• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ចក្ខុវិស័យសម្រាប់ទីក្រុងហាណូយក្រោយឆ្នាំ ២០៦៥៖ ទីក្រុងហាណូយជាទីក្រុងសកល

នៅឆ្នាំ២០៣៥ ទីក្រុងហាណូយនឹងក្លាយជាទីក្រុង "វប្បធម៌ - អរិយធម៌ - ទំនើប - សុភមង្គល" ដែលជាមជ្ឈមណ្ឌលសេដ្ឋកិច្ច អប់រំ វេជ្ជសាស្ត្រ និងនវានុវត្តន៍ឈានមុខគេនៅក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក។
កិច្ចប្រជុំលើកទីប្រាំ របស់គណៈកម្មាធិការប្រតិបត្តិនៃគណៈកម្មាធិការបក្សទីក្រុងហាណូយអាណត្តិទី ១៨។ (រូបថត៖ VNA)

នៅឆ្នាំ២០៤៥ ទីក្រុងនឹងរួមបញ្ចូលនៃចំណេះដឹង និងបច្ចេកវិទ្យាសកល ស្មើនឹងរដ្ឋធានីនៃបណ្តាប្រទេសអភិវឌ្ឍន៍។ នៅឆ្នាំ ២០៦៥ និងក្រោយឆ្នាំ ២០៦៥ នឹងក្លាយជាទីក្រុងសកល និងស្ថិតក្នុងបញ្ជីរបណ្តារដ្ឋធានីអន្តរជាតិដែលមានគុណភាពរស់នៅ និងសុភមង្គលខ្ពស់បំផុតនៅលើពិភពលោក។

នេះគឺជាគោលដៅទូទៅក្នុងផែនការមេសម្រាប់ទីក្រុងហាណូយ ជាមួយនឹងចក្ខុវិស័យ ១០០ ឆ្នាំ ដែលត្រូវបានលើកមកពិភាក្សានៅក្នុងកិច្ចប្រជុំលើកទីប្រាំ របស់គណៈកម្មាធិការប្រតិបត្តិនៃគណៈកម្មាធិការបក្សទីក្រុងហាណូយ អាណត្តិទី ១៨ ដែលបានប្រព្រឹត្តទៅនាថ្ងៃទី ២៧ ខែមីនា នៅទីក្រុងហាណូយ។ កិច្ចប្រជុំនេះមានគោលបំណងពិនិត្យ ពិភាក្សា និងសម្រេចចិត្តលើខ្លឹមសារសំខាន់ ដែលមានអត្ថន័យយុទ្ធសាស្ត្រចំពោះការអភិវឌ្ឍរដ្ឋធានីនៅក្នុងសម័យកាលថ្មី។

ផែនការមេរដ្ឋធានីហាណូយ ដែលមានចក្ខុវិស័យរយៈពេល ១០០ ឆ្នាំ ក៏បង្កើតរចនាសម្ព័ន្ធទីក្រុងទៅតាមលំហអភិវឌ្ឍន៍បើកចំហរ ជាមួយនឹងចក្ខុវិស័យរយៈពេល ១០០ ឆ្នាំ (បន្ទាប់ពីឆ្នាំ ២០៦៥) ដែលធ្វើឱ្យទីក្រុងហាណូយក្លាយជាទីក្រុងសកល ជាគំរូនៃមហាទីក្រុងវប្បធម៌ ឆ្លាតវៃ ច្នៃប្រឌិត និងអេកូឡូស៊ីឆ្នើមនៅលើពិភពលោក៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

លោកនាយករដ្ឋមន្ត្រី៖ យុទ្ធសាស្ត្រប្រេងនៅងីសឺនត្រូវតែអនុវត្តឈរលើស្មារតីជាបន្ទាន់

លោកនាយករដ្ឋមន្ត្រី៖ យុទ្ធសាស្ត្រប្រេងនៅងីសឺនត្រូវតែអនុវត្តឈរលើស្មារតីជាបន្ទាន់

នៅរសៀលថ្ងៃទី២៩ ខែមីនានេះ នាយករដ្ឋមន្ត្រី លោក ហ្វាម មិញឈីញ បានអញ្ជើញជួបធ្វើការជាមួយក្រុមហ៊ុនចម្រាញ់ប្រេង និងប្រេងឥន្ធនៈងីសឺន និងអញ្ជើញត្រួតពិនិត្យការដ្ឋានសាងសង់ឃ្លាំងទុកបម្រុងប្រេងឥន្ធនៈជាយុទ្ធសាស្ត្រនៅងីសឺន។

Top