កាលពីរសៀលថ្ងៃទី ៣០ ខែមករា នៅទីក្រុងហាណូយ លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ បានទទួលជួបលោក Johan Ndisi ឯកអគ្គរដ្ឋទូតស៊ុយអែតប្រចាំនៅវៀតណាម និងលោក Dennis Nobelius អគ្គនាយកក្រុមហ៊ុន SYRE ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ H&M ដែលជាម៉ាកយីហោសម្លៀកបំពាក់ស៊ុយអែតដ៏ល្បីល្បាញលើពិភពលោក។
លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ និងឯកអគ្គរដ្ឋទូតស៊ុយអែតប្រចាំនៅវៀតណាម លោក Johan Ndisi។ (រូបថត៖ VGP/Nhat Bac)
ក្នុងជំនួបនេះ
លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ បានសង្កត់ធ្ងន់ថា
វៀតណាមយកចិត្តទុកដាក់ខ្ពស់ចំពោះចំណងមិត្តភាពប្រពៃណីជាមួយស៊ុយអែត
ដែលជាដៃគូសំខាន់ឈានមុខគេរបស់វៀតណាមនៅអឺរ៉ុបខាងជើង ព្រមទាំងស្វាគមន៍ចំពោះគម្រោងវិនិយោគរបស់
SYRE នៅវៀតណាម។
លោកនាយករដ្ឋមន្រ្តីបានសង្កត់ធ្ងន់លើតម្រូវការ៖
មិនបង្កឲ្យមានការប៉ះពាល់អវិជ្ជមានដល់បរិស្ថាន មានបច្ចេកវិទ្យាទំនើប
ប្រសិទ្ធភាពខ្ពស់ និងឈ្នះ-ឈ្នះសម្រាប់ភាគីទាំងពីរ; ជួយក្រុមហ៊ុនវៀតណាមចូលរួមក្នុងខ្សែសង្វាក់ផ្គត់ផ្គង់សកលរបស់សម្ព័ន្ធក្រុមហ៊ុន
បង្កើតការងារបន្ថែម និងរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចវិលជុំ។
លោកនាយករដ្ឋមន្ត្រីក៏បានអះអាងផងដែរថា វៀតណាមនឹងបន្តអមដំណើរ
និងបង្កលក្ខណៈងាយស្រួលដល់សហគ្រាសបរទេស រួមទាំង SYRE ក្នុងការវិនិយោគ
និងធ្វើអាជីវកម្មនៅវៀតណាម។
រីឯខ្លួនវិញ
ឯកអគ្គរដ្ឋទូតស៊ុយអែតប្រចាំនៅវៀតណាម លោក Johan Ndisi និងលោក
Dennis Nobelius អគ្គនាយកក្រុមហ៊ុន SYRE បានឲ្យដឹងថា
ពួកគេនឹងបន្តជំរុញសកម្មភាពសហប្រតិបត្តិការដូចដែលលោកនាយករដ្ឋមន្ត្រីបានលើកឡើង;
សម្របសម្រួលជាមួយក្រសួង វិស័យ និងមូលដ្ឋាននានា
ដើម្បីអនុវត្តន៍គម្រោងស្របតាមទិសដៅអភិវឌ្ឍន៍របស់វៀតណាម
យោងតាមសេចក្តីសម្រេចចិត្តនៃមហាសន្និបាតលើកទី១៤ របស់បក្សកុម្មុយនិស្តវៀតណាម
តាមនោះរួមចំណែកដល់ការលើកកម្ពស់ទំនាក់ទំនងរវាងវៀតណាម និងសហភាពអឺរ៉ុប (EU) ក៏ដូចជារវាងវៀតណាម និងស៊ុយអែតផងដែរ៕
តាម VOV5 - វិទ្យុសំឡេងវៀតណាម