្ស ប្រធានរដ្ឋ ង្វៀនភូត្រុង (Nguyen Phu Trong)៖ រួបរួមគ្នា ដើម្បីយកឈ្នះជំងឺរាតត្បាត COVID-១៩!
ជំងឺរាតត្បាត COVID-១៩ បន្តរីករាលដាលពាសពេញពិភពលោកដែលជះឥទ្ធិពលយ៉ាងខ្លាំងដល់គ្រប់ផ្នែកនៃជីវភាពសេដ្ឋកិច្ច - សង្គមរបស់ប្រទេសជាតិ។ រហូតមកដល់បច្ចុប្បន្ននេះ មនុស្សជាង ៧២.០០០ នាក់បានឆ្លងជំងឺនេះ ហើយជិត ៣.៥ ម៉ឺននាក់បានស្លាប់ដោយជំងឺនេះ ក្នុងប្រទេសនិងតំបន់ជិត ២០០ នៅលើពិភពលោក។ ស្ថានភាពជំងឺរាតត្បាតនៅតែវិវឌ្ឍយ៉ាងស្មុគស្មាញនិងមិនអាចប៉ាន់ស្មានជាមុនបានដែលអាចបណ្តាលឱ្យមានផលវិបាកធ្ងន់ធ្ងរថែមទៀត។
ក្នុងប៉ុន្មានថ្ងៃថ្មីៗនេះ ក្រោមការដឹកនាំរបស់បក្សនិងរដ្ឋ កាដឹកនាំនិងការណែនាំរបស់នាយករដ្ឋមន្រ្តី នៃរដ្ឋាភិបាល គណៈកម្មាធិការជាតិស្តីពីការបង្ការនិងប្រឆាំងនឹងការរីករាលដាលនៃជំងឺ COVID-១៩ ក្រសួង ស្ថាប័នគ្រប់ជាន់ថ្នាក់ តំបន់និងប្រព័ន្ធនយោបាយបានឯកភាពគ្នានិងអនុវត្តវិធានការស៊ីចង្វាក់គ្នាជាច្រើន ដើម្បីទប់ទល់នឹងការរីករាលដាលនៃជំងឺនេះ និងធានានូវការអនុវត្តភារកិច្ចអភិវឌ្ឍន៍សេដ្ឋកិច្ច - សង្គម ធានាសន្តិសុខសង្គមនិងសុវត្ថិភាព។ គ្រាដំបូងមានលទ្ធផលវិជ្ជមានជាច្រើនដែលបង្ហាញពីកម្លាំងសាមគ្គីភាពជាតិ ការប្តេជ្ញាចិត្តរបស់បក្សទាំងមូល ប្រជាជនទាំងមូលនិងកងទ័ពរបស់យើង ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត ដែលត្រូវបានពិភពលោកទទួលស្គាល់និងវាយតម្លៃខ្ពស់។
![]() លោកអគ្គលេខាធិការបក្ស ប្រធានរដ្ឋ ង្វៀនភូត្រុង (Nguyen Phu Trong)។ រូបថត៖ ទ្រីយុង - ទីភ្នាក់ងារសារព័ត៌មានវៀតណាម ![]() លោកអគ្គលេខាធិការបក្ស ប្រធានរដ្ឋ ង្វៀនភូត្រុង (Nguyen Phu Trong)បានអញ្ជើញធ្វើជាអធិបតីក្នុងកិច្ចប្រជុំនៃការិយាល័យនយោបាយ ស្តីពីការការបង្ការនិងទប់ទល់នឹងជំងឺ COVID-១៩ ។ រូបថត៖ ទ្រីយុង - ទីភ្នាក់ងារសារព័ត៌មានវៀតណាម ![]() លោកនាយករដ្ឋមន្រ្តី ង្វៀនស្វឹនភុក (Nguyen Xuan Phuc) បានអញ្ជើញធ្វើជាអធិបតីក្នុងការប្រជុំនិងការត្រួតពិនិត្យទីក្រុងធំៗ ចំនួន ៥ ជាមួយកន្លែងដាច់នៅដាច់ដោយឡែកមួយចំនួន តាមប្រព័ន្ធអនឡាញ ស្តីពីការការបង្ការនិងទប់ទល់នឹងជំងឺ COVID-១៩។ រូបថត៖ ថុងញ៉ឹត - ទីភ្នាក់ងារសារព័ត៌មានវៀតណាម |
ក្នុងនាមគណបក្សនិងរដ្ឋ ខ្ញុំសូមស្វាគមន៍និងកោតសរសើរយ៉ាងកក់ក្តៅចំពោះការចូលរួមរបស់គណៈកម្មាធិការបក្សគ្រប់ជាន់ថ្នាក់ អង្គការបក្សនិងអាជ្ញាធរពីមជ្ឈិមរហូតដល់ថ្នាក់មូលដ្ឋាន។ សរសើរការខិតខំប្រឹងប្រែងដោយឥតឈប់ឈររបស់វិស័យសុខាភិបាល កងកំលាំងយោធា ប៉ូលីសនិងក្រសួង ស្ថាប័ននានា។ ការចូលរួមទាន់ពេលវេលានិងវិជ្ជមានរបស់គណៈកម្មាធិការរណសិរ្សមាតុភូមិ អង្គការមហាជន សហគមន៍ធុរកិច្ចនិងទីភ្នាក់ងារព័ត៌មាន។ ជាពិសេសខ្ញុំសូមថ្លែងអំណរគុណដល់ជនរួមជាតិ សមមិត្ត យុទ្ធជនទូទាំងប្រទេសនិងបងប្អូនជនរួមជាតិនៅឯបរទេសដែលបានជឿទុកចិត្ត គាំទ្រនិងជ្រោមជ្រែងយ៉ាងសកម្មចំពោះការងារបង្ការនិងទប់ទល់នឹងជំងឺរាតត្បាតនេះ។
បច្ចុប្បន្ននេះយើងស្ថិតក្នុងពេលវេលាដែលហានិភ័យនៃការឆ្លង នៅក្នុងសហគមន៍កំពុងតែកើនឡើង ប្រព័ន្ធនយោបាយទាំងមូលត្រូវផ្តោតការយកចិត្តទុកដាក់ខ្ពស់ ដើម្បីបន្តបង្ការនិងទប់ទល់នឹងជំងឺនេះឱ្យបានសកម្ម។ មិនភ័យស្លន់ស្លោពេក ប៉ុន្តែពិតជាមិនព្រងើយកន្តើយ; ត្រូវតែស្វែងយល់ពីស្ថានភាព ព្យាករណ៍ពីលទ្ធភាពដែលអាក្រក់បំផុត ស្នើឱ្យមានវិធានការណ៍ប្រកបដោយប្រសិទ្ធភាព ក្នុងការបង្ការនិងទប់ទល់នឹងការរីករាលដាលជំងឺ COVID-១៩ ។ ស្ថាប័ន អង្គភាព មូលដ្ឋាននីមួយៗ ត្រូវអនុវត្តតាមការណែនាំរបស់ថ្នាក់ដឹកនាំ សហការអោយបានជិតស្និទ្ធថែមទៀត ដើម្បីអនុវត្តការងារបង្ការនិងទប់ទល់នឹងជំងឺរាតត្បាត។ ផ្តល់អាទិភាពដល់ធនធាន ពេលវេលានិងកម្លាំងសម្រាប់ការងារដ៏សំខាន់នេះ។
សូមគោរពបងប្អូនជនរួមជាតិ សមមិត្ត យុទ្ធជនទូទាំងប្រទេសនិងបងប្អូនជនរួមជាតិនៅឯបរទេស!
ប្រជាជនយើងមានប្រពៃណីស្នេហាជាតិនិងមនុស្សជាតិ រាល់ពេលដែលប្រទេសជួបប្រទះការលំបាក ទំនៀមទម្លាប់នោះត្រូវបានគេបង្កើនថែមទៀត។ ក្នុងរយៈពេលកន្លងមកនេះ ប្រជាជនយើងទាំងមូលបានឯកភាពនិងរួបរួមគ្នា ជាមួយបក្សនិងរដ្ឋ ដើម្បីបង្ការនិងគ្រប់គ្រងជំងឺអោយមានប្រសិទ្ធភាព។ ក្នុងរយៈពេលខាងមុខនេះ យើងប្រហែលជានឹងជួបការលំបាកច្រើនដងដែលទាមទារការខិតខំប្រឹងប្រែងកាន់តែខ្លាំងឡើង។
![]() ក្រុមហ៊ុនលក់រាយ BRG Retail ( ក្រុមហ៊ុន BRG គុ្រប) បានដឹកនាំផ្សារទំនើបនិងហាងជាច្រើន រួមមាន៖ HaproMart, Hapro Food, FujiMart, Intimex... ទាក់ទងយ៉ាងសកម្មជាមួយអ្នកផ្គត់ផ្គង់និងសហគ្រាសផលិតកម្ម ដើម្បីបង្កើនការផ្គត់ផ្គង់ទំនិញ។ ផ្ទុកទំនិញសំខាន់ៗ ពី ៣០០ ទៅ ៥០០% នៅផ្សារទំនើបនិងកើនឡើង ១០ ដងនៅឃ្លាំង។ លើសពីនេះទៀត BRG Retail ក៏ជំរុញការទិញទំនិញ តាមរយៈ fanpag, email…... និងការដឹកជញ្ជូនដោយឥតគិតថ្លៃទៅកាន់ផ្ទះចម្ងាយគិតជា ៥ គីឡូម៉ែត្រ ជាមួយនឹងការបញ្ជាទិញចំនួន ៥០០.០០០ ដុងឬលើសនេះ ឆ្លើយតបនឹងតំរូវការអ្នកប្រើប្រាស់និងដាក់គំហិតឲ្យមនុស្សចេញក្រៅ ដើម្បីបង្ការនិងទប់ទលនឹងការរាលដាលក្នុងសហគមន៍។ រូបថត៖ ត្រឹនវៀត - ទីភ្នាក់ងារសារព័ត៌មានវៀតណាម ![]() មន្ទីរពេទ្យជំងឺត្រូពិកកណ្តាលសាខាទី ២ (នៅដុងអាញ (Dong Anh) ហាណូយ (Ha Noi)) គឺជាកន្លែងជួរមុខនៃវិស័យសុខាភិបាលដែលព្យាបាលអ្នកជម្ងឺឆ្លងវីរុស Sar- Cov 2។ ជំនះរាល់ការលំបាកនិងហានិភ័យនៃចម្លងជំងឺរាតត្បាត គ្រូពេទ្យ នៅជួរមុខប្រយុទ្ធនឹងជំងឺរាតត្បាត។ គិតត្រឹមព្រឹកថ្ងៃទី ៣០ ខែមីនាឆ្នាំ ២០២០ អ្នកជំងឺចំនួន ២៧ នាក់បានជាសះស្បើយ ហើយមន្ទីរពេទ្យនៅតែបន្តព្យាបាលអ្នកជម្ងឺចំនួន ៥៣ នាក់ទៀត។ រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម ![]() នាព្រឹកថ្ងៃទី ៣០ ខែមីនាឆ្នាំ ២០២០ នៅកងវរសេនាធំកាំភ្លើងធំលេខ៥៨ កងពលធំលេខ ៣០៨ (អង្គភាពទ័ពធំលេខ ១) ប្រជាពលរដ្ឋជិត ៣០០ នាក់ដែលបានបញ្ចប់រយៈពេលដាក់នៅឲ្យដាច់ដោយឡែក ដែលបានវិលត្រឡប់ទៅផ្ទះវិញហើយ បន្តអនុវត្តវិធានការតាមដានសុខភាពនៅឯផ្ទះ។ រហូតមកដល់ពេលនេះ មានទីកន្លែងដាក់នៅដាច់ដោយឡែកនៃអង្គភាពផយោធាចំនួន ១២៧ កន្លែងសម្រាប់ការបង្ការនិងទប់ទល់នឹងការរីករាលដាលនៃ COVID-១៩ ដែលបានទទួលពលរដ្ឋចំនួន ៥៤.៣៧៥ នាក់មកពីអាស៊ី អឺរ៉ុបនិងសហរដ្ឋអាមេរិក ។ បន្ទាប់ពីរយៈពេលនៃការថែទាំសុខភាព ប្រជាពលរដ្ឋចំនួន ២២.៧៥៩ នាក់បានបញ្ចប់រយៈពេលនៃការដាក់ឱ្យនៅដាច់ដោយឡែក និងត្រលប់ទៅផ្ទះវិញ។ រូបថត៖ យឿងយ៉ាង -ទីភ្នាក់ងារសារព័ត៌មានវៀតណាម ![]() ដើម្បីកាត់បន្ថយហានិភ័យនៃចម្លងវីរុស SASR-CoV-2 នៅមន្ទីរពេទ្យបាចម៉ាយ (Bach Mai) សមត្ថកិច្ចនិងបុគ្គលិកពេទ្យកំពុងត្រួតពិនិត្យជាបន្ទាន់នូវរាល់ករណីដែលបានចូលឬចេញពីមន្ទីរពេទ្យ អ្នកផ្តល់សេវាកម្មថែទាំអ្នកជំងឺ សេវាដឹកជញ្ចូអ្នកចេញឬចូល នៅផ្ទះរៀបចំបុណ្យសពនៅមន្ទីរពេទ្យ នាំអ្នកជំងឺនិងសាច់ញាត្តិអ្នកជំងឺព្យាបាលតាមមូលដ្ឋាន ផ្អាកការទទួលអ្នកជំងឺមកនិងពិនិត្យសុខភាពជាប្រចាំ។ បញ្ឈប់ការអនុញ្ញាតឱ្យសាច់ញាតិទៅសួរសុខទុក្ខអ្នកជំងឺដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបាចម៉ាយ (Bach Mai) ។ ការត្រួតពិនិត្យនិងការដាក់នៅឲ្យដាច់ដោយឡែកសម្រាប់មនុស្សដែលមានហានិភ័យនៃការឆ្លង។ រូបថត៖យឿងយ៉ាង -ទីភ្នាក់ងារសារព័ត៌មានវៀតណាម ![]() បន្ទាប់ពីរកឃើញករណីវិជ្ជមានជាច្រើនជាមួយវីរុស SARS-COV-2 ទាក់ទងនឹងមន្ទីរពេទ្យបាចម៉ាយ (Bach Mai) (ហាណូយ) (Ha Noi) នៅល្ងាចថ្ងៃទី ២៨ ខែមីនាឆ្នាំ ២០២០ ប្រភេទកងទ័ពខាងគីមី (ក្រសួងការពារជាតិ) មជ្ឈមណ្ឌលសង្គ្រោះ ឧប្បត្តិហេតុនៃសារធាតុគីមីពុលនិងវិទ្យុសកម្មនុយក្លេអ៊ែរនៅភាគខាងជើងបានដាក់ពង្រាយកម្លាំងនិងបាញ់ថ្នាំសម្លាប់មេរោគពេញកន្លែងពិនិត្យនិងព្យាបាលនៅមន្ទីរពេទ្យនេះ។ ក្នុងនៅថ្ងៃដដែលនេះក្រសួងសុខាភិបាលបានប្រកាសថាមន្ទីរពេទ្យ បាចម៉ាយ (Bach Mai) ជាការផ្ទុះឡើងនៃជំងឺ COVID-១៩។ រូបថតៈដួងឌៀង - ទីភ្នាក់ងារសារព័ត៌មានវៀតណាម ![]() គោរពតាមសេចក្តីណែនាំរបស់លោកនាយករដ្ឋមន្រ្តីស្តីពីការមិនប្រមូលផ្តុំហ្វូងមនុស្ស បិទហាងលក់ដូរមិនចាំបាច់រហូតដល់ថ្ងៃទី ១៥ ខែមេសា ដើម្បីប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃ COVID-១៩ នៅព្រឹកថ្ងៃទី ២៨ ខែមីនាឆ្នាំ ២០២០ នៅហាងជាច្រើន គ្រឹះស្ថានអាជីវកម្ម កន្លែងសាសនា វប្បធម៌និងទេសចរណ៍នៅរដ្ឋធានីហាណូយ (Ha Noi)ត្រូវបានបិទឬផ្អាក។ កម្លាំងសមត្ថកិច្ចនៅសង្កាត់នានាបានឃោសនាយ៉ាងសកម្ម ដើម្បីប្រជាជនគោរពតាមបទប្បញ្ញត្តិនិងផ្សព្វផ្សាយអំពីគ្រោះថ្នាក់និងការវិវត្តដ៏ស្មុគស្មាញនៃជំងឺនេះ។ រូបថតៈឡាំខាញ - ទីភ្នាក់ងារសារព័ត៌មានវៀតណាម ![]() នៅថ្ងៃទី ៣០ ខែមីនាឆ្នាំ ២០២០ មានអ្នកជំងឺចំនួន ៣០ នាក់ត្រូវបានប្រកាសថាបានជាសះស្បើយយោង តាមស្តង់ដារណែនាំរបស់ក្រសួងសុខាភិបាលក្នុងការធ្វើរោគវិនិច្ឆ័យនិងព្យាបាលដែល ក្នុងនោះមានអ្នកជំងឺចំនួន ២៧ នាក់នៅមន្ទីរពេទ្យជំងឺត្រូពិកកណ្តាលសាខាទី ២ ( ដុងអាញ (Dong Anh) ហាណូយ (Ha Noi) និងអ្នកជំងឺចំនួន ៣ នាក់ នៅមន្ទីរពេទ្យជំងឺផ្លូវដង្ហើមក្នុងស្ថានភាពធ្ងន់ធ្ងរ គូជី (Cu Chi) (ទីក្រុងហូជីមិញ (Ho Chi Minh)) ។ អ្នកជំងឺបន្ទាប់ពីការប្រកាសអំពីការជាសះស្បើយនឹងបន្តតាមដ្ឋាននិងត្រួតពិនិត្យសុខភាព ក្នុងរយៈពេល ១៤ ថ្ងៃបន្ទាប់។ រូបថត៖ ទីភ្នាក់ងារសារព័ត៌មានផ្សព្វផ្សាយ |
ក្នុងនាមជាសមាជិកសកម្មនិងមានការទទួលខុសត្រូវរបស់សហគមន៍អន្តរជាតិ វៀតណាមបង្ហាញការយកចិត្តទុកដាក់ ការចែករំលែក និងកំពុងខិតខំប្រឹងប្រែងឱ្យអស់ពីសមត្ថភាព សម្របសម្រួលទាន់ពេលវេលាជាមួយបណ្តាប្រទេសជាពិសេសប្រទេសដែលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដោយជំងឺរាតត្បាត COVID - ១៩ ។ ខ្ញុំគិតថា ក្នុងស្ថានភាពបច្ចុប្បន្ន សាមគ្គីភាពនិងការសម្របសម្រួលសកម្មភាពជាសកលដែលគឺជាមូលដ្ឋាន ដើម្បីធានាបាននូវជ័យជំនះចុងក្រោយរបស់ពិភពលោក ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតនេះ។
ប្រជាជាតិវៀតណាមទាំងមូល សូមចូលរួមទាំងអស់គ្នា រួបរួមគ្នា ជំនះរាល់ការលំបាកនិងបញ្ហាប្រឈមនានា ដើម្បីជំនះការរីករាលដាលនៃជំងឺ COVID - ១៩!
ដោយក្តីគោរព
ង្វៀន ភូត្រុង (NGUYEN PHU TRONG)
លោកអគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម
ប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាម