លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ថ្លែងនៅកិច្ចប្រជុំ។ (រូបថត៖ VNA)
ក្នុងរបាយការណ៍ធ្វើបច្ចុប្បន្នភាព រដ្ឋមន្ត្រីក្រសួងកសិកម្ម និងបរិស្ថាន លោក ត្រឹន ឌឹកថាំង បានឲ្យដឹងថា ចំនួននាវានេសាទសរុបនៃបណ្ដាតំបន់ដែលបានចុះបញ្ជី និងធ្វើបច្ចុប្បន្នភាពនៅលើវេទិកា Vnfishbase គិតរហូតមកដល់ពេលនេះ មានចំនួន ៧៩.១៧៤ គ្រឿង (សម្រេចបានអត្រា ១០០%)។
ថ្លែងនៅក្នុងកិច្ចប្រជុំ លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ បានអះអាងនូវស្មារតី នៃការរៀបចំរចនាសម្ព័ន្ធផ្នែកជលផលឡើងវិញក្នុងទិសដៅត្រឹមត្រូវ ស្អាតស្អំ និង ប្រកបដោយចីរភាព។ ការអនុវត្តរបាយការណ៍វឌ្ឍនភាពស្តីពីការប្រយុទ្ធប្រឆាំងនឹងការ នេសាទ IUU និងការអភិវឌ្ឍផ្នែកជលផលប្រកបដោយចីរភាព ត្រូវតែមានលក្ខណៈ ស្មោះត្រង់ និងសត្យានុម័ត។
“ការងារនេះគឺយើងធ្វើសម្រាប់ខ្លួនឯងយើង យើងធ្វើដើម្បីរៀបចំរចនាសម្ព័ន្ធផ្នែក ជលផលឡើងវិញ ឲ្យដើរតាមទិសដៅត្រឹមត្រូវ ស្អាតស្អំ មានការអភិវឌ្ឍប្រកបដោយ ចីរភាពក្នុងរយៈពេលវែង។ ចាំបាច់ត្រូវធ្វើស្តង់ដារភាវូបនីយកម្មនូវទិន្នន័យរវាង គ្រប់កម្រិត គ្រប់វិស័យ និងគ្រប់មូលដ្ឋាន ជាពិសេសទាក់ទងនឹងបញ្ហាដែល EC បានផ្ដល់អនុសាសន៍។ តាមដានស្ថានការណ៍យ៉ាងដិតដល់ ដើម្បីធ្វើរបាយការណ៍ឲ្យ បានត្រឹមត្រូវ”។
ទិដ្ឋភាពនៅកិច្ចប្រជុំ។ (រូបថត៖ VNA) |
លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យក្រសួងកសិកម្ម និងបរិស្ថានបង្ហើយរបាយ ការណ៍ និងដាក់ជូនគណៈកម្មការអឺរ៉ុប (EC) មុនថ្ងៃទី៥ ខែមករា ឆ្នាំ ២០២៦។ ក្រសួងនគរបាលស៊ើបអង្កេត និងដោះស្រាយឲ្យបានដាច់ស្រឡះនូវករណី ទាក់ទងនឹងការក្លែងបន្លំ និងអង្គការ/បុគ្គលពាក់ព័ន្ធនានា។ ក្រសួងការពារប្រទេស រក្សាការល្បាត និងការគ្រប់គ្រងតំបន់សមុទ្រដែលជាប់ព្រំដែនជាមួយប្រទេសដទៃ ទៀត។ មូលដ្ឋានចំនួន ១៥ ក្នុងចំណោមមូលដ្ឋានសរុបទាំង ២២ ត្រូវចេញផែនការ សម្រាប់ការផ្លាស់ប្តូរមុខរបរ និងបង្កើតមុខរបរប្រកបដោយចីរភាពសម្រាប់អ្នកនេសាទ មុនថ្ងៃទី ៦ ខែមករា ឆ្នាំ ២០២៦៕