• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

លោកអគ្គលេខាបក្ស តូ ឡឹម៖ បក្សកុម្មុយនិស្តវៀតណាមកំណត់ការអប់រំនិងបណ្តុះបណ្តាលគឺជាគោលនយោបាយជាតិកំពូល

នាព្រឹក ថ្ងៃទី ៣១ ខែមករា នៅភូមិ Nam Chim ១ ឃុំ Si Pa Phin ខេត្ត ឌៀនបៀន បានប្រារព្ធធ្វើឡើងពិធីសម្ពោធសាលាអន្តរកម្រិត Si Pa Phin ដែលជាគម្រោងត្រូវបានសម្រេចដំបូងគេនៅក្នុងយុទ្ធនាការសាងសង់សាលារៀនចំនួន ២៤៨ នៅតំបន់ព្រំដែន តាមសេចក្តីប្រកាសលេខ ៨១ របស់ការិយាល័យនយោបាយស្តីពីគោលជំហរវិនិយោគលើការសាងសង់សាលារៀនចំនួន ២៤៨ សម្រាប់ឃុំព្រំដែនលើទូទាំងប្រទេស។
លោកអគ្គលេខាបក្ស តូ ឡឹម និងក្រុមការងារមជ្ឈិម សួរសុខទុក្ខលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សនៃសាលាអន្តេវាសិកអន្តរកម្រិតបឋមសិក្សានិងមធ្យមសិក្សា Si Pa Phin។ (រូបថត៖ Van Hieu/VOV)

អញ្ជើញថ្លែងនៅក្នុងពិធីនេះ លោកអគ្គលេខាបក្ស តូ ឡឹម បានអះអាងថា បក្សកុម្មុយនិស្តវៀតណាមជានិច្ចកាលកំណត់ការអប់រំនិងបណ្តុះបណ្តាលជាគោលនយោបាយជាតិកំពូល ជាមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍប្រទេសជាតិយ៉ាងឆាប់រហ័ស និងប្រកបដោយចីរភាព។ គោលដៅពីមុនមក របស់បក្ស និងរដ្ឋគឺបង្កើតបរិយាកាសអំណោយផលសម្រាប់គ្រូបង្រៀននឹងនរចិត្តធ្វើការក្នុងរយៈពេលវែង; សម្រាប់សិស្សានុសិស្ស សិក្សារៀនសូត្រនិងហាត់ពត់លត់ដំក្នុងលក្ខខណ្ឌល្អបំផុត។ កុមារទាំងអស់ មិនថានៅតំបន់ឆ្ងាយដាច់ស្រយាល ឬតំបន់ព្រំដែនទេ សុទ្ធតែមានឱកាសស្មើគ្នា ដើម្បីពង្រីកសមត្ថភាព ធំដឹងក្ដី និងរួមវិភាគទាន។ ដោយឈរលើស្មារតីនេះ បក្ស និងរដ្ឋ សន្យាបំពេញតម្រូវការល្អបំផុតយ៉ាងឆាប់រហ័ស ទាក់ទងនឹងយន្តការ គោលនយោបាយ និងធនធាន ដើម្បីសម្រេចបាននូវគោលដៅនោះ៖

“ចាប់ពីថ្ងៃនេះតទៅ សាលារៀននេះនឹងក្លាយជាផ្ទះទីពីរសម្រាប់សិស្សានុសិស្ស។ ខ្ញុំមានបំណងថា ក្មួយៗសិស្សានុសិស្សនឹងស្រឡាញ់លក្ខខណ្ឌសិក្សានាពេលនេះ ឧស្សាហ៍ព្យាយាម ខិតខំប្រឹងប្រែងសិក្សា ហាត់ពត់លត់ដំឆន្ទៈ ចិញ្ចឹមបីបាច់ក្តីស្រមៃ និងសេចក្តីប្រាថ្នា ដើម្បីនៅពេលអនាគត ក្មួយៗអាចរួមចំណែកក្នុងការកសាងមាតុភូមិ និងប្រទេសជាតិ។ ខ្ញុំមានបំណងថា លោកគ្រូអ្នកគ្រូនឹងបន្តសាមគ្គីគ្នា មានការទទួលខុសត្រូវ និងលះបង់ដោយអស់ពីចិត្តចំពោះវិជ្ជាជីវៈ ដោយចាត់ទុកសិស្សានុសិស្សដូចជាកូនចៅរបស់ខ្លួនអញ្ចឹង ដើម្បីឲ្យសាលារៀននេះក្លាយជាកន្លែងបណ្តុះចំណេះដឹង ចិញ្ចឹមបីបាច់ចរិតលក្ខណៈ និងផ្តល់ស្លាបដល់អនាគតសម្រាប់សិស្សជំនាន់ក្រោយៗទៀតនៅតំបន់ព្រំដែនមាតុភូមិ។ ខ្ញុំជឿជាក់ថា ពីគំរូនេះ ស្មារតីនៃវិន័យក្នុងការអនុវត្ត ការទទួលខុសត្រូវក្នុងសកម្មភាព និងការប្ដេជ្ញាចិត្តផ្លាស់ប្ដូរថ្មី នឹងបន្តរីកសាយភាយ ដើម្បីឲ្យគោលជំហរត្រឹមត្រូវនីមួយៗរបស់បក្ស នឹងត្រូវបានផ្ទៀងផ្ទាត់ដោយគម្រោង និងលទ្ធផលជាក់លាក់និងពិតប្រាកដ”៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ លើកទឹកចិត្តឲ្យសហគ្រាសស៊ុយអែតវិនិយោគលើវិស័យសេដ្ឋកិច្ចវិលជុំ

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ លើកទឹកចិត្តឲ្យសហគ្រាសស៊ុយអែតវិនិយោគលើវិស័យសេដ្ឋកិច្ចវិលជុំ

កាលពីរសៀលថ្ងៃទី ៣០ ខែមករា នៅទីក្រុងហាណូយ លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ បានទទួលជួបលោក Johan Ndisi ឯកអគ្គរដ្ឋទូតស៊ុយអែតប្រចាំនៅវៀតណាម និងលោក Dennis Nobelius អគ្គនាយកក្រុមហ៊ុន SYRE ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ H&M ដែលជាម៉ាកយីហោសម្លៀកបំពាក់ស៊ុយអែតដ៏ល្បីល្បាញលើពិភពលោក។

Top