• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ពង្រឹងកិច្ចសហប្រតិបត្តិការពហុវិស័យរវាងវៀតណាមនិងអេស្តូនី

ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចជាផ្លូវការនៅសាធារណរដ្ឋអេស្តូនី នារសៀល ថ្ងៃទី ៥ មិថុនា (ម៉ោងក្នុងតំបន់) នៅទីស្នាក់ការសភាអេស្តូនី នាយករដ្ឋមន្ត្រីវៀតណាម លោក ហ្វាម មិញជីញ បានជួបជាមួយប្រធានសភាអេស្តូនី លោក Lauri Hussar។
ប្រធានសភាអេស្តូនី លោក Lauri Hussar ទទួលស្វាគមន៍នាយករដ្ឋមន្ត្រីវៀតណាម លោក ហ្វាម មិញជីញ។ (រូបថត៖ VNA)
នៅក្នុងជំនួបនេះ លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ បានសង្កត់ធ្ងន់ថា អេស្តូនី គឺជាគំរូនៃនវានុវត្តន៍ រដ្ឋាភិបាលអេឡិចត្រូនិក សេដ្ឋកិច្ចឌីជីថល សង្គមឌីជីថល និង ពលរដ្ឋឌីជីថល ដែលវៀតណាមមានបំណងចង់រៀនសូត្របទពិសោធន៍។ អំពីកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងវិនិយោគ លោកនាយករដ្ឋមន្ត្រីបានអះអាងថា វៀតណាមត្រៀមខ្លួនជាស្រេចបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់សហគ្រាសអេស្តូនី មកបណ្តាក់ទុននៅវៀតណាម។ ទាក់ទិននឹងកិច្ចសហប្រតិបត្តិការលើវិស័យផ្សេងទៀត លោកនាយករដ្ឋមន្ត្រីបានស្នើឲ្យ ភាគីទាំងពីរឆាប់បានបង្កើតក្រុមសមាជិក សភាមិត្តភាព ដើម្បីបង្កើនទំនុកចិត្តនយោបាយ និងការយល់ដឹងគ្នាទៅវិញទៅមក; ស្នើឱ្យសភាអេស្តូនី គាំទ្រ និងជំរុញការបង្កើតគណៈកម្មាធិការចម្រុះវៀតណាម-អេស្តូនី ស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។ លោកនាយករដ្ឋមន្ត្រីក៏សង្ឃឹមថា សភាអេស្តូនីនឹងមានសំឡេងយ៉ាងសកម្មដើម្បីជំរុញឱ្យ សភានៃប្រទេសមួយចំនួននៃសហភាពអឺរ៉ុបផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងការពារការវិនិយោគវៀតណាម - សហភាពអឺរ៉ុប (EVIPA) នាពេលឆាប់ៗនេះផងដែរ។
រីឯខ្លួនវិញ លោកប្រធានរដ្ឋសភា Lauri Hussar បានអះអាងថា វៀតណាមជា ដៃគូសំខាន់មួយរបស់អេស្តូនីនៅអាស៊ីអាគ្នេយ៍ ហើយជឿជាក់ថា តួនាទីជាស្ពានរបស់ វៀតណាម និងអេស្តូនី ក៏ដូចជាទំនាក់ទំនងល្អប្រសើររវាងប្រទេសទាំងពីរនឹងជា កាតាលីករជំរុញកិច្ចសហប្រតិបត្តិការ EU-អាស៊ាន នាពេលខាងមុខ។
ប្រធានសភាអេស្តូនី លោក Lauri Hussar នាយករដ្ឋមន្ត្រីវៀតណាម លោក ហ្វាម មិញជីញ និងគណៈប្រតិភូនៃប្រទេសទាំងពីរ។ (រូបថត៖ VNA)
ពិភាក្សាអំពីបញ្ហាសមុទ្រខាងកើត ភាគីទាំងពីរបានអះអាងនូវសារៈសំខាន់នៃ ការថែរក្សាសន្តិភាព ស្ថិរភាព សន្តិសុខ សេរីភាពនាវាចរណ៍ និងអាកាសចរណ៍នៅ សមុទ្រខាងកើត ដោយឈរលើមូលដ្ឋាននៃការគោរពផលប្រយោជន៍របស់ប្រទេស ជាប់សមុទ្រស្របតាមច្បាប់អន្តរជាតិ ជាពិសេសអនុសញ្ញាអង្គការសហប្រជាជាតិស្តីពី ច្បាប់សមុទ្រឆ្នាំ ១៩៨២ (UNCLOS 1982) ដោះស្រាយវិវាទដោយសន្តិវិធី ឈរលើ ច្បាប់អន្តរជាតិ មិនប្រើប្រាស់ឬគំរាមកំហែងប្រើប្រាស់កម្លាំង៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាមo

កិច្ចសហប្រតិបត្តិការធុរកិច្ចរវាងវៀតណាម-អាមេរិកក្នុងវិស័យកសិកម្ម

កិច្ចសហប្រតិបត្តិការធុរកិច្ចរវាងវៀតណាម-អាមេរិកក្នុងវិស័យកសិកម្ម

គណៈប្រតិភូក្រសួងកសិកម្ម និងបរិស្ថាន និងបណ្ដាសមាគម និងសហគ្រាស កសិកម្មវៀតណាម ដឹកនាំដោយរដ្ឋមន្ត្រីក្រសួងកសិកម្ម និងបរិស្ថាន លោក Do Duc Duy បានទៅបំពេញទស្សនកិច្ចការងារនៅទីក្រុង Columbus រដ្ឋ Ohio សហរដ្ឋអាមេរិក ចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី ៧ ខែមិថុនា។ ក្នុងដំណើរទស្សនកិច្ចនេះ លោក Brian Baldridge រដ្ឋមន្ត្រីកសិកម្មនៃរដ្ឋ Ohio បានជួបពិភាក្សាទ្វេភាគីជាមួយលោករដ្ឋមន្ត្រី Do Duc Duy។

Top