រូបថត

រឿងរ៉ាវអំពីគ្រួសារអ្នកថតរូបម្នាក់

អតីតអ្នកសារព័ត៌ អ្នក​ថតរូប វ៉​ អាន​ខាញ  (Vo An Khanh) បានថតរូបភាពរាប់ម៉ឺនសន្លឹកពីតំបន់ជាច្រើននៃប្រទេស រួមទាំងខណៈ​រាប់ពាន់ក្នុងសម័យ "សង្គ្រាម​​" នៅពេលលោក​បំពេញបេសកកម្មជាអ្នកយក​ព័ត៌មាននៅសារភូមិ ក្នុងអំឡុងពេលសង្រ្គាមប្រឆាំងនឹងអាមេរិក សង្រ្គោះជាតិ ។

អតីតអ្នកសារព័ត៌ អ្នក​ថតរូប វ៉​ អាន​ខាញ  (Vo An Khanh) បានថតរូបភាពរាប់ម៉ឺនសន្លឹកពីតំបន់ជាច្រើននៃប្រទេស រួមទាំងខណៈ​រាប់ពាន់ក្នុងសម័យ "សង្គ្រាម​​" នៅពេលលោក​បំពេញបេសកកម្មជាអ្នកយក​ព័ត៌មាននៅសារភូមិ ក្នុងអំឡុងពេលសង្រ្គាមប្រឆាំងនឹងអាមេរិក សង្រ្គោះជាតិ។


 

កងជួរអ្នកថតរូបតែងតែនិយាយថា ខេត្ត កាម៉ៅ (Ca Mau) - ខេត្ត បាក​លៀវ (Bac Lieu) ជាពិសេស និងតំបន់ដីសណ្ដទន្លេគីវឡុង (Cuu Long) ជាទូទៅមានមោទនភាពណាស់ដែលជាស្រុក​កំណើត​របស់​អតីតអ្នក​ថតរូប  វ៉ ​អាន​ខាញ  (Vo An Khanh)។ គាត់គឺជាបុព្វបុរសម្នាក់ដែលបានរួមចំណែកដ៏មានតម្លៃនៃជំនាញការថតរូបក្នុងតំបន់ និងវៀតណាម។

 

ខ្ញុំ​បាន​ក្លាយ​ជា​អ្នកសារព័ត៌មាន និង​ជា​សិល្បករម្នាក់ដូច​សព្វ​ថ្ងៃ​នេះ​ដោយ​សារ​បក្ស។ បក្សដូចជា "ឪពុក និងម្តាយ" បានចិញ្ចឹម និងអប់រំខ្ញុំអំពីទំនុកចិត្ត និងថាមពលដ៏រឹងមាំ។ ទីពីរ​គឺដោយសា​ ការ​យក​ចិត្ត​ទុក​ដាក់​ និង​ការ​គាំទ្រ​ពី​បងប្អូន​ជន​រួម​ជាតិ។ ជាពិសេសគឺ ​ប័ណ្ណសរសើរ រូបថតទាំងអស់នៅតែបំភ្លឺត្រចះត្រចង់ រូបភាពអ្នកម្តាយ បងស្រី និងប្អូនៗ ដែលជាអ្នកបានជួយខ្ញុំឱ្យរស់នៅ តស៊ូ និងស្ថិតស្ថេរ”។

អតីតអ្នក​ថតរូប  វ៉​ អាន​ខាញ  (Vo An Khanh)


ជាងនេះទៅទៀត នៅពេលនិយាយអំពីកម្រងរូបថតដែលត្រូវបានទទួលពានរង្វាន់ហូ ជីមិញ (Ho Chi Minh) ក្នុងឆ្នាំ ២០២២ អ្នកទស្សនាត្រូវទាក់ទាញដោយអារម្មណ៍ជាច្រើន។ ពីភាពសោកសៅ និងទុក្ខព្រួយ ការដឹងគុណ ការកោតសរសើរ រហូតដល់ភាពស្មោះត្រង់ មោទន​ភាព​ចំពោះស្ត្រីវៀតណាម ប្រជាជនវៀតណាម។ "ពួកគេបានកម្លាយខ្លួនទៅជាគម្រូនៃជនជាតិវៀតណាមដែលសក្តិសមនឹងពាក្យពេចន៍ប្រាំបីពាក្យ "វីរៈបុរស - អង់អាច - ស្មោះត្រង់ - ក្លាហាន" ដែលលោកប្រធាន​ ហូ ជីមិញ (Ho Chi Minh)បានផ្តល់ជូនក្នុងសេចក្តីណែនាំអំពីកម្រងរូបថតរបស់អតីត​អ្នក​ថតរូប  វ៉​ អាន​ខាញ  (Vo An Khanh)

អនុប្រធានកងអនុសេនាតូចនៃក្រុមកាំភ្លើងធំស្ត្រី កាយ ​នឿក លោកស្រី ហ្វីញ​ ធី​យុង (Huynh Thi Dung) និងសមមិត្តរបស់គាត់ ​ក្នុងដំណើរចេញទៅសមរភូមិ នៅខែមីនា ឆ្នាំ១៩៧៣ ។ រូបថត៖ អតីត​អ្នក​ថតរូប  វ៉​ អាន​ខាញ  (Vo An Khanh) ផ្តល់

កើតនិង​ធំឡើងក្នុង "​ក្រុម​គ្រួសារមាន​ប្រពៃណីថតរូប" តាំងពីក្មេង លោកស្រី គីម គឿង (Kim Cuong)"ជក់ចិត្តនឹងកាមេរ៉ា" ចូលចិត្តថតខណៈពេលស្រស់ស្អាតនៃជីវិត។ ដូច្នេះហើយ បន្ទាប់ពីបញ្ចប់ការសិក្សា គាត់បានដាក់ពាក្យសុំធ្វើការនៅស្ថាប័នកាសែតរូបភាព ដាត​មូយ (Dat Mui) ដើម្បីចូលប្រឡូក និងរស់នៅជាមួយចំណង់ចំណូលចិត្តផ្ទាល់ខ្លួន។

 

រហូតដល់ឆ្នាំ ២០១៣ គាត់បានឈ្នះពានរង្វាន់ដំបូងជាមួយនឹងស្នាដៃ "ដំណើរកម្សាន្តក្នុងនិទាឃរដូវ" ។ លោកស្រី​បាន​ចែល​រំលែក​ថា​៖ «​នៅ​ពេល​ដែល​ខ្ញុំ​បាន​ឮ​ថា ​ខ្ញុំ​បាន​ឈ្នះ​ពានរង្វាន់ ខ្ញុំ​មាន​អារម្មណ៍​រីករាយ​ខ្លាំង​ណាស់។ អារម្មណ៍​នោះ​គឺ​ពិសេស​ខ្លាំង​ណាស់ និងមិន​អាច​ពិពណ៌នា​បានទេ។ ប៉ុន្តែប្រហែលមនុស្សដែលសប្បាយចិត្តបំផុតមិនមែនជាខ្ញុំទេ តែជាឪពុករបស់ខ្ញុំវិញ។ ព្រោះ​ចាប់​ពី​ពេល​នេះ​ទៅ ឪពុក​ខ្ញុំ​មាន​អ្នក​ស្នងគាត់»។

 

ចាប់​តាំង​ពី​ពេល​នោះ​មក ទោះជាក្នុងដំណើរ​កម្មសិក្សាណា ទោះជា​ទី​កន្លែង​ពី​ភាគខាងត្បូង​ទៅភាគខាង​ជើង គីមគឿង (Kim Cuong) សុទ្ធសឹងតែមានវត្តមានរហូតគេ​បាន​មើល​ឃើញ​លោកស្រី គីមគឿង (Kim Cuong)។ យ៉ាង​ឆាប់​រហ័ស ការ​ប្រកួត​រូបថត​មក​ពី​ថ្នាក់​ខេត្ត ថ្នាក់​តំបន់ ថ្នាក់​ជាតិ និង​អន្តរជាតិ ​សុទ្ធ​តែ​មានស្នាដៃ​របស់លោកស្រី  គីមគឿង (Kim Cuong) ។ នោះ​បញ្ជាក់​ពី​ការ​លើក​ឡើង​របស់​គាត់​ថា៖ «សិល្បៈ​មិន​យូរ​មិន​ឆាប់ ខ្លាំង ឬ​ខ្សោយ ក្មេង​ឬ​ចាស់។ សិល្បៈ​ត្រូវ​ការមាន​ក្ដី​ស្រលាញ់​បរិសុទ្ធ​ ចំណង់​ចំណូល​ចិត្ត​ពិត​ប្រាកដ​ និង​ការ​លះបង់អស់ពីចិត្ត​»

 

អ្វីដែលគួរឱ្យចាប់អារម្មណ៍ដែលយើងមានអារម្មណ៍ពីស្នាដៃរបស់​អ្នក​ថត​រូប​ គីមគឿង  (Kim Cuong) គឺការរួម​ផ្សំយ៉ាងស៊ីចង្វាក់ ​រវាង​ទស្សនៈ និងរចនាបទសិល្បៈដែលត្រូវបានចំណាប់អារម្មណ៍ស៊ីជម្រៅ និងអនុវត្ត​យ៉ាងច្នៃប្រឌិតពីអតីតអ្នក​ថតរូប វ៉ អានខាញ (Vo An Khanh) ជាមួយនឹងប្រធានបទ មនោសញ្ចេតនាជាមួយស្ត្រី និងភាពសាមញ្ញ​ ជិតស្និទ្ធក្នុងជីវិតដែលមាននៅក្នុងចរិតរបស់អ្នក​ថតរូប ដាំង អាញ់រ  (Dang Anh Ro) ។


 

ដោយត្រូវបានណែនាំយ៉ាងល្អិតល្អន់ពីឪពុកក្មេក - អតីតអ្នក​ថតរូប វ៉ ​អានខាញ (Vo An Khanh) ចែករំលែកបទពិសោធន៍ដ៏មានតម្លៃជាច្រើន ដូច្នេះអ្នក​ថតរូប ដាំង ​អាញ់​រ  (Dang Anh Ro) (ស្វាមីរបស់អ្នក​ថតរូប វ៉​ ធីគីមគឿង (Vo Thi Kim Cuong) មិនចំណាយពេលយូរពេកទេ ក្នុងការទទួលភាពជោគជ័យក្នុងអាជីព​។ ពីកាសែតរូបថត ដាតមុយ (Dat Mui) (ឆ្នាំ១៩៨២) កាសែត មិញ​ហាយ (Minh Hai) (ឆ្នាំ១៩៨៣) កាសែត បាកលៀវ ( Bac Lieu) (ឆ្នាំ១៩៩៧) អ្នកយកព័ត៌មានរូបនោះនៅតែខិតខំធ្វើការ ធ្វើ​ដំណើរទៅ​គ្រប់ទីសទី ដើម្បីថតយករូបគ្រប់ដំណើរការនៃជីវិត។

អ្នក​ថត​រូប ដាំង​អាញ់​រ  (Dang Anh Ro) ​ជឿ​ថា​៖ «​អ្នកយក​សារព័ត៌មាន ឬ​សិល្បករ​គ្រប់រូប​ដែល​ចង់​ជោគជ័យ​ត្រូវ​មាន​រចនាបទដោយឡែករៀងៗខ្លួន។ និយាយ​តាម​របៀបផ្សេងគឺ ត្រូវមាន "សារធាតុ" ។ សារធាតុ ​ក្នង​ខ្លួន​មនុស្ស​ម្នាក់ៗ រហូត​ដល់រំ​លេច​ចេញ​មក ហើយ​រលាយ​ចូល​ទៅ​ក្នុង​ស្នាដៃ​របស់​ខ្លួន»។

 

យើងឃើញថាក្នុងស្នាដៃរបស់អ្នក​ថត​រូប  ដាំងអាញ់​រ  (Dang Anh Ro)  គឺ "​សារធាតុ​ធម្មជាតិ" តាម​រចនាបទ​របស់កសិករ និងពោរពេញទៅដោយលក្ខណៈពលកម្មនៃដង្ហើមជីវិតប្រចាំថ្ងៃ ឆ្លងកាត់ដំណាក់កាលនីមួយៗ និងស្ថានភាពសង្គម... ពិភាក្សាលើប្រធានបទនេះ កាលដែលមានជីវិតរស់នៅអតីតអ្នក​ថតរូប វ៉ អាន​ខាញ (Vo An Khanh) ក៏យល់ព្រមជាមួយយើងដែរ។  អតីតអ្នក​ថតរូប វ៉ អាន​ខាញ​ (Vo An Khanh) ក៏សប្បាយចិត្តយ៉ាងខ្លាំង ដោយ​សារ​អ្នក​ថត​រូប ដាំង​អាញ់​រ (Dang Anh Ro) ជ្រើសរើសទិសដៅត្រឹមត្រូវ។ រៀនពីគាត់ ប៉ុន្តែចេះ ​បត់បែន និងច្នៃប្រឌិត។


អ្នក​ថតរូប ដាំង អាញ់​រ (Dang Anh Ro) បាន​​បង្កើត​ចំណាប់អារម្មណ៍​ក្នុងវិស័យថតរូបយ៉ាងឆាប់រហ័សជាមួយ៖ មេដាយប្រាក់នៅតំបន់ដីសណ្ដទន្លេគឺវឡុង (Cuu Long)ឆ្នាំ ១៩៩៣ ជាមួយនឹងស្នាដៃ “សញ្ញានៃការរស់ឡើងវិញ”ពានរង្វាន់លេខមួយនូវ​ថតរូបសិល្បៈខេត្ត មិញ​ហាយ (Minh Hai) ឆ្នាំ ១៩៩៥; ពានរង្វាន់លើកទឹកចិត្តតំបន់ដីសណ្ដទន្លេ គឺវឡុង (Cuu Long) ឆ្នាំ ១៩៩៦ ជាមួយនឹងស្នាដៃរូបភាពកសិករ;  ពានរង្វាន់ពិសេសអន្តរជាតិនៅប្រទេសស្រីលង្កាជាមួយរូបភាពកសិករ; តាំងពិព័រណ៍រូបថតទូទាំងប្រទេស ១៩៩៨ ជាមួយស្នាដៃ​​រអំណោយផល... ក្នុងពេលជាមួយគ្នានោះលោក​ រ (Ro) បច្ចុប្បន្នបានចូលរួមក្នុង​កងជួរអ្នកថតរូបរបស់ប្រទេស ក្នុងតួនាទីជាប្រធានសមាគមអ្នក​ថតរូបវៀតណាម នៅខេត្តបាកលៀវ (Bac Lieu) ./.

ខ្លឹមសារ៖ កុងតាំ

រូបថត៖ អតីតអ្នក​ថតរូប  អាន ​ខាញ​ (Vo An Khanh)  អ្នក​ថតរូប គីម គឿង (Kim Cuong) អ្នក​ថតរូប ដាំង អាញ់​រ (Dang Anh Ro)

បច្ចេកទេសក្រាហ្វិក៖ ត្រាងញុង (Trang Nhung)

 


top