• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ចំណុចសំខាន់ៗ

លើកកម្ពស់យុទ្ធសាស្រ្តដៃគូស៊ីជម្រៅរវាងវៀតណាមនិងជប៉ុន

គណៈប្រតិភូជាន់ខ្ពស់វៀតណាម ដឹកនាំដោយលោកនាយករដ្ឋមន្រ្តី ផាម មិញចិញ (Pham Minh Chinh) ទើបតែបញ្ចប់ដំណើរបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសជប៉ុន ប្រកបដោយជោគជ័យ ចាប់ពីថ្ងៃទី២២ - ២៥ ខែវិច្ឆិកា តប​តាមសេចក្តីអញ្ជើញរបស់លោកនាយករដ្ឋមន្រ្តីជប៉ុន Kishida Fumio។ ដំណើរបំពេញទស្សនកិច្ចរបស់លោកនាយករដ្ឋមន្រ្តី ផាម មិញចិញ (Pham Minh Chinh) អះអាងឡើងវិញ ការប្តេជ្ញាចិត្តរវាងវៀតណាមនិងជប៉ុន នាំយកទំនាក់ទំនងដៃគូយុទ្ធសាស្រ្តស៊ីជម្រៅ ដើម្បីសន្តិភាពនិងវិបុលភាពនៅអ្វីអាស៊ី រីកចម្រើនឡើងកម្រិតមួយថ្មី ពីមួយថ្ងៃទៅមួយថ្ងៃកាន់តែស៊ីជម្រៅ ជាក់ស្តែង និងប្រសិទ្ធភាព។

ដៃគូជិតស្និទ្ធ ជឿជាក់

ភាគីទាំងពីរជឿជាក់លើទំនាក់ទំនងដៃគូយុទ្ធសាស្រ្តស៊ីជម្រៅ រវាងវៀតណាមនិងជប៉ុន នៅមានសក្តានុពលធំៗជាច្រើន ដើម្បីអភិវឌ្ឍន៍ស៊ីជម្រៅថែមទៀត។ ជប៉ុនកត់សម្គាល់តួនាទីមួយថ្ងៃទៅមួយថ្ងៃកាន់តែកើនឡើង ហើយរួមចំណែកកសាងរបស់វៀតណាម ចំពោះបញ្ហាអន្តរជាតិនិងតំបន់។ អះអាងសារៈសំខាន់របស់វៀតណាម ក្នុងគោលនយោបាយការទូតរបស់ជប៉ុន នៅតំបន់ឥណ្ឌា - ប៉ាស៊ីហ្វិក។ វៀតណាមបញ្ជាក់ពីតួនាទីរបស់ជប៉ុន ជាដៃគូសំខាន់និងយូរអង្វែងរបស់វៀតណាម ចង់ឱ្យជប៉ុនបន្តរួមចំណែកជាតួនាទីសកម្ម និងស្ថាបនាបញ្ហាអន្តរជាតិនិងតំបន់។

 

អំឡុងពេលតែពីរថ្ងៃកន្លះ លោកនាយករដ្ឋមន្រ្តីមានសកម្មភាពជំនួបចំនួន៥០ ជំនួបថ្នាក់ដឹកនាំស្នូលរបស់ជប៉ុន តាំងពីថ្នាក់ដឹកនាំរដ្ឋសភា រដ្ឋមន្រ្តីនៃរដ្ឋ អតីតថ្នាក់ដឹកនាំជប៉ុន ថ្នាក់ដឹកនាំបក្សកុម្មុយនិស្ត បក្សពន្លឺយុត្តិធម៌ ថ្នាក់ដឹកនាំមូលដ្ឋាន សកលវិទ្យាល័យ និងសហគ្រាសលំដាប់របស់ជប៉ុន ជំនួបសហគមន៍ជនជាតិវៀតណាម តំណាងបញ្ញវន្តវៀតណាមនៅជប៉ុន។


 


រសៀលថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១ នៅវិមាននាយករដ្ឋមន្រ្តីជប៉ុន រដ្ឋធានីតួក្យូ ពិធីទទួលស្វាគមន៍លោកនាយករដ្ឋមន្រ្តី ផាម មិញចិញ (Pham Minh Chinh) និងគណៈប្រតិភូជាន់ខ្ពស់វៀតណាមជាផ្លូវការ បានរៀបចំឡើងក្រោមអធិបតីលោកនាយករដ្ឋមន្រ្តីជប៉ុន Kishida Fumio ។ ក្នុងរូបថត៖ លោកនាយករដ្ឋមន្រ្តី ផាម មិញចិញ (Pham Minh Chinh) និងលោកនាយករដ្ឋមន្រ្តីជប៉ុន Kishida Fumio សន្តាប់តន្រ្តីជាតិនៃប្រទេសទាំងពីរ។ រូបថត៖ យឿងយ៉ាង/ទីភ្នាក់ងារសារព័ត៌មានវៀតណាម

 

លោកនាយករដ្ឋមន្រ្តី ផាម មិញចិញ (Pham Minh Chinh) និងលោកនាយករដ្ឋមន្រ្តីជប៉ុន Kishida Fumio ថតរូបអនុស្សាវរីយ៍។ រូបថត៖ យឿងយ៉ាង/ទីភ្នាក់ងារសារព័ត៌មានវៀតណាម

 

លោកនាយករដ្ឋមន្រ្តី ផាម មិញចិញ (Pham Minh Chinh) ជំនួបពិភាក្សានឹងលោកនាយករដ្ឋមន្រ្តី Kishida Fumio។ រូបថត៖ យឿងយ៉ាង/ទីភ្នាក់ងារសារព័ត៌មានវៀតណាម

 

យប់ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១ (តាមម៉ោងតំបន់) នៅទីស្តីការគណៈរដ្ឋមន្រ្តីជប៉ុន រដ្ឋធានីតួក្យូ បន្ទាប់ពីជំនួបកិច្ចពិភាក្សារវាង​ លោកនាយករដ្ឋមន្រ្តី ផាម មិញចិញ (Pham Minh Chinh) និងលោកនាយករដ្ឋមន្រ្តីជប៉ុន Kishida Fumio អញ្ជើញធ្វើសាក្សី នៃពិធីប្រគល់ជូនឯកសារសហប្រតិបត្តិការវៀតណាម និងជប៉ុន។ ក្នុងរូបថត៖ លោកនាយករដ្ឋមន្រ្តី ផាម មិញចិញ (Pham Minh Chinh) និងលោកនាយករដ្ឋមន្រ្តីជប៉ុន Kishida Fumio នៅពិធីប្រគល់ជូនឯកសារសហប្រតិបត្តិការ។ រូបថត៖ យឿងយ៉ាង/ទីភ្នាក់ងារសារព័ត៌មានវៀតណាម

 

លោកនាយករដ្ឋមន្រ្តី ផាម មិញចិញ (Pham Minh Chinh) និងលោកនាយករដ្ឋមន្រ្តីជប៉ុន Kishida Fumio អញ្ជើញធ្វើសាក្សីនៃពិធីប្រគល់ជូនកិច្ចព្រមព្រៀងជំនួយយុត្តិធម៌ស្តីពីព្រហ្មទណ្ឌ រវាងប្រទេសទាំងពីរវៀតណាមនិងជប៉ុន។ រូបថត៖ យឿងយ៉ាង/ទីភ្នាក់ងារសារព័ត៌មានវៀតណាម

 

លោកនាយករដ្ឋមន្រ្តី ផាម មិញចិញ (Pham Minh Chinh) និងលោកនាយករដ្ឋមន្រ្តីជប៉ុន Kishida Fumio អញ្ជើញធ្វើសាក្សីនៃពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់កិច្ចសហប្រតិបត្តិការ រវាងក្រសួងធនធានបរិស្ថានវៀតណាម និងក្រសួងដីធ្លី ហេដ្ឋារចនាសម្ពន្ធ និងទេសចរណ៍ជប៉ុន ក្នុងវិស័យដីធ្លី ធនធាន ឧតុនិយម និងព័ត៌មានភូមិសាស្រ្ត។  រូបថត៖ យឿងយ៉ាង/ទីភ្នាក់ងារសារព័ត៌មានវៀតណាម

 

លោកនាយករដ្ឋមន្រ្តី ផាម មិញចិញ (Pham Minh Chinh) និងលោកនាយករដ្ឋមន្រ្តីជប៉ុន Kishida Fumio អញ្ជើញធ្វើសាក្សីនៃពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់ រវាងក្រសួងការពារជាតិវៀតណាម និងក្រសួងការពារជាតិជប៉ុន ស្តីពីកិច្ចសហប្រតិបត្តិសន្តិសុខបណ្តាញ។ រូបថត៖ យឿងយ៉ាង/ទីភ្នាក់ងារសារព័ត៌មានវៀតណាម

 

ក្នុងកម្មវិធីដំណើរបំពេញទស្សនកិច្ចជាផ្លូវការនៅជប៉ុន នារសៀលថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១ នៅរដ្ឋធានីតូក្យូ លោកនាយករដ្ឋមន្រ្តី ផាម មិញចិញ (Pham Minh Chinh) ជួបសវនាការនឹងលោកប្រធានរដ្ឋសភាជាន់ទាបជប៉ុន Hosoda Hiroyuki។ រូបថត៖ យឿងយ៉ាង/ទីភ្នាក់ងារសារព័ត៌មានវៀតណាម

 

ក៏នៅរសៀលថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១ នៅរដ្ឋធានីតូក្យូ លោកនាយករដ្ឋមន្រ្តី ផាម មិញចិញ (Pham Minh Chinh) ជំនួបសវនាការនឹងលោកស្រី​​ប្រធានព្រឹទ្ធសភាជប៉ុន Santo Akiko។ រូបថត៖ យឿងយ៉ាង/ទីភ្នាក់ងារសារព័ត៌មានវៀតណាម

 

 

សមាជិកនៃគណៈប្រតិភូ ក៏មានការជំនួបចំនួន២០ ជាមួយដៃគូដើម្បីពិភាក្សាស៊ីជម្រៅអំពីវិស័យសហប្រតិបត្តិការជំនាញ និងសហប្រតិបត្តិការរវាងមូលដ្ឋាននានា។ ឯកសារចំនួន១១ បានចុះហត្ថលេខា ពិភាក្សារវាងក្រសួង ផ្នែក ស្ថាបន និងសហគ្រាសនៃប្រទេសទាំងពីរ។


វៀតណាមអរគុណចំពោះរដ្ឋាភិបាលនិងប្រជាជនជប៉ុន អំពីការឧបត្ថម្ភយ៉ាងមានប្រសិទ្ធភាព ក្នុងការងារអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមកិច្ច កាត់បន្ថយ និងបំបាត់ភាពក្រីក្រនៅវៀតណាម តាមរយៈជំនួយអភិវឌ្ឍន៍ជាផ្លូវការ (ODA) អំឡុងពេល៣០ឆ្នាំកន្លង។ វៀតណាមវាយតម្លៃខ្ពស់ តួនាទីនិងការរួមចំណែកដ៏សកម្មនៃសហគ្រាសជប៉ុន ចំពោះការអភិវឌ្ឍសេដ្ឋកិច្ចនិងកសាងប្រទេសជាតិវៀតណាម។

រួមចិត្តរួមគំនិតឆ្លងកាត់បញ្ហាប្រឈមជំងឺកូវិដ - ១៩

ក្នុងបរិបទជំងឺកូវិដ - ១៩ បង្កឥទ្ធិពលដល់សេដ្ឋកិច្ច សង្គមកិច្ច មិនដែលមានចំពោះប្រទេសនានាលើពិភពលោក ក្នុងនោះមានវៀតណាមនិងជប៉ុន ភាគីទាំងពីរឯកភាពសហប្រតិបត្តិការស្អិតរមួត ក្នុងការងារពង្រាយវិធីសាស្រ្តបង្ការ ប្រឆាំងជំងឺអាសន្នរោគនេះ។

ជាដៃគូទំនុកចិត្ត វៀតណាមនិងជប៉ុនប្រកាសបន្តបង្កើនសហប្រតិបត្តិការ មានការរួមចំណែកយ៉ាងមានប្រសិទ្ធភាព ជាក់ស្តែង លើការងារអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមកិច្ច នៅប្រទេសនីមួយៗ។ ជប៉ុនវាយតម្លៃខ្ពស់នៅទិសដៅយុទ្ធសាស្រ្តរបស់វៀតណាម បានបង្ហាញក្នុងយុទ្ធសាស្រ្តអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមកិច្ច ដំណាក់កាល២០២១ - ២០៣០។ វៀតណាមវាយតម្លៃខ្ពស់នៅយុទ្ធសាស្រ្តសេដ្ឋកិច្ចថ្មី របស់រដ្ឋាភិបាលលោកនាយករដ្ឋមន្រ្តី Kishida Fumio អំពីរង្វង់កំណើន ចែកចាយសមស្រប និងសមភាព។ ទុកចិត្តលើយុទ្ធសាស្រ្តថ្មី នឹងនាំប្រទេសជប៉ុនឈានចូលដំណាក់កាលអភិវឌ្ឍន៍លំនឹងថ្មី។

 


រសៀលថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១ នៅរដ្ឋធានីតូក្យូ លោកនាយករដ្ឋមន្រ្តី ផាម មិញចិញ (Pham Minh Chinh) ទទួលជំនួបលោក Abe Shinzo អតីតនាយករដ្ឋមន្រ្តីជប៉ុន។ រូបថត៖ យឿងយ៉ាង/ទីភ្នាក់ងារសារព័ត៌មានវៀតណាម

 

ព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១ នៅរដ្ឋធានីតូក្យូ លោកនាយករដ្ឋមន្រ្តី ផាម មិញចិញ (Pham Minh Chinh) ទទួលជួបលោក Suga Yoshihide  អតីតនាយករដ្ឋមន្រ្តីជប៉ុន។ រូបថត៖ យឿងយ៉ាង/ទីភ្នាក់ងារសារព័ត៌មានវៀតណាម

 

មុននោះ ដំណើរបំពេញទស្សនកិច្ច​ផ្លូវការនៅប្រទេសជប៉ុន ព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១ លោកនាយករដ្ឋមន្រ្តី ផាម មិញចិញ (Pham Minh Chinh) អញ្ជើញទស្សនកិច្ចនៅខេត្ត Tochigi ។ ក្នុងរូបថត៖ លោកនាយករដ្ឋមន្រ្តី ផាម មិញចិញ (Pham Minh Chinh) ជំនួបលោក Fukuda Tomikazu អភិបាលខេត្ត Tochigi ។ រូបថត៖ យឿងយ៉ាង/ទីភ្នាក់ងារសារព័ត៌មានវៀតណាម

 

លោកនាយករដ្ឋមន្រ្តី ផាម មិញចិញ (Pham Minh Chinh) លោក Suga Yoshihide អតីតនាយករដ្ឋមន្រ្តី និងលោក Nikai Toshihiro ប្រធានសហព័ន្ធសភាមិត្តភាពជប៉ុន - វៀតណាម ហើយចូលរួមពិធីនាំចេញផ្លែក្រូច Unshu ទៅកាន់ប្រទេសវៀតណាម។ រូបថត៖ យឿងយ៉ាង/ទីភ្នាក់ងារសារព័ត៌មានវៀតណាម

 

លោកនាយករដ្ឋមន្រ្តី ផាម មិញចិញ (Pham Minh Chinh) និងលោក Fukuda Tomikazu អភិបាលខេត្ត Tochigi រួមនឹងគណៈប្រតិភូថតរូបអនុស្សាវរីយ៍។ រូបថត៖ យឿងយ៉ាង/ទីភ្នាក់ងារសារព័ត៌មានវៀតណាម

 

នាដំណើរទៅទស្សនកិច្ចនៅខេត្ត Tochigi ជប៉ុន លោកនាយករដ្ឋមន្រ្តី ផាម មិញចិញ (Pham Minh Chinh)  ចូលរួមនឹងថ្លែងសុន្ទរកថា នៅវេទិកាសេដ្ឋកិច្ចវៀតណាម និង Tochigi ក្រោមប្រធានបទ “ឱកាសរួមប្រាស្រ័យមូលដ្ឋាន សហការនឹងសហគ្រាស"។ រូបថត៖ យឿងយ៉ាង/ទីភ្នាក់ងារសារព័ត៌មានវៀតណាម

 

ក្នុងដំណើរទស្សនកិច្ច​ផ្លូវការនៅប្រទេសជប៉ុន នារសៀលថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១ នៅរដ្ឋធានីតូក្យូ លោកនាយករដ្ឋមន្រ្តី ផាម មិញចិញ (Pham Minh Chinh) ជំនួបសហគ្រាសជប៉ុនមួយចំនួន ដែលកំពុងវិនិយោគនៅប្រទេសវៀតណាម។ ក្នុងរូបថត៖ លោកនាយករដ្ឋមន្រ្តី ផាម មិញចិញ (Pham Minh Chinh)  ជំនួបលោក Ryutaro Hirai អគ្គនាយករងនៃសម្ពន្ធក្រុមហ៊ុន Sojitz។ រូបថត៖ យឿងយ៉ាង/ទីភ្នាក់ងារសារព័ត៌មានវៀតណាម

 

ព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១ នៅរដ្ឋធានីតូក្យូ ជប៉ុន លោកនាយករដ្ឋមន្រ្តី ផាម មិញចិញ (Pham Minh Chinh) ធ្វើការនឹងសហគ្រាសជប៉ុន លើវិស័យបង្វែឌីជីថល។ ក្នុងរូបថត៖ ទិដ្ឋភាពថ្ងៃធ្វើការ។ រូបថត៖ យឿងយ៉ាង/ទីភ្នាក់ងារសារព័ត៌មានវៀតណាម

 

ព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១ នៅរដ្ឋធានីតូក្យូ ជប៉ុន លោកនាយករដ្ឋមន្រ្តី ផាម មិញចិញ (Pham Minh Chinh) ជំនួបលោក Shicichi Kitaoka  ប្រធានស្ថាបនសហប្រតិបត្តិការជប៉ុន JICA ។ រូបថត៖ យឿងយ៉ាង/ទីភ្នាក់ងារសារព័ត៌មានវៀតណាម

 

ព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១ នៅរដ្ឋធានីតូក្យូ ជប៉ុន លោកនាយករដ្ឋមន្រ្តី ផាម មិញចិញ (Pham Minh Chinh) ជំនួបលោក Yamaguchi Natsuo ប្រធានគណៈបក្សពន្លឺយុត្តិធម៌។ រូបថត៖ យឿងយ៉ាង/ទីភ្នាក់ងារសារព័ត៌មានវៀតណាម

 

ព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១ នៅរដ្ឋធានីតូក្យូ ជប៉ុន លោកនាយករដ្ឋមន្រ្តី ផាម មិញចិញ (Pham Minh Chinh) ជំនួបថ្នាក់ដឹកនាំសម្ពន្ធក្រុមហ៊ុនឱសថ Shionogi ចូលមកសម្តែងការសមគួរ។ រូបថត៖ យឿងយ៉ាង/ទីភ្នាក់ងារសារព័ត៌មានវៀតណាម

 

ព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១ នៅរដ្ឋធានីតូក្យូ ជប៉ុន លោកនាយករដ្ឋមន្រ្តី ផាម មិញចិញ (Pham Minh Chinh) ជំនួបលោក Higashihara Toshiaki ប្រធានសម្ពន្ធក្រុមហ៊ុន Hitachi។ រូបថត៖ យឿងយ៉ាង/ទីភ្នាក់ងារសារព័ត៌មានវៀតណាម

 

ព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១ នៅរដ្ឋធានីតូក្យូ ជប៉ុន លោកនាយករដ្ឋមន្រ្តី ផាម មិញចិញ (Pham Minh Chinh) ជំនួបថ្នាក់ដឹកនាំសកលវិទ្យាល័យ Hiroshima ។ រូបថត៖ យឿងយ៉ាង/ទីភ្នាក់ងារសារព័ត៌មានវៀតណាម


ថ្ងៃត្រង់ ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១ នៅរដ្ឋធានីតូក្យូ ជប៉ុន លោកនាយករដ្ឋមន្រ្តី ផាម មិញចិញ (Pham Minh Chinh) សន្ទនានឹងវិនិយោគិនជប៉ុន។ រូបថត៖ យឿងយ៉ាង/ទីភ្នាក់ងារសារព័ត៌មានវៀតណាម


សន្ទនានឹងសម្ពន្ធក្រុមហ៊ុន វិនិយោគិនលំដាប់របស់ជប៉ុន លោកនាយករដ្ឋមន្រ្តី ផាម មិញចិញ (Pham Minh Chinh) សាទរសហគ្រាសជប៉ុន ជ្រើសយកវៀតណាមជាចំណុចឈានចូលវិនិយោគ។ អះអាងឡើងវិញ វៀតណាមសន្យាកសាងបរិស្ថានវិនិយោគងាយស្រួល តម្លាភាព បង្កលក្ខណៈងាយស្រួលជាស្រេច សម្រាប់សហគ្រាស។ រដ្ឋាភិបាលប្រទេសទាំងពីរ ឯកភាពសហប្រតិបត្តិការល្អិតរមួត ដោះស្រាយបញ្ហាជាប់ជំពាក់ ក្នុងការងារពង្រាយគម្រោងការមួយចំនួន ដែលប្រើប្រាស់ដើមទុនឧបត្ថម្ភអភិវឌ្ឍន៍ជាផ្លូវការរបស់ជប៉ុនប្រចាំនៅវៀតណាម ជំរុញសហប្រតិបត្តិការតំបន់ក៏ដូចជាគម្រោងការហេដ្ឋារចនាសម្ពន្ធចរាចរណ៍សំខាន់ រួមចំណែកអភិវឌ្ឍន៍ហេដ្ឋារចនាសម្ពន្ធឧស្សាហកម្ម។


ជប៉ុន ជាដៃគូលេខ១ខាងផ្គត់ផ្គង់ឧបត្ថម្ភអភិវឌ្ឍន៍ជាផ្លូវការ លេខ២ខាងវិនិយោគ លេខ៣ខាងទេសចរណ៍ លេខ៤ខាងពាណិជ្ជកម្មរបស់វៀតណាម ជាទីកន្លែងសហគមន៍ជនជាតិវៀតណាមរស់នៅនិងធ្វើការជិត៤៥០.០០០នាក់។

 

រួមចំណែកចូលសន្តិភាពនិងអភិវឌ្ឍន៍នៅតំបន់

លើសេចក្តីប្រកាសរួម ឆ្ពោះទៅកាន់ដំណាក់កាលថ្មីមួយ នៃការទំនាក់ទំនងដៃគូយុទ្ធសាស្រ្តស៊ីជម្រៅ រវាងវៀតណាមនិងជប៉ុន ដើម្បីសន្តិភាពនិងវិបុលភាពនៅទ្វីបអាស៊ី ភាគីទាំងពីរបញ្ជាក់ឡើងវិញ កិច្ចសន្យាបង្កើនសហប្រតិបត្តិការស៊ីជម្រៅនៅវេទិកាតំបន់និងអន្តរជាតិ ដូចជា៖ អង្គការសហប្រជាជាតិ វេទិកាសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី - ប៉ាស៊ីហ្វី (APEC) វេទិកាសហប្រតិបត្តិការអាស៊ី - អ៊ឺរ៉ុប (ASEM) សន្និសីទកំពូល សម្ពន្ធសមាគមប្រទេសនានាអាស៊ីអាគ្នេយ៍ (អាស៊ាន) - ជប៉ុន។ល។ ដើម្បីរួមចំណែកសកម្មរក្សាសន្តិភាព ស្ថេរភាព សហប្រតិបត្តិការ និងអភិវឌ្ឍន៍នៅតំបន់ និងអន្តរជាតិ។ សង្កត់ធ្ងន់ វៀតណាមនឹងអាស៊ានជាដៃគូសំខាន់ លោកនាយករដ្ឋមន្រ្តីជប៉ូន Kishida Fumio អះអាងថា៖ ជប៉ុនត្រៀមជាស្រេច ឧបត្ថម្ភនិងសហប្រតិបត្តិការតាមគោលការណ៍គោរពតួនាទីកណ្តាល នៃសម្ពន្ធសមាគម។ អំះអាងសារៈសំខាន់ ក្នុងការងារគ្រប់គ្រង់និងអភិវឌ្ឍន៍ស្ថេរភាពមេគង្គ លោកនាយករដ្ឋមន្រ្តីទាំងពីររូប ឯកភាពបង្កើនសហប្រតិបត្តិការដើម្បីលើកកម្ពស់ប្រសិទ្ធភាពនិងតួនាទី នៃសហប្រតិបត្តិការមេគង្គនិងជប៉ុន។

 


ព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១ នៅរដ្ឋធានីតូក្យូ ជប៉ុន លោកនាយករដ្ឋមន្រ្តី ផាម មិញចិញ (Pham Minh Chinh) ជំនួបលោក Sasaki Nobuhiko ប្រធានរៀបចំជំរុញពាណិជ្ជកម្មជប៉ុន(Jetro)។ រូបថត៖ យឿងយ៉ាង/ទីភ្នាក់ងារសារព័ត៌មានវៀតណាម

 

ព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១ នៅរដ្ឋធានីតូក្យូ ជប៉ុន លោកនាយករដ្ឋមន្រ្តី ផាម មិញចិញ (Pham Minh Chinh) ចូលរួមសន្និសីទជំរុញវិនិយោគវៀតណាមនិងជប៉ុន ក្រោមប្រធានបទ៖ "វៀតណាមនិងជប៉ុនលើកកម្ពស់សារៈសំខាន់ទំនាក់ទំនង សហប្រតិបត្តិការអភិវឌ្ឍន៍រួម"។ ក្នុងរូបថត៖ លោកនាយករដ្ឋមន្រ្តី ផាម មិញចិញ (Pham Minh Chinh)  អញ្ជើញចូលរួមសន្និសីទ។ រូបថត៖ យឿងយ៉ាង/ទីភ្នាក់ងារសារព័ត៌មានវៀតណាម

 

លោកនាយករដ្ឋមន្រ្តី ផាម មិញចិញ (Pham Minh Chinh) ថ្លែងអសុន្ទរកថា នៅសន្និសីទ។ រូបថត៖ យឿងយ៉ាង/ទីភ្នាក់ងារសារព័ត៌មានវៀតណាម

 
លោកនាយករដ្ឋមន្រ្តី ផាម មិញចិញ (Pham Minh Chinh) អញ្ជើញធ្វើសាក្សីនៃពិធីចុះហត្ថលេខាលើឯកសារសហប្រតិបត្តិការ រវាងសហគ្រាសនៃប្រទេសទាំងពីរ។ រូបថត៖ យឿងយ៉ាង/ទីភ្នាក់ងារសារព័ត៌មានវៀតណាម


ព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១ នៅរដ្ឋធានីតូក្យូ ជប៉ុន លោកនាយករដ្ឋមន្រ្តី ផាម មិញចិញ (Pham Minh Chinh) ជំនួបលោក Kuroiwa Yuji អភិបាលខេត្ត Kanagawa។  រូបថត៖ យឿងយ៉ាង/ទីភ្នាក់ងារសារព័ត៌មានវៀតណាម

 

យប់ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១ នៅព្រលានយន្តហោះអន្តរជាតិណូយបាយ (ហាណូយ) ប្រព្រឹត្តិទៅពិធីប្រគល់វ៉ាក់សាំង១.៥៤០.០០០ ដូសជាអំណោយរបស់រដ្ឋាភិបាលជប៉ុន ជាជំនួយ​ឥតសំណង និង១លានដូល្លាអាមេរិករបស់ធនាគារជប៉ុន ដើម្បីឧបត្ថម្ភវៀតណាម ក្នុងការបង្កា ប្រឆាំងជំងឺកូវិដ - ១៩។ រូបថត៖ ផាមកៀន/ទីភ្នាក់ងារសារព័ត៌មានវៀតណាម

 

 

អំពីសហប្រតិបត្តិការអភិវឌ្ឍន៍ស្ថេរភាព និងទប់ស្កាត់បម្រែបម្រួលអាកាសធាតុ ភាគីទាំងពីរអះអាងឡើងវិញ ប្តេជ្ញាពង្រាយកិច្ចព្រមព្រៀងនិងកិច្ចសន្យាសកលលោក ក្នុងនោះមានកម្មវិធីរបៀងវារៈដល់ឆ្នាំ២០៣០ ស្តីពីការអភិវឌ្ឍស្ថេរភាព កិច្ចព្រមព្រៀងបារីស ស្តីពីបម្រែបម្រួលអាកាសធាតុ និងកាត់បន្ថយហានិភ័យគ្រោះធម្មជាតិ Sendai ដំណាក់កាល២០១៥ - ២០៣០។ ដើម្បីអនុវត្តកិច្ចសន្យាខាងលើ ភាគីទាំងពីរជំរុញបង្កើនសហប្រតិបត្តិការខាងវិស័យបង្វែបៃតង កាត់បន្ថយកាក់សំណលឧស្ម័ន បង្កើនសមត្ថភាពទប់ស្កាត់បម្រែបម្រួលអាកាសធាតុ និងការពារបរិស្ថាន៕

ទីភ្នាក់ងារសារព័ត៌មានវៀតណាម/កាសែតរូបភាពវៀតណាម
ប្រែសម្រួល៖ រីកើង​

ជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយ និងស្ថិរភាពយូរអង្វែងរវាងវៀតណាម និងកម្ពុជា

ជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយ និងស្ថិរភាពយូរអង្វែងរវាងវៀតណាម និងកម្ពុជា

នាយករដ្ឋមន្ត្រីវៀតណាម លោក​ ផាម​ មិញ​ជីញ (Pham Minh Chinh) បានបញ្ចប់ដំណើរទស្សនកិច្ចជាផ្លូវការនៅព្រះរាជាណាចក្រកម្ពុជាដោយជោគជ័យ។

Top