ពិធីបំផុសសកម្មភាពជួយជ្រោមជ្រែងយុទ្ធនាការម៉ោងផែនដី និងការសន្សំសំចៃនិងប្រើប្រាស់ថាមពលប្រកបដោយប្រសិទ្ធភាពក្នុងរដូវក្ដៅឆ្នាំ ២០២៦ នៅទីក្រុងហាណូយ បានធ្វើឡើងនាព្រឹកថ្ងៃទី ២៨ ខែមីនា នៅឧទ្យាន Thong Nhat ក្នុងរដ្ឋធានី។
តាមរយៈពិធីបំផុស ថ្នាក់ដឹកនាំទីក្រុងហាណូយបានអំពាវនាវឱ្យបង្កើនការសន្សំសំចៃនិងប្រើប្រាស់ថាមពលប្រកបដោយប្រសិទ្ធភាព; អនុវត្តន៍ដំណោះស្រាយបច្ចេកវិទ្យា ផ្លាស់ប្ដូរថ្មីវិធីសាស្រ្តផលិតកម្ម និងការប្រើប្រាស់។ ដោយវាយតម្លៃខ្ពស់ចំពោះព្រឹត្តិការណ៍នានាដើម្បីជួយជ្រោមជ្រែងយុទ្ធនាការម៉ោងផែនដីនៅវៀតណាម និងទីក្រុងហាណូយ លោក Michael Kratz ទីប្រឹក្សាសេដ្ឋកិច្ច និងការទូតអាកាសធាតុ នៃស្ថានទូតសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ប្រចាំប្រទេសវៀតណាម បានសង្កត់ធ្ងន់ថា៖
“សម្រាប់ប្រជាជនទីក្រុងហាណូយនិយាយដោយឡែក និងប្រទេសវៀតណាមនិយាយរួម សកម្មភាពនីមួយៗរបស់យើង សុទ្ធតែមានអត្ថន័យ ហើយទម្លាប់ប្រចាំថ្ងៃរបស់យើងអាចបង្កើតឥទ្ធិពលដ៏ធំធេង។ ប្រទេសអាល្លឺម៉ង់សន្យាបន្តធ្វើជាដៃគូដែលគួរឱ្យទុកចិត្តរបស់វៀតណាមក្នុងដំណើរដ៏សំខាន់នេះ។ យើងនឹងបន្តផ្តល់ជំនាញបច្ចេកទេស ការគាំទ្រផ្នែកហិរញ្ញវត្ថុ និងកម្មវិធីបណ្តុះបណ្តាលដើម្បីអមដំណើរប្រទេសវៀតណាមក្នុងការផ្លាស់ប្តូរទៅរកអនាគតបៃតង និងការអភិវឌ្ឍប្រកបដោយចីរភាពជាងមុន”។
នៅខេត្ត អានយ៉ាង សម្ព័ន្ធយុវជនខេត្ត ក៏បានរៀបចំពិធីបំផុសយុទ្ធនាការបង្កើនការសន្សំសំចៃ និងការប្រើប្រាស់ថាមពលប្រកបដោយប្រសិទ្ធភាព ហើយបានរៀបចំព្រឹត្តិការណ៍ដើរដង្ហែក្បួនដើម្បីឃោសនាអំពីយុទ្ធនាការម៉ោងផែនដីឆ្នាំ២០២៦ ដោយមានការចូលរួមពីអត្តពលិកចំនួន ៣០០ នាក់៕
តាម VOV5 - វិទ្យុសំឡេងវៀតណាម