គោលនយោបាយ“ អភិរក្សតម្លៃវប្បធម៌សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចនិងទេសចរណ៍” ក៏ត្រូវបានអនុវត្តនៅក្នុងខេត្តដាកឡាក់ (Dak Lak) ខេត្ត យ៉ាឡាយ (Gia Lai) ខេត្ត កូនទុំ (Kon Tum) ប្រកបដោយព្រមៗគ្នា។ រូបចម្លាក់ពីឈើនៅផ្ទះផ្នូរ តីង្វៀន (Tay Nguyen) មិនត្រឹមតែដាក់តាំងក្នុងផ្ទះផ្នូរដ៏ពិសិដ្ឋប៉ុណ្ណោះទេ ប៉ុន្តែវាក៏បានដាក់តាំងនៅក្នុងសារមន្ទីរកន្លែងសាធារណៈនិងតំបន់ទេសចរណ៍សហគមន៍ផងដែរ។ |
បន្ទាប់ពីរយៈពេល ៣០ ឆ្នាំមកទស្សនាតំបន់ខ្ពង់រាបតីង្វៀន (Tay Nguyen) ជាច្រើនដង ខ្ញុំបានមើលឃើញថាមិនត្រឹមតែប្រជាជនបាណា (Ba Na) ប៉ុណ្ណោះទេប៉ុន្តែក៏មានប្រជាជនយ៉ារ៉ាយ (Gia Rai) អេដេ (E De) កើទូ (Co Tu)... និងជនជាតិជាច្រើនទៀតដែលរស់នៅក្នុងតំបន់ខ្ពង់រាប តីង្វៀន (Tay Nguyen) បានឆ្លាក់រូបចម្លាក់ពីឈើដែលដាក់តាំងក្នុងផ្ទះផ្នូរដើម្បីរៀបចំពិធីលាខ្មោច។ ហេតុដូច្នេះហើយមិនមែនជាការចៃដន្យទេ ពិធីលាខ្មោចត្រូវបានគេចាត់ទុកដូចជា ពិធីបុណ្យធំបំផុត រីករាយបំផុត ពោរពេញទៅដោយវប្បធម៌និងមានលក្ខណសមាគមន៍របស់ប្រជាជនរស់នៅក្នុងតំបន់ខ្ពង់រាប តីង្វៀន (Tay Nguyen)។
ហេតុដូច្នេះហើយមិនមែនជាការចៃដន្យទេ ពិធីលាខ្មោចត្រូវបានគេចាត់ទុកដូចជា ពិធីបុណ្យធំបំផុត រីករាយបំផុត ពោរពេញទៅដោយវប្បធម៌និងមានលក្ខណសមាគមន៍របស់ប្រជាជនរស់នៅក្នុងតំបន់ខ្ពង់រាប តីង្វៀន (Tay Nguyen)។ រូបចម្លាក់ដែលដាក់តាំងក្នុងផ្ទះផ្នូរ - ស្នាដៃប្លែកៗនៃចម្លាក់ប្រជាប្រិយនិងសិល្បៈស្ថាបត្យកម្មត្រូវបានកើតនៅក្នុងពិធីបុណ្យប្រចាំឆ្នាំទាំងនេះ។ផ្ទះផ្នូររបស់ប្រជាជននៅតំបន់ខ្ពង់រាប តីង្វៀន (Tay Nguyen) មិនមែនជាបូជនីយដ្ឋានរំលឹកអ្នកស្លាប់ទេតែជាផ្ទះរបស់អ្នកស្លាប់ដែលរួមមានអ្វីៗដែលចាំបាច់សម្រាប់ជីវិតរបស់អ្នកស្លាប់នៅក្នុងសុគតិភព។ បន្ទាប់ពីពិធីលាខ្មោចនឹងបញ្ជូនទៅកាន់ផ្ទះផ្នូរដែលមានទាំងអស់អ្វីៗ ដែលធ្វើដោយអ្នករស់។ ហេតុដូច្នេះហើយប្រជាជននៅតំបន់ខ្ពង់រាបតីង្វៀន (Tay Nguyen) ហៅថាពិធីលាខ្មោច។
![]()
ប្រជាជនបាណា (Ba Na) កំពុងសាងសង់ដំបូលនៃផ្ទះផ្នូរស្ថិតក្នុងភូមិ កុងច្រោ (Kong Chro) ខេត្ត យ៉ាឡាយ (Gia Lai)។ (ថតនៅឆ្នាំ ២០០៩) ។
រូបថត៖ ត្រឹនផុង ![]() ![]() សិប្បករនៅតំបន់ខ្ពង់រាបតីង្វៀន (Tay Nguyen) កំពុងឆ្លាក់រូមសំណាកដែលដាក់ក្នុងផ្ទះផ្នូរ។ រូបថត៖ ត្រឹនផុង ![]()
ទឹកមុខរបស់ជនជាតិ យ៉ារ៉ាយ (Gia Rai) នៅភូមិចាម ស្រុក Ia Graiខេត្តយ៉ាឡាយ (Gia Lai) (ថតក្នុងឆ្នាំ ១៩៨៦) ។ រូបថត៖ ត្រឹនផុង
![]()
រូបចម្លាក់ស្ត្រីជនជាតិបាបា(Ba Ba)ភូមិ ដាក់យ៉ា (Dak Gia )ឃុំYa Hoi ស្រុក ដាកពើ (Dak Po)ខេត្តយ៉ាឡាយ (Gia Lai)។ (ថតនៅឆ្នាំ ១៩៨៦) ។
រូបថត៖ ត្រឹនផុង ផ្ទះផ្នូររបស់ជនជាតិបាណា (Ba Na )មានទីតាំងស្ថិតនៅភូមិបុងឃុំឡូគូស្រុក KBang ខេត្តយ៉ាឡាយ (Gia Lai)។ (ថតនៅឆ្នាំ ២០១៥) ។ រូបថត៖ ត្រឹនផុង
រូបចម្លាក់ស្ត្រីជនជាតិបាណា (Ba Na ) ភូមិ Đak Gia ឃុំ Ya Hoiស្រុកĐak Po ខេត្ត Gia Lai (ថតក្នុងឆ្នាំ ២០១៣) ។
រូបថត៖ ត្រឹនផុង ![]() រូប ចម្លាក់ស្ត្រីជនជាតិបាណា (Ba Na ) ភូមិបុង (Bong) ឃុំលើគូ (Lo Ku) ស្រុក KBang ខេត្តយ៉ាឡាយ (Gia Lai )។ (ថតនៅឆ្នាំ ២០០៤) ។ រូបថត៖ ត្រឹនផុង ![]() រូបចម្លាក់ប្រមាញ់ជនជាតិបាណា(Ba Na) ភូមិBrưlស្រុកKông Chroខេត្ត យ៉ាឡាយ (Gia Lai ) (ថតនៅឆ្នាំ ១៩៩០) ។ រូបថត៖ ត្រឹនផុង ![]()
រូបចម្លាក់ពីឈើបុកស្រូវអង្កររបស់ជនជាតិបាណា (Ba Na) នៅភូមិ De Nghe Kteh ទីរួមស្រុក Kong Chro ខេត្ត យ៉ាឡាយ (Gia Lai ) (ថតក្នុងឆ្នាំ ១៩៨៦) ។ រូ
បថត៖ ត្រឹនផុង ![]()
រូបចម្លាក់ប្តីប្រពន្ធមួយគូបានឈរនៅមុខផ្ទះផ្នូរសពរបស់ជនជាតិ យ៉ារ៉ាយ (Gia Rai) ភូមិ Kepping ឃុំ Ia Mnông ស្រុក Chư Pahខេត្តយ៉ាឡាយ (Gia Lai ) (ថតនៅឆ្នាំ ២០១៤) ។
រូបថត៖ ត្រឹនផុង ![]()
រូបចម្លាក់ពីឈើបាល់ទាត់របស់ជនជាតិ យ៉ារ៉ាយ (Gia Rai) ភូមិIa Rsiomស្រុក Krong Pa ខេត្ត យ៉ាឡាយ (Gia Lai)។ (ថតនៅឆ្នាំ ១៩៨៦) ។ រូ
បថត៖ ត្រឹនផុង ![]() ផ្ទះផ្នូររបស់ជនជាតិ យ៉ារ៉ាយ (Gia Rai), ភូមិ Kepping, ឃុំ Ia Mnong, ស្រុក Chu Pah, ខេត្ត យ៉ាឡាយ (Gia Lai)(ថតក្នុងឆ្នាំ ២០០៦) ។ រូបថត៖ ត្រឹនផុង |
ផ្ទះផ្នូរនៅតំបន់ខ្ពងរាប តីង្វៀន (Tay Nguyen) មានពីរផ្នែកសំខាន់ៗគឺផ្ទះនិងរបងព័ទ្ធជុំវិញ។ ផ្ទះនៅខាងក្នុងមានភារកិច្ចការពារផ្នូរខាងក្រោមរក្សាទុកទ្រព្យសម្បត្តិរបស់អ្នកស្លាប់។ ក្រៅពីនោះ ផ្ទះក្រោកឈរឡើងដូចជាគ្រោង ផ្ទៃខាងក្រោយសម្រាប់រូបចម្លាក់ពីឈើគំនូរដែលតុបតែងឲ្យភ្លឺស្អាតគួរឱ្យចាប់អារម្មណ៍និងរស់រវើក។ ច្រកចូលមិនត្រឹមតែមានប្រសិទ្ធភាពក្នុងការការពារសត្វប៉ុណ្ណោះទេ ប៉ុន្តែ វាក៏ជាផ្នែកសំខាន់មួយផងដែរក្នុងការបង្កើតសោភ័ណ្ឌភាពសម្រាប់ផ្ទះផ្នូរ។ សសររបងធ្វើពីឈើបានក្រោកឡើងខ្ពស់ជារូបចម្លាក់ឈើ - រូបចម្លាក់ដែលសញ្ជឹងគិតនិងរស់រវើករួមជាមួយមនុស្សធម៌ នៅតំបន់ខ្ពង់រាប តីង្វៀន (Tay Nguyen)។ ហើយក៏មានរូបចម្លាក់ប្រជាប្រិយនៃតំបន់ខ្ពង់រាប តីង្វៀន (Tay Nguyen) ផងដែរ។
![]() |
"ខ្ញុំនិងតំបន់នេះ សម័យកាលដែលខ្ញុំរស់នៅវប្បធម៌កំពុងហូរ ខ្ញុំមានបំណងធ្វើជា" លេខា "ដើម្បីកត់ត្រារឿងរ៉ាវដែលកំពុងប្រពឹ្រត្តិទៅជាមួយសិល្បៈរូបចម្លាក់ពីឈើនៅតំបន់ខ្ពង់រាប តីង្វៀន (Tay Nguyen) - ខ្ញុំចង់ធ្វើជាសាក្សីម្នាក់ដែលមើលឃើញនិងតភ្ជាប់ រវាងអតីតកាលនិងអនាគតកាល "
អ្នកថតរូបតឹនផុង (Tran Phong)
|
ប្រសិនបើអ្នកមកដល់ផ្ទះផ្នូរ នៅតំបន់ខ្ពង់រាប តីង្វៀន (Tay Nguyen) អ្នកមានអារម្មណ៍ថាអ្នកកំពុងវង្វេងផ្លូវចូលពិភពរូបចម្លាក់ពីឈដែលមានរូបរាងនិងការបង្ហាញផ្សេងៗគ្នាជាច្រើន។ ប៉ុន្តែដោយការសង្កេតនិងការយកចិត្តទុកដាក់តិចតួចអ្នកនឹងស្គាល់ថាមានចំណុចរួមដែលបង្ហាញនៅតាមក្រុមរូបចម្លាក់។ ជាធម្មតា ទាំងសងខាងនៃផ្ទះផ្នូរនឹងមានរូបចម្លាក់ប្រុសស្រីមួយគូបង្ហាញប្រដាប់ភេទឬរួមភេទ។ ឈរនៅក្បែររូបចម្លាក់មួយគូនេះគឺជារូបចម្លាក់ស្ត្រីមានផ្ទៃពោះ ហើយនៅជ្រុងនៃរបងគឺជារូបចម្លាក់ទារកអង្គុយ។រូបចម្លាក់ប្រជាជននិងសត្វនៅក្នុងស្រទាប់ទី ២ ក្នុងផ្ទះផ្នូរដូចជា៖ អ្នកវាយស្គរស្ត្រីបុកស្រូវអង្កជាងដែក នារីនិងដបទឹក អ្នកលេងបាល់ទាត់ដំរីបក្សី ... ដូចជាគំនូររស់រវើកមួយបង្ហាញអំពីជីវិតរបស់អ្នកស្លាប់ បន្ទាប់ពីពិធីលាអ្នកស្លាប់។ ផ្អែកលើរូបចម្លាក់និមួយៗ និងសារដែលរូបចម្លាក់ចង់បង្ហាញដែលយើងខ្ញុំហៅថា រចនាបទពិពណ៌នាការពិត ដែលជិតសិទ្ធនឹងរចនាបទនៃវីរៈកថា។
ប្រហែលហេតុដូច្នេះ រូបចម្លាក់ក្នុងផ្ទះផ្នូរនៅតំបន់ខ្ពង់រាបតីង្វៀន (Tay Nguyen) មិនមានទំហំធំទេពីពោះប្រជាជនរក្សាឈើរីកចម្រើននិងធំឡើងនៅក្នុងទីដ៏អស្ចារ្យនៃតំបន់ខ្ពង់រាបតីង្វៀន (Tay Nguyen)។ក្នុងរយៈពេលជាង ៣០ ឆ្នាំជាមួយនឹងកាមេរ៉ាខ្ញុំបានតាមរកនិងកត់ត្រាវឌ្ឍនភាពនៃរូបចម្លាក់ឈើខ្ញុំដឹងថាសព្វថ្ងៃនេះយើងមិនមានឱកាសច្រើនក្នុងការមើលឃើញរូបចម្លាក់ពីឈើទេ។
ពីព្រោះនាសព្វថ្ងៃនេះនៅជុំវិញភូមិនានាស្ថិតក្នុងតំបន់ខ្ពង់រាបតីង្វៀន (Tay Nguyen) រូបចម្លាក់ពីឈើដាក់ក្នុងផ្ទះផ្នូរត្រូវបានធ្វើទំនើបកម្ម ដោយផ្ទះផ្នូរបានកសាងដោយស៊ីម៉ងត៍និងដំបូលដែក។ ទន្ទឹមនឹងនេះសិល្បករប្រជាប្រិយចាស់បានទទួលមរណភាពទៅហើយ។ ហេតុដូច្នេះរូបចម្លាក់ពីឈើធ្វើឱ្យសន្សឹមៗ បន្តិចម្តង ៗ និងប្រឈមនឹងការបាត់ខ្លួន។
![]() ផ្ទះផ្នូររបស់ជនជាតិបាណា (Ba Na) ភូមិ Po Yangទីរួមស្រុក Kong Chro ខេត្ត យ៉ាឡាយ (Gia Lai)។ (ថតនៅឆ្នាំ ២០១៥) ។ រូបថត៖ ត្រឹនផុង ![]() ពិធីបុណ្យលាខ្មោចរបស់ជនជាតិបាណា (Ba Na) ឃុំ Lo Ku ស្រុក KBang ខេត្ត យ៉ាឡាយ (Gia Lai)។ (ថតនៅឆ្នាំ ២០០៧) ។ រូបថត៖ ត្រឹនផុង ពិធីលាខ្មោចរបស់ជនជាតិយ៉ារ៉ាយ (Gia Rai), ភូមិ Kepping, ឃុំ Ia Mo Nong, ស្រុក Chu Pah, ខេត្ត យ៉ាឡាយ (Gia Lai)។ (ថតនៅឆ្នាំ ២០០៤) ។ រូបថត៖ ត្រឹនផុង ![]() រូបថត៖ ត្រឹនផុង |
ប៉ុន្តែក៏ជាសំណាងដែរក្នុងពេលសិល្បៈឆ្លាក់រូបចម្លាក់ពីឈើដាក់ក្នុងផ្ទះផ្នូរ តីង្វៀន (Tay Nguyen) កំពុងបាត់បង់ជាបណ្តើរៗសន្និបាតលើកទី ៥ នៃគណៈកម្មាធិការបក្សមជ្ឈិម (នីតិកាលទី ៨) នៅខែកក្កដាឆ្នាំ ១៩៩៨ បានចេញសេចក្តីសម្រេចដែលមានប្រធានបទស្តីពីៈ " កសាងវប្បធម៌ជឿនលឿនរួមជាមួយអត្តសញ្ញាណជាតិ” ។ សិល្បៈឆ្លាក់រូបចម្លាក់ពីឈរ តីង្វៀន (Tay Nguyen) ហាក់ដូចជាកំពុងជួបការលំបាកក្នុង“ គ្រោះរាំងស្ងួត” បច្ចុប្បន្ននេះបាន ”មានទឹកភ្លៀង” ។
ក្នុងរយៈពេលមួយឆ្នាំកន្លងមកនេះខ្ញុំតែងតែចូលរួមក្នុងពិធីបុណ្យនានា នៅតំបន់ខ្ពង់រាប តីង្វៀន (Tay Nguyen) ដូចជា៖ ពិធីបុណ្យកាហ្វេ ពិធីបុណ្យគង់ឃ្មោះសូម្បីតែនៅក្នុងព្រឹត្តិការណ៍ធំ ៗ ដែលបានរៀបចំនៅក្នុងខេត្តដាកឡាក់ (Dak Lak) ខេត្ត យ៉ាឡាយ (Gia Lai) ខេត្តកូនទុំ (Kon Tum)ខខ្ញុំបានឃើញការសម្តែងដ៏អស្ចារ្យអំពីឆ្លាក់រូបចម្លាក់ឈើ ដើម្បីភ្ញៀវទេសចរណ៍ទស្សនាដោយផ្ទាល់និងស្វែងយល់នូវសិល្បៈពិសេសនេះ។ ម៉្យាងទៀតសិប្បករដែលឆ្លាក់រូបចម្លាក់ដ៏កម្ររបស់ជនជាតិ បាណា (Ba Na) អេដេ (Ede) យ៉ារ៉ាយ ( Gia Rai )... ក៏បានអញ្ជើញឱ្យទៅកាន់រដ្ឋធានីហាណូយ (Ha Noi) ដើម្បីសំដែងនូវការឆ្លាក់រូបចម្លាក់ដាក់តាំងក្នុងផ្ទះផ្នូររបស់ពួកគេនៅភូមិវប្បធម៌ជាតិវៀតណាមឬនៅសារមន្ទីរជនជាតិវៀតណាម ... ហើយនៅទីកន្លែងទាំងនោះរូបចម្លាក់ឈើនៅតំបន់ខ្ពង់រាប តីង្វៀន (Tay Nguyen) បានឆ្លាក់និងដាក់តាំងដើម្បីណែនាំដល់មហាជននិងភ្ញៀវទេសចរមកពីជិតនិងឆ្ងាយតែប៉ុណ្ណោះទេ។
ហើយនៅកន្លែងទាំងនោះរូបចម្លាក់ពីឈើដាក់ក្នុងផ្ទះផ្នូរមិនត្រឹមតែសំរាប់អ្នកដែលទទួលមរណភាពប៉ុណ្ណោះទេតែថែមទាំងបានលើកកម្ពស់តួនាទីនិងជាផ្លូវសម្រាប់ភ្ញៀវទេសចរបានស្គាល់និងចង់ស្វែងយល់នូវតំបន់ព្រៃភ្នំប្រកបដោយធម្មជាតិនិងវីរៈកថា./.
សៀវភៅរូបថតអំពីរូបចម្លាក់ពីឈើ តីង្វៀន (Tay Nguyen) ដែលមានរូបភាពប្រកបដោយលក្ខណៈសិល្បៈដ៏ប៉ិនប្រសប់ប៉ុន្តែក៏បង្ហាញ |
អត្ថបទនិងរូបថត៖ ត្រឹនផុង