• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

លោកប្រធានរដ្ឋសភា ត្រិន ថាញ់មិន តម្រូវឲ្យកែលម្អគុណភាពការងារនីតិបញ្ញត្តិ

លោកប្រធានរដ្ឋសភា បានសង្កត់ធ្ងន់លើទស្សនៈដ៏ខ្ជាប់ខ្ជួនថា មិនបណ្ដោយឲ្យកើតមានចន្លោះប្រហោងក្នុងប្រព័ន្ធច្បាប់ ហើយធានាថាច្បាប់ និងសេចក្តីសម្រេចចិត្តនៅពេលចូលជាធរមាន ត្រូវបានអនុវត្តន៍យ៉ាងជាក់ស្ដែងភ្លាមៗ។

សម័យប្រជុំលើកទី២ នៃគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា។ (រូបថត៖ VNA)

នៅព្រឹកថ្ងៃទី១១ ខែឧសភា នៅទីក្រុងហាណូយ ក្រោមអធិបតីភាពរបស់លោក ត្រិន ថាញ់ មិន ប្រធានរដ្ឋសភាវៀតណាម សម័យប្រជុំលើកទី២ នៃគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា បានពិចារណានិងអនុម័តលើបទបញ្ញត្តិរធ្វើវិសោធនកម្មនិងបំពេញបន្ថែមមាត្រាមួយចំនួននៃបទបញ្ញត្តិស្តីពីការបង្រួបបង្រួមឯកសារបទដ្ឋានគតិយុត្ត; ពិនិត្យរបាយការណ៍របស់រដ្ឋសភាស្ដីពីការងារទាក់ទងនឹងបំណងរបស់ប្រជាពលរដ្ឋ ក្នុងខែមីនា និងខែមេសា ឆ្នាំ២០២៦។

លោកប្រធានរដ្ឋសភា ត្រិន ថាញ់មិន ថ្លែងនៅក្នុងសម័យប្រជុំ។ រូបថត៖ VNA

ថ្លែងនៅក្នុងសម័យប្រជុំ លោកប្រធានរដ្ឋសភា ត្រិន ថាញ់មិន បានតម្រូវឱ្យស្ថាប័នពាក់ព័ន្ធអនុវត្តន៍ឲ្យបានម៉ឺងម៉ាតនូវច្បាប់ស្ដីពីការចេញផ្សាយឯកសារបទដ្ឋានគតិយុត្ត ហើយត្រូវតែផ្លាស់ប្ដូរការត្រិះរិះក្នុងការងារតាក់តែងច្បាប់ ដោយកំណត់យ៉ាងច្បាស់អំពីតួនាទីរបស់រដ្ឋសភា និងរដ្ឋាភិបាល ដើម្បីកែលម្អគុណភាពការងារនីតិបញ្ញត្តិ។ លោកប្រធានរដ្ឋសភា បានសង្កត់ធ្ងន់លើទស្សនៈដ៏ខ្ជាប់ខ្ជួនថា មិនបណ្ដោយឲ្យកើតមានចន្លោះប្រហោងក្នុងប្រព័ន្ធច្បាប់ ហើយធានាថាច្បាប់ និងសេចក្តីសម្រេចចិត្តនៅពេលចូលជាធរមាន ត្រូវបានអនុវត្តន៍យ៉ាងជាក់ស្ដែងភ្លាមៗ៕

តាម vovworld.vn/km-KH

ប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិគូសបញ្ជាក់ពីសាររបស់លោកអគ្គលេខាបក្ស ប្រធានរដ្ឋតូ ឡឹម ស្តីពីតួនាទីរបស់តំបន់អាស៊ី-ប៉ាស៊ីហ្វិក

ប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិគូសបញ្ជាក់ពីសាររបស់លោកអគ្គលេខាបក្ស ប្រធានរដ្ឋតូ ឡឹម ស្តីពីតួនាទីរបស់តំបន់អាស៊ី-ប៉ាស៊ីហ្វិក

ប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិបន្តផ្តោតការយកចិត្តទុកដាក់លើសុន្ទរកថាសំខាន់របស់លោកអគ្គលេខាបក្ស ប្រធានរដ្ឋតូ ឡឹម នៅឯកិច្ចសន្ទនា Shangri-La លើកទី ២៣ នៅប្រទេសសិង្ហបុរី ដែលលោកបានគូសបញ្ជាក់ជាពិសេសលើសារដែលថា តំបន់អាស៊ី-ប៉ាស៊ីហ្វិកមិនត្រឹមតែជាចំណុចប្រសព្វសម្រាប់បញ្ហាប្រឈមសកលប៉ុណ្ណោះទេ ប៉ុន្តែក៏ជាប្រភពនៃដំណោះស្រាយសម្រាប់សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍទៀតផង។

Top