• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ តម្រូវឲ្យមានភាពម្ចាស់ការនិងបត់បែនក្នុងគោលនយោបាយរូបិយវត្ថុដើម្បីរក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច

កាលពីយប់ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៥ នៅទីស្នាក់ការរដ្ឋាភិបាលនៅទីក្រុងហាណូយ លោក នាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ប្រធានគណៈកម្មាធិការរដ្ឋាភិបាលដឹកនាំការគ្រប់គ្រង និងប្រតិបត្តិការម៉ាក្រូសេដ្ឋកិច្ច បានអញ្ជើញធ្វើជាអធិបតីក្នុងកិច្ចប្រជុំលើកទីមួយនៃ គណៈកម្មាធិការដឹកនាំ។
ទិដ្ឋភាពនៅកិច្ចប្រជុំ។ (រូបថត៖ VOV)

ថ្លែងនៅក្នុងកិច្ចប្រជុំ លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ បានស្នើឱ្យក្រសួង និងផ្នែកពាក់ព័ន្ធ ចេញផ្សាយឯកសារណែនាំការអនុវត្តច្បាប់ និង សេចក្ដីសម្រេចចិត្តនានាជាបន្ទាន់ ដើម្បីដោះសោប្រភពធនធាន និងដោះស្រាយតំណភ្ជាប់ ខាងស្ថាប័ន។ ក្នុងពេលជាមួយគ្នានោះ ជំរុញការបញ្ចេញដើមទុនវិនិយោគសាធារណៈ ឲ្យកាន់តែខ្លាំងក្លាជាងមុន ដើម្បីរួមចំណែកដល់កំណើន; បែងចែកដើមទុនវិនិយោគ សាធារណៈរយៈពេលមធ្យមសម្រាប់គម្រោងចំនួន ៣០០០។

“គោលនយោបាយរូបិយវត្ថុត្រូវតែមានភាពម្ចាស់ការ បត់បែន សមស្រប និង មានប្រសិទ្ធភាព រួមចំណែកដល់ការរក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងការគ្រប់គ្រង អតិផរណា។ ទាក់ទងនឹងឥណទាន ធនាគាររដ្ឋបង្កើនឥណទានដោយផ្អែកលើ ស្ថានភាពជាក់លាក់; ស្ថាប័នឥណទានណាដែលដំណើរការល្អនឹងត្រូវបានអនុញ្ញាត ឱ្យបង្កើន ខណៈដែលស្ថាប័នណាដែលដំណើរការមិនទាន់ល្អ នឹងត្រូវស្ថិតនៅក្រោម ការគ្រប់គ្រង។ លើសពីនេះ គ្រប់គ្រងលំហូរមូលធន ឲ្យហូរចូលក្នុងកម្លាំងចលករ សម្រាប់កំណើន កំណើនបៃតង កំណើនឌីជីថល សេដ្ឋកិច្ចវិលជុំ និងវិស័យអាទិភាពនានា”។

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ បានស្នើឱ្យជំរុញការអភិវឌ្ឍទីផ្សារអចលន ទ្រព្យ ជំរុញការអភិវឌ្ឍលំនៅដ្ឋានសង្គម; ជំរុញការធ្វើផលិតកម្ម អាជីវកម្មលើវិស័យ កសិកម្ម ធានាការផ្គត់ផ្គង់ស្បៀងអាហារ... ជាមួយគ្នានោះ ជំរុញខ្លាំងនូវការនាំចេញ ការធ្វើអាជីវកម្មទីផ្សារប្រពៃណី និងពង្រីកទីផ្សារថ្មីៗ ព្រមទាំងពន្លឿនការចរចា និងកា រចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) ជាមួយដៃគូនានាដូចជា៖ ប្លុកទីផ្សាររួមអាមេរិកខាងត្បូង (Mercosur) ក្រុមប្រឹក្សាសហប្រតិបត្តិការឈូងសមុទ្រ (GCC) និងប៉ាគីស្ថាន ជាដើម៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

ប្រទេសវៀតណាមក្លាយជាគោលដៅទេសចរណ៍ដ៏ពេញនិយមបំផុតនៅឆ្នាំ ២០២៦

ប្រទេសវៀតណាមក្លាយជាគោលដៅទេសចរណ៍ដ៏ពេញនិយមបំផុតនៅឆ្នាំ ២០២៦

យោងតាមទស្សនាវដ្តី Vogue របស់បារាំង ចូលដល់ឆ្នាំ ២០២៦ ប្រទេស វៀតណាមនឹងលេចចេញដូចជាគោលដៅទេសចរណ៍ដ៏ទាក់ទាញបំផុតមួយនៅអាស៊ី អាស្រ័យដោយមានការរួមបញ្ចូលគ្នាប្រកបដោយភាពសុខដុមរមនារវាងទេសភាព ធម្មជាតិដ៏វិសេសវិសាល ជម្រៅវប្បធម៌ និងជីវភាពទំនើបនៃទីក្រុងធំៗ។

Top