ថ្ងៃទី១៩ ខែឧសភា គឺជាខួបលើកទី ១៣៦ ទិវាកំណើតរបស់លោកប្រធានហូជីមិញ ដែលជាវរជនវប្បធម៌ អ្នកបដិវត្តន៍ដ៏ឆ្នើម និងជាស្ថាបនិកនៃបក្សកុម្មុយនិស្តវៀតណាម (ថ្ងៃទី ១៩ ខែឧសភា ឆ្នាំ ១៨៩០ - ថ្ងៃទី ១៩ ខែឧសភា ឆ្នាំ ២០២៦)។
លោកប្រធានហូជីមិញដ៏មហិមារ។ (រូបថត៖ nhandan.vn)
ក្នុងឱកាសនេះ កាសែតធំៗជាច្រើនរបស់វៀតណាមបានបង្ហោះអត្ថបទអំពីលោកប្រធានហូជីមិញ។
ក្រោមចំណងជើងថា "មនោគមន៍វិជ្ជាហូជីមិញបំភ្លឺដំណើរអភិវឌ្ឍន៍ប្រទេសជាតិ"
កាសែតកងទ័ពប្រជាជនបានបង្ហោះអត្ថបទសរសេររបស់លោក ទ្រុញ វ៉ាន់ ក្វៀត
ប្រធានគណៈកម្មាធិការឃោសនាអប់រំនិងចលនាមហាជនមជ្ឈិម។ អត្ថបទនេះសង្កត់ធ្ងន់ថា
ជីវិតនិងអាជីពរបស់លោកប្រធានហូជីមិញ
គឺជានិមិត្តរូបដ៏ឧត្តុងឧត្តមនៃស្មារតីខ្ជាប់ខ្ជួនប៉ុន្តែច្នៃប្រឌិត; កើតចេញពីការពិតជាក់ស្ដែង និងឆ្ពោះទៅរកសុភមង្គលរបស់ប្រជាជនជានិច្ច។
នោះគឺជាតម្លៃនិរន្តរភាព ជាប្រភពនៃកម្លាំងខាងស្មារតីដ៏ធំធេង
ដែលបណ្តុះជំនឿជាក់និងឆន្ទៈសម្រាប់បក្សទាំងមូល ប្រជាជនទាំងមូល និងកងទ័ពទាំងមូលក្នុងដំណើរអភិវឌ្ឍន៍ប្រទេសជាតិ។
មនោគមន៍វិជ្ជា សីលធម៌ វិធីសាស្ត្រ និងរចនាបថហូជីមិញ
នឹងជាមូលដ្ឋានគ្រឹះខាងមនោគមន៍វិជ្ជាដ៏រឹងមាំ
និងជាប្រភពកម្លាំងខាងក្នុងសម្រាប់បក្សទាំងមូល ប្រជាជនទាំងមូល និងកងទ័ពទាំងមូល
ជំនះពុះពាររាល់ការលំបាក និងបញ្ហាប្រឈម ដើម្បីឈានទៅមុខយ៉ាងរឹងមាំ
នៅក្នុងយុគសម័យថ្មី - យុគសម័យនៃការអភិវឌ្ឍដ៏រុងរឿង អរិយធម៌ រឹងមាំ
និងប្រកបដោយវិបុលភាព។
កាសែតប្រជាជន នៅថ្ងៃទី១៩ ឧសភា ក៏បានបង្ហោះអត្ថបទមួយ
ដែលមានចំណងជើងថា “អនុវត្តន៍មនោគមន៍វិជ្ជាហូជីមិញដោយច្នៃប្រឌិតក្នុងយុគសម័យថ្មីរបស់ប្រជាជាតិ”
ក្នុងនោះសង្កត់ធ្ងន់ថា ពេញមួយជីវិតដើម្បីប្រទេសជាតិ និងប្រជាជន
លោកប្រធានហូជីមិញបានបន្សល់ទុកដល់បក្សកុម្មុយនិស្តវៀតណាម ប្រជាជនជំនាន់បច្ចុប្បន្ន
និងអនាគត នូវមរតកមនោគមន៍វិជ្ជាដ៏មានតម្លៃ និងគំរូសីលធម៌ដ៏ភ្លឺស្វាង
ដែលបានក្លាយជាមូលដ្ឋានគ្រឹះមនោគមន៍វិជ្ជា និងជាត្រីវិស័យសម្រាប់បដិវត្តន៍វៀតណាមក្នុងគ្រប់សម័យកាលប្រវត្តិសាស្ត្រ។
បក្សទាំងមូល ប្រជាជនទាំងមូល
និងកងទ័ពទាំងមូលយល់យ៉ាងស៊ីជម្រៅអំពីតម្លៃដ៏ស្ថិតស្ថេរជានិច្ចនិរន្តនៃមនោគមន៍វិជ្ជាហូជីមិញ
ហើយនឹងអនុវត្តន៍ដោយច្នៃប្រឌិតក្នុងលក្ខខណ្ឌប្រវត្តិសាស្ត្រថ្មីជាមួយនឹងការទាមទារថ្មី
ដោយយកការពិតជាក់ស្ដែងជាចំណុចចាប់ផ្តើម និងយកផលប្រយោជន៍របស់ប្រជាជាតិ
និងសុភមង្គលរបស់ប្រជាជនជាគោលដៅខ្ពស់បំផុត៕
តាម vovworld.vn/km-KH