• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

រឹតបន្តឹងទំនាក់ទំនងមិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការរវាងវៀតណាមនិងអេស្តូនី

បន្តដំណើរបំពេញទស្សនកិច្ចផ្លូវការនៅអេស្តូនី នារសៀល ថ្ងៃទី ៦ មិថុនា នៅរដ្ឋធានី Tallinn នាយករដ្ឋមន្ត្រីវៀតណាមលោក ហ្វាម មិញជីញ បានជួបពិភាក្សាការងារជាមួយនាយករដ្ឋមន្ត្រីអេស្តូនីលោក Kristen Michal។
នាយករដ្ឋមន្ត្រីវៀតណាមលោក ហ្វាម មិញជីញ បានជួបពិភាក្សាការងារជាមួយនាយករដ្ឋមន្ត្រីអេស្តូនីលោក Kristen Michal។ (រូបថត៖ VNA)

នៅក្នុងជំនួបពិភាក្សា នាយករដ្ឋមន្ត្រីទាំងពីរបានអះអាងថា ភាគីទាំងពីរនឹងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើន; បង្កើតលក្ខខណ្ឌអំណោយផលសម្រាប់សហគ្រាសនៃប្រទេសទាំងពីរក្នុងការវិនិយោគ និងធ្វើអាជីវកម្មនៅក្នុងប្រទេសទាំងពីរ។ វៀតណាមសង្ឃឹមថា អេស្តូនីនឹងដើរតួនាទីជាស្ពានដ៏មានប្រសិទ្ធភាព ដើម្បីជួយឱ្យមុខទំនិញនាំចេញរបស់វៀតណាមជ្រៀតចូលកាន់តែស៊ីជម្រៅទៅកាន់ទីផ្សារអឺរ៉ុបខាងជើងនិងសហភាពអឺរ៉ុប។ ភាគីទាំងពីរបានឯកភាពគ្នាបង្កើនការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជន ក៏ដូចជាបង្កើនកិច្ចសហប្រតិបត្តិការទេសចរណ៍ និងវប្បធម៌ផងដែរ។

នាយករដ្ឋមន្ត្រីវៀតណាមលោក ហ្វាម មិញជីញ បានជួបពិភាក្សាការងារជាមួយនាយករដ្ឋមន្ត្រីអេស្តូនីលោក Kristen Michal។ (រូបថត៖ VNA)

ភាគីទាំងពីរបានឯកភាពសម្របសម្រួលយ៉ាងជិតស្និទ្ធ ពិគ្រោះយោបល់ និងគាំទ្រគ្នាទៅវិញទៅមកលើបញ្ហាអន្តរជាតិ និងតំបន់; ឯកភាពលើភាពចាំបាច់នៃសាមគ្គីភាពអន្តរជាតិ និងការគោរពច្បាប់ជាគោល និងគោលការណ៍ជាមូលដ្ឋាននៃធម្មនុញ្ញអង្គការសហប្រជាជាតិ។ អំពីបញ្ហាសមុទ្រ និងមហាសមុទ្រ រួមទាំងសមុទ្រខាងកើត ភាគីទាំងពីរគាំទ្រសេរីភាពនាវាចរណ៍ និងអាកាសចរណ៍នៅសមុទ្រខាងកើត ដោយឈរលើមូលដ្ឋាននៃការគោរពផលប្រយោជន៍របស់ប្រទេសជាប់មាត់សមុទ្រ ស្របតាមច្បាប់អន្តរជាតិ ជាពិសេសអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ (UNCLOS ១៩៨២) ដោះស្រាយវិវាទដោយសន្តិវិធី ឈរលើមូលដ្ឋានច្បាប់អន្តរជាតិ មិនប្រើប្រាស់ឬគំរាមកំហែងប្រើប្រាស់កម្លាំង។

បញ្ចប់ជំនួបពិភាក្សា នាយករដ្ឋមន្ត្រីទាំងពីរបានធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខា និងផ្លាស់ប្តូរអនុស្សរណៈយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការរវាងក្រសួងការបរទេសវៀតណាម និងក្រសួងការបរទេសអេស្តូនី និងអនុស្សរណៈ យោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការលើការធ្វើបរិវត្តកម្មឌីជីថល សេដ្ឋកិច្ចឌីជីថលរវាងក្រសួងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាវៀតណាម និងក្រសួងយុត្តិធម៌ និងការធ្វើបរិវត្តកម្មឌីជីថលអេស្តូនី៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាមo

កិច្ចសហប្រតិបត្តិការធុរកិច្ចរវាងវៀតណាម-អាមេរិកក្នុងវិស័យកសិកម្ម

កិច្ចសហប្រតិបត្តិការធុរកិច្ចរវាងវៀតណាម-អាមេរិកក្នុងវិស័យកសិកម្ម

គណៈប្រតិភូក្រសួងកសិកម្ម និងបរិស្ថាន និងបណ្ដាសមាគម និងសហគ្រាស កសិកម្មវៀតណាម ដឹកនាំដោយរដ្ឋមន្ត្រីក្រសួងកសិកម្ម និងបរិស្ថាន លោក Do Duc Duy បានទៅបំពេញទស្សនកិច្ចការងារនៅទីក្រុង Columbus រដ្ឋ Ohio សហរដ្ឋអាមេរិក ចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី ៧ ខែមិថុនា។ ក្នុងដំណើរទស្សនកិច្ចនេះ លោក Brian Baldridge រដ្ឋមន្ត្រីកសិកម្មនៃរដ្ឋ Ohio បានជួបពិភាក្សាទ្វេភាគីជាមួយលោករដ្ឋមន្ត្រី Do Duc Duy។

Top