សន្និសីទលើកតម្កើងគ្រួសារកម្មករ និងនិយោជិតគំរូទូទាំងប្រទេសចំនួន ៩៥ នាក់ ដំណាក់កាល ២០២១-២០២៦ បានធ្វើឡើងនាយប់ថ្ងៃទី ២០ ខែមិថុនា នៅទីក្រុងហូជីមិញ។
តំណាងគណៈកម្មាធិការរៀបចំកម្មវិធីប្រគល់និមិត្តសញ្ញានៃសហភាពសហព័ន្ធពលកម្មវៀតណាមដល់គ្រួសារកម្មករ និយោជិតគំរូទូទាំងប្រទេស (រូបថត៖ ថាញ់វូ/VNA)
សន្និសីទនេះត្រូវបានសហភាពសហព័ន្ធពលកម្មវៀតណាមរៀបចំឡើង
ដើម្បីរំលឹកខួបលើកទី ២៥ នៃទិវាគ្រួសារវៀតណាម (២៨ មិថុនា ២០០១ - ២៨ មិថុនា ២០២៦)។
ថ្លែងនៅក្នុងសន្និសីទនេះ អនុប្រធានសហភាពសហព័ន្ធពលកម្មវៀតណាម
លោកស្រី ថៃ ធូ សឿង បានសង្កត់ធ្ងន់ថា គ្រួសារចំនួន ៩៥
ដែលត្រូវបានលើកតម្កើងគឺជាគំរូដែលតំណាងឱ្យគ្រួសារសមាជិកសហជីពរាប់លាននាក់ទូទាំងប្រទេស។
គ្រួសារនីមួយៗ គឺជារឿងរ៉ាវដ៏ស្រស់ស្អាត
ជាសក្ខីភាពដ៏រស់រវើកចំពោះកម្លាំងនៃសេចក្តីស្រឡាញ់ ការចែករំលែក
និងការទទួលខុសត្រូវក្នុងចំណោមសមាជិក។ លោកស្រី ថៃ ធូ សឿង
បានស្នើឱ្យសហជីពគ្រប់លំដាប់ថ្នាក់បន្តយកចិត្តទុកដាក់ចំពោះបញ្ហាគ្រួសារ
យកចិត្តទុកដាក់ចំពោះជីវភាពរបស់សមាជិកសហជីព កសាងបរិយាកាសការងារស្មើភាពនិងសុវត្ថិភាព
និងបង្កើតលក្ខខណ្ឌសម្រាប់កម្មករក្នុងការធ្វើឱ្យមានតុល្យភាពរវាងការងារ និងជីវភាព។
ចំពោះកម្មករ និងនិយោជិត លោកស្រី ថៃ ធូសឿងសង្ឃឹមថា គ្រួសារកម្មករ និងនិយោជិតនីមួយៗ
នឹងបន្តរក្សាប្រពៃណីដ៏ល្អរបស់គ្រួសារវៀតណាម ដោយលើកកម្ពស់ស្មារតីនៃការរៀនសូត្រ
និងការងារច្នៃប្រឌិត។ គ្រួសារដែលមានសុភមង្គលនីមួយៗ នឹងបង្កើតឡើងកម្មករសុភមង្គល; កម្មករដែលមានសុភមង្គលម្នាក់ៗនឹងចូលរួមចំណែកក្នុងការកសាងភ្នាក់ងារ
និងសហគ្រាសដែលកំពុងអភិវឌ្ឍន៍ និងសង្គមដែលមានស្ថិរភាព ប្រកបដោយវិបុលភាព។
នៅក្នុងកម្មវិធី គ្រួសារគំរូជាច្រើនបានចែករំលែករឿងរ៉ាវដ៏មានអត្ថន័យអំពីការជំនះពុះពារលើការលំបាក
ការកសាងផ្ទះដ៏មានសុភមង្គលជាមួយគ្នា៕
តាម vovworld.vn/km-KH