រឿងរ៉ាវអំពីគ្រួសារអ្នកថតរូបម្នាក់

ព្រឹត្តិការណ៍ - បុគ្គល

រឿងរ៉ាវអំពីគ្រួសារអ្នកថតរូបម្នាក់

អតីតអ្នកសារព័ត៌ អ្នក​ថតរូប វ៉​ អាន​ខាញ  (Vo An Khanh) បានថតរូបភាពរាប់ម៉ឺនសន្លឹកពីតំបន់ជាច្រើននៃប្រទេស រួមទាំងខណៈ​រាប់ពាន់ក្នុងសម័យ "សង្គ្រាម​​" នៅពេលលោក​បំពេញបេសកកម្មជាអ្នកយក​ព័ត៌មាននៅសារភូមិ ក្នុងអំឡុងពេលសង្រ្គាមប្រឆាំងនឹងអាមេរិក សង្រ្គោះជាតិ ។

អតីតអ្នកសារព័ត៌ អ្នក​ថតរូប វ៉​ អាន​ខាញ  (Vo An Khanh) បានថតរូបភាពរាប់ម៉ឺនសន្លឹកពីតំបន់ជាច្រើននៃប្រទេស រួមទាំងខណៈ​រាប់ពាន់ក្នុងសម័យ "សង្គ្រាម​​" នៅពេលលោក​បំពេញបេសកកម្មជាអ្នកយក​ព័ត៌មាននៅសារភូមិ ក្នុងអំឡុងពេលសង្រ្គាមប្រឆាំងនឹងអាមេរិក សង្រ្គោះជាតិ។

កងជួរអ្នកថតរូបតែងតែនិយាយថា ខេត្ត កាម៉ៅ (Ca Mau) - ខេត្ត បាក​លៀវ (Bac Lieu) ជាពិសេស និងតំបន់ដីសណ្ដទន្លេគីវឡុង (Cuu Long) ជាទូទៅមានមោទនភាពណាស់ដែលជាស្រុក​កំណើត​របស់​អតីតអ្នក​ថតរូប  វ៉ ​អាន​ខាញ  (Vo An Khanh)។ គាត់គឺជាបុព្វបុរសម្នាក់ដែលបានរួមចំណែកដ៏មានតម្លៃនៃជំនាញការថតរូបក្នុងតំបន់ និងវៀតណាម។

 

ខ្ញុំ​បាន​ក្លាយ​ជា​អ្នកសារព័ត៌មាន និង​ជា​សិល្បករម្នាក់ដូច​សព្វ​ថ្ងៃ​នេះ​ដោយ​សារ​បក្ស។ បក្សដូចជា "ឪពុក និងម្តាយ" បានចិញ្ចឹម និងអប់រំខ្ញុំអំពីទំនុកចិត្ត និងថាមពលដ៏រឹងមាំ។ ទីពីរ​គឺដោយសា​ ការ​យក​ចិត្ត​ទុក​ដាក់​ និង​ការ​គាំទ្រ​ពី​បងប្អូន​ជន​រួម​ជាតិ។ ជាពិសេសគឺ ​ប័ណ្ណសរសើរ រូបថតទាំងអស់នៅតែបំភ្លឺត្រចះត្រចង់ រូបភាពអ្នកម្តាយ បងស្រី និងប្អូនៗ ដែលជាអ្នកបានជួយខ្ញុំឱ្យរស់នៅ តស៊ូ និងស្ថិតស្ថេរ”។

អតីតអ្នក​ថតរូប  វ៉​ អាន​ខាញ  (Vo An Khanh)


ជាងនេះទៅទៀត នៅពេលនិយាយអំពីកម្រងរូបថតដែលត្រូវបានទទួលពានរង្វាន់ហូ ជីមិញ (Ho Chi Minh) ក្នុងឆ្នាំ ២០២២ អ្នកទស្សនាត្រូវទាក់ទាញដោយអារម្មណ៍ជាច្រើន។ ពីភាពសោកសៅ និងទុក្ខព្រួយ ការដឹងគុណ ការកោតសរសើរ រហូតដល់ភាពស្មោះត្រង់ មោទន​ភាព​ចំពោះស្ត្រីវៀតណាម ប្រជាជនវៀតណាម។ "ពួកគេបានកម្លាយខ្លួនទៅជាគម្រូនៃជនជាតិវៀតណាមដែលសក្តិសមនឹងពាក្យពេចន៍ប្រាំបីពាក្យ "វីរៈបុរស - អង់អាច - ស្មោះត្រង់ - ក្លាហាន" ដែលលោកប្រធាន​ ហូ ជីមិញ (Ho Chi Minh)បានផ្តល់ជូនក្នុងសេចក្តីណែនាំអំពីកម្រងរូបថតរបស់អតីត​អ្នក​ថតរូប  វ៉​ អាន​ខាញ  (Vo An Khanh)។

អនុប្រធានកងអនុសេនាតូចនៃក្រុមកាំភ្លើងធំស្ត្រី កាយ ​នឿក លោកស្រី ហ្វីញ​ ធី​យុង (Huynh Thi Dung) និងសមមិត្តរបស់គាត់ ​ក្នុងដំណើរចេញទៅសមរភូមិ នៅខែមីនា ឆ្នាំ១៩៧៣ ។ រូបថត៖ អតីត​អ្នក​ថតរូប  វ៉​ អាន​ខាញ  (Vo An Khanh) ផ្តល់

កើតនិង​ធំឡើងក្នុង "​ក្រុម​គ្រួសារមាន​ប្រពៃណីថតរូប" តាំងពីក្មេង លោកស្រី គីម គឿង (Kim Cuong)"ជក់ចិត្តនឹងកាមេរ៉ា" ចូលចិត្តថតខណៈពេលស្រស់ស្អាតនៃជីវិត។ ដូច្នេះហើយ បន្ទាប់ពីបញ្ចប់ការសិក្សា គាត់បានដាក់ពាក្យសុំធ្វើការនៅស្ថាប័នកាសែតរូបភាព ដាត​មូយ (Dat Mui) ដើម្បីចូលប្រឡូក និងរស់នៅជាមួយចំណង់ចំណូលចិត្តផ្ទាល់ខ្លួន។

 

រហូតដល់ឆ្នាំ ២០១៣ គាត់បានឈ្នះពានរង្វាន់ដំបូងជាមួយនឹងស្នាដៃ "ដំណើរកម្សាន្តក្នុងនិទាឃរដូវ" ។ លោកស្រី​បាន​ចែល​រំលែក​ថា​៖ «​នៅ​ពេល​ដែល​ខ្ញុំ​បាន​ឮ​ថា ​ខ្ញុំ​បាន​ឈ្នះ​ពានរង្វាន់ ខ្ញុំ​មាន​អារម្មណ៍​រីករាយ​ខ្លាំង​ណាស់។ អារម្មណ៍​នោះ​គឺ​ពិសេស​ខ្លាំង​ណាស់ និងមិន​អាច​ពិពណ៌នា​បានទេ។ ប៉ុន្តែប្រហែលមនុស្សដែលសប្បាយចិត្តបំផុតមិនមែនជាខ្ញុំទេ តែជាឪពុករបស់ខ្ញុំវិញ។ ព្រោះ​ចាប់​ពី​ពេល​នេះ​ទៅ ឪពុក​ខ្ញុំ​មាន​អ្នក​ស្នងគាត់»។

ចាប់​តាំង​ពី​ពេល​នោះ​មក ទោះជាក្នុងដំណើរ​កម្មសិក្សាណា ទោះជា​ទី​កន្លែង​ពី​ភាគខាងត្បូង​ទៅភាគខាង​ជើង គីមគឿង (Kim Cuong) សុទ្ធសឹងតែមានវត្តមានរហូតគេ​បាន​មើល​ឃើញ​លោកស្រី គីមគឿង (Kim Cuong)។ យ៉ាង​ឆាប់​រហ័ស ការ​ប្រកួត​រូបថត​មក​ពី​ថ្នាក់​ខេត្ត ថ្នាក់​តំបន់ ថ្នាក់​ជាតិ និង​អន្តរជាតិ ​សុទ្ធ​តែ​មានស្នាដៃ​របស់លោកស្រី  គីមគឿង (Kim Cuong) ។ នោះ​បញ្ជាក់​ពី​ការ​លើក​ឡើង​របស់​គាត់​ថា៖ «សិល្បៈ​មិន​យូរ​មិន​ឆាប់ ខ្លាំង ឬ​ខ្សោយ ក្មេង​ឬ​ចាស់។ សិល្បៈ​ត្រូវ​ការមាន​ក្ដី​ស្រលាញ់​បរិសុទ្ធ​ ចំណង់​ចំណូល​ចិត្ត​ពិត​ប្រាកដ​ និង​ការ​លះបង់អស់ពីចិត្ត​»

 

អ្វីដែលគួរឱ្យចាប់អារម្មណ៍ដែលយើងមានអារម្មណ៍ពីស្នាដៃរបស់​អ្នក​ថត​រូប​ គីមគឿង  (Kim Cuong) គឺការរួម​ផ្សំយ៉ាងស៊ីចង្វាក់ ​រវាង​ទស្សនៈ និងរចនាបទសិល្បៈដែលត្រូវបានចំណាប់អារម្មណ៍ស៊ីជម្រៅ និងអនុវត្ត​យ៉ាងច្នៃប្រឌិតពីអតីតអ្នក​ថតរូប វ៉ អានខាញ (Vo An Khanh) ជាមួយនឹងប្រធានបទ មនោសញ្ចេតនាជាមួយស្ត្រី និងភាពសាមញ្ញ​ ជិតស្និទ្ធក្នុងជីវិតដែលមាននៅក្នុងចរិតរបស់អ្នក​ថតរូប ដាំង អាញ់រ  (Dang Anh Ro) ។


 

ដោយត្រូវបានណែនាំយ៉ាងល្អិតល្អន់ពីឪពុកក្មេក - អតីតអ្នក​ថតរូប វ៉ ​អានខាញ (Vo An Khanh) ចែករំលែកបទពិសោធន៍ដ៏មានតម្លៃជាច្រើន ដូច្នេះអ្នក​ថតរូប ដាំង ​អាញ់​រ  (Dang Anh Ro) (ស្វាមីរបស់អ្នក​ថតរូប វ៉​ ធីគីមគឿង (Vo Thi Kim Cuong) មិនចំណាយពេលយូរពេកទេ ក្នុងការទទួលភាពជោគជ័យក្នុងអាជីព​។ ពីកាសែតរូបថត ដាតមុយ (Dat Mui) (ឆ្នាំ១៩៨២) កាសែត មិញ​ហាយ (Minh Hai) (ឆ្នាំ១៩៨៣) កាសែត បាកលៀវ ( Bac Lieu) (ឆ្នាំ១៩៩៧) អ្នកយកព័ត៌មានរូបនោះនៅតែខិតខំធ្វើការ ធ្វើ​ដំណើរទៅ​គ្រប់ទីសទី ដើម្បីថតយករូបគ្រប់ដំណើរការនៃជីវិត។

អ្នក​ថត​រូប ដាំង​អាញ់​រ  (Dang Anh Ro) ​ជឿ​ថា​៖ «​អ្នកយក​សារព័ត៌មាន ឬ​សិល្បករ​គ្រប់រូប​ដែល​ចង់​ជោគជ័យ​ត្រូវ​មាន​រចនាបទដោយឡែករៀងៗខ្លួន។ និយាយ​តាម​របៀបផ្សេងគឺ ត្រូវមាន "សារធាតុ" ។ សារធាតុ ​ក្នង​ខ្លួន​មនុស្ស​ម្នាក់ៗ រហូត​ដល់រំ​លេច​ចេញ​មក ហើយ​រលាយ​ចូល​ទៅ​ក្នុង​ស្នាដៃ​របស់​ខ្លួន»។

 

យើងឃើញថាក្នុងស្នាដៃរបស់អ្នក​ថត​រូប  ដាំងអាញ់​រ  (Dang Anh Ro)  គឺ "​សារធាតុ​ធម្មជាតិ" តាម​រចនាបទ​របស់កសិករ និងពោរពេញទៅដោយលក្ខណៈពលកម្មនៃដង្ហើមជីវិតប្រចាំថ្ងៃ ឆ្លងកាត់ដំណាក់កាលនីមួយៗ និងស្ថានភាពសង្គម... ពិភាក្សាលើប្រធានបទនេះ កាលដែលមានជីវិតរស់នៅអតីតអ្នក​ថតរូប វ៉ អាន​ខាញ (Vo An Khanh) ក៏យល់ព្រមជាមួយយើងដែរ។  អតីតអ្នក​ថតរូប វ៉ អាន​ខាញ​ (Vo An Khanh) ក៏សប្បាយចិត្តយ៉ាងខ្លាំង ដោយ​សារ​អ្នក​ថត​រូប ដាំង​អាញ់​រ (Dang Anh Ro) ជ្រើសរើសទិសដៅត្រឹមត្រូវ។ រៀនពីគាត់ ប៉ុន្តែចេះ ​បត់បែន និងច្នៃប្រឌិត។


អ្នក​ថតរូប ដាំង អាញ់​រ (Dang Anh Ro) បាន​​បង្កើត​ចំណាប់អារម្មណ៍​ក្នុងវិស័យថតរូបយ៉ាងឆាប់រហ័សជាមួយ៖ មេដាយប្រាក់នៅតំបន់ដីសណ្ដទន្លេគឺវឡុង (Cuu Long)ឆ្នាំ ១៩៩៣ ជាមួយនឹងស្នាដៃ “សញ្ញានៃការរស់ឡើងវិញ”ពានរង្វាន់លេខមួយនូវ​ថតរូបសិល្បៈខេត្ត មិញ​ហាយ (Minh Hai) ឆ្នាំ ១៩៩៥; ពានរង្វាន់លើកទឹកចិត្តតំបន់ដីសណ្ដទន្លេ គឺវឡុង (Cuu Long) ឆ្នាំ ១៩៩៦ ជាមួយនឹងស្នាដៃរូបភាពកសិករ;  ពានរង្វាន់ពិសេសអន្តរជាតិនៅប្រទេសស្រីលង្កាជាមួយរូបភាពកសិករ; តាំងពិព័រណ៍រូបថតទូទាំងប្រទេស ១៩៩៨ ជាមួយស្នាដៃ​​រអំណោយផល... ក្នុងពេលជាមួយគ្នានោះលោក​ រ (Ro) បច្ចុប្បន្នបានចូលរួមក្នុង​កងជួរអ្នកថតរូបរបស់ប្រទេស ក្នុងតួនាទីជាប្រធានសមាគមអ្នក​ថតរូបវៀតណាម នៅខេត្តបាកលៀវ (Bac Lieu) ./.

ខ្លឹមសារ៖ កុងតាំ

រូបថត៖ អតីតអ្នក​ថតរូប  អាន ​ខាញ​ (Vo An Khanh)  អ្នក​ថតរូប គីម គឿង (Kim Cuong) អ្នក​ថតរូប ដាំង អាញ់​រ (Dang Anh Ro)

បច្ចេកទេសក្រាហ្វិក៖ ត្រាងញុង (Trang Nhung)

 

ខ្លឹមសារ៖ កុងតាំ រូបថត៖ អតីតអ្នកថតរូប អាន ខាញ (Vo An Khanh) អ្នកថតរូប គីម គឿង (Kim Cuong) អ្នកថតរូប ដាំង អាញ់រ (Dang Anh Ro) បច្ចេកទេសក្រាហ្វិក៖ ត្រ

បណ្តឹងជាតិពុលពណ៌លឿងទុំ របស់លោកស្រី Tran To Nga នៅចំពោះមុខនឹងឱកាសផ្នែកច្បាប់ថ្មីនៅបារាំង

បណ្តឹងជាតិពុលពណ៌លឿងទុំ របស់លោកស្រី Tran To Nga នៅចំពោះមុខនឹងឱកាសផ្នែកច្បាប់ថ្មីនៅបារាំង

បណ្តឹងរដ្ឋប្បវេណីរបស់លោកស្រី Tran To Nga ប្រឆាំងនឹងសាជីវកម្មគីមីអាមេរិកបានកត់សម្គាល់ការវិវឌ្ឍថ្មីដ៏សំខាន់មួយ

Top